ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ត្រូវ​ទប់ស្កាត់​ឧបាយកល​ប៉ុនប៉ង​បំផ្លាញ​ដល់​ដំណើរការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ បាន​អំពាវនាវ​ទៅ​ដល់​កងកម្លាំង​សមត្ថកិច្ច​ទាំងអស់​ត្រូវ​ចាត់វិធានការ​ណ៍​ទប់ស្កាត់​ឧបាយកល​ប៉ុនប៉ង​បំផ្លិចបំផ្លាញ​ចំពោះ​ដំណើរការ​រៀបចំ​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត នា​ពេល​ខាង​មុខ​នេះ ។ ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្ដីណែនាំ​រួម​ស្ដី​ពី​សកម្មភាព…

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ បាន​អំពាវនាវ​ទៅ​ដល់​កងកម្លាំង​សមត្ថកិច្ច​ទាំងអស់​ត្រូវ​ចាត់វិធានការ​ណ៍​ទប់ស្កាត់​ឧបាយកល​ប៉ុនប៉ង​បំផ្លិចបំផ្លាញ​ចំពោះ​ដំណើរការ​រៀបចំ​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត នា​ពេល​ខាង​មុខ​នេះ ។ ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្ដីណែនាំ​រួម​ស្ដី​ពី​សកម្មភាព និង​ការ​រៀបចំ​ភ្នាក់ងារ​សន្ដិសុខ​បោះ​ឆ្នោត​ការពារ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​អាណត្តិ​ទី​៣ និង​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៩ នៅ​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០១៩​នៅ​ទីស្តីការក្រសួង ។

លោក​អគ្គស្នងការ​នគរបាល​ជាតិ​នេ​ត​សា​វឿ​ន បាន​ថ្លែង​ថា សមត្ថកិច្ច​ត្រូវ​ធានា​ឲ្យ​បាន​នូវ​បរិយាកាស​ស្ងប់ស្ងាត់​អ​ព្យា​ក្រឹត្យ ដើម្បី​ការ​បោះ​ឆ្នោត ឬ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌ តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ប្រកបដោយ​សុវត្ថិភាព គ្មាន​ការ​គំរាមកំហែង គ្មាន​ការ​បំភិតបំភ័យ និង​អំពើ​ហិង្សា ។ លោក​នេ​ត សា​វឿ​ន បាន​បញ្ជាក់​ថា «​យើង​ត្រូវ​ចាត់វិធានការ​ណ៍​ទប់ស្កាត់​ប្រយុទ្ធ​រាល់​ឧបាយកល​ការ​ប៉ុនប៉ង​បំផ្លិចបំផ្លាញ ឬ​ធ្វើ​ឲ្យ​មានការ​រាំងស្ទះ​ដល់​ដំណើរការ​រៀបចំ​ការ​បោះ​ឆ្នោត និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​តាម​គ្រប់​រូបភាព​» ។

លោក​បន្ដ​ថា សមត្ថកិច្ច​ត្រូវ​ផ្តល់​នូវ​សេវា​សន្តិសុខ ដោយ​ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់​ជូន​អ្នកបោះឆ្នោត​កិច្ចប្រជុំ​វាគ្មិន និង​គណបក្ស​នយោបាយ​ដែល​ឈរឈ្មោះ​បោះ​ឆ្នោត​ប្រជាពលរដ្ឋ​ដែល​មាន​សិទ្ធ​បោះ​ឆ្នោត​ដែល​អញ្ជើញ​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ព្រម ទាំង​អ្នក​សង្កេតការណ៍​ជាតិ និង​អន្តរជាតិ​ដែល​បាន​ចូលរួម​សង្កេតការណ៍ ។ លោក​ទេព នី​ថា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) បាន​លើក​ឡើង​ថា ក្នុង​ដំណើរការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​អាណត្តិ​ទី​៣​នេះ មាន​គណបក្ស​នយោបាយ​ចំនួន​៧ រួម​មាន ទី​១-​គណបក្ស​ប្រជាជន​កម្ពុជា ទី​២-​គណបក្ស​សញ្ជាតិ​កម្ពុជា ទី​៣-​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ទី​៤-​គណបក្ស​ខ្មែរ​រូប​រួម​ជាតិ ទី​៥- គណបក្ស​យុវជន​កម្ពុជា ទី​៦-​គណបក្ស​ឆន្ទៈ​ខ្មែរ និង​ទី​៧-​គណបក្ស​សាធារណៈរដ្ឋ ដោយ​បាន​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះ​ឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​ត្រូវ​បាន គ​.​ជ​.​ប ប្រកាស​ទទួលស្គាល​ជា​ផ្លូវការ ។ លោក​បន្ថែម​ថា ចំនួន​បេក្ខជន​សរុប​ទាំង​៧​គណបក្ស​នយោបាយ សម្រាប់​មណ្ឌល​រាជធានី​-​ខេត្ត​មាន​ចំនួន​៤៧២៣​រូប ក្នុង​នោះ​មាន​ស្ត្រី​១៧១៨​រូប ត្រូវជា​៣៦.៣៨​ភាគរយ និង​ចំនួន បេក្ខជន​សរុប​សម្រាប់​មណ្ឌល​ក្រុង ស្រុក និង​ខណ្ឌ មាន​ចំនួន​១៦៩៦៩​រូប​ក្នុង​នោះ មាន​ស្ត្រី ៥៥៦០​រូប​ត្រូវជា​៣២.៧៧​ភាគរយ ។

លោក​បញ្ជាក់​ថា ការ​ឃោសនាបោះឆ្នោត​មាន​រយៈពេល​៨​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៧-២៤ ខែឧសភា ឆ្នាំ​២០១៩ ខាង​មុខ​នេះ តាម​នីតិវិធី​ឃោសនាបោះឆ្នោត​គ្រប់​សកម្មភាព​ឃោសនា​របស់​គណបក្ស​នយោបាយ​ត្រូវ​ចាប់ផ្ដើម​ពី​ម៉ោង​៦​ព្រឹក ដល់​ម៉ោង​១០​យប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ