ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​បើក​ម៉ូតូ​ឌុប​​ប្រពន្ធ​ជួប​គ្រោះ​ស្លា.ប់​ទាំង​២​នាក់

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​បើកបរ​ម៉ូតូឌុប​ប្រពន្ធ​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​ក៏​វ៉ា​ជែង​រថយន្ត​ដឹក​ទឹកកក​មួយ​គ្រឿង ស្រាប់តែ​ជ្រុល​ចង្កូត​ទៅ​បុក​ជាមួយ​រថយន្ត​មួយ​គ្រឿង​ផ្សេង​ទៀត​យ៉ាង​ពេញទំហឹង ធ្វើ​ឱ្យ​ខ្ទាត​ម៉ូតូ​ចូល​ក្រោម​រថយន្ត​ដឹក​ទឹកកក បណ្តាល​ឱ្យ​កិន​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​បាន​រង​របួស​ធ្ងន់ធ្ងរ ក្រោយមក​ក៏​បាន​ស្លាប់​ពេល​សាច់ញាតិ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។…

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​បើកបរ​ម៉ូតូឌុប​ប្រពន្ធ​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​ក៏​វ៉ា​ជែង​រថយន្ត​ដឹក​ទឹកកក​មួយ​គ្រឿង ស្រាប់តែ​ជ្រុល​ចង្កូត​ទៅ​បុក​ជាមួយ​រថយន្ត​មួយ​គ្រឿង​ផ្សេង​ទៀត​យ៉ាង​ពេញទំហឹង ធ្វើ​ឱ្យ​ខ្ទាត​ម៉ូតូ​ចូល​ក្រោម​រថយន្ត​ដឹក​ទឹកកក បណ្តាល​ឱ្យ​កិន​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​បាន​រង​របួស​ធ្ងន់ធ្ងរ ក្រោយមក​ក៏​បាន​ស្លាប់​ពេល​សាច់ញាតិ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៩ ស្ថិត​នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៥៩ ក្នុងភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ទាំង​២​នាក់​ខាងលើ ក្នុង​នោះ​ប្តី​ឈ្មោះ ឈៀ អាយុ​២៥​ឆ្នាំ ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១១ ពាក់​ស្លា​ក​លេខ ប៉ៃលិន ១A-៨៣៧៦ បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ និង​អ្នក​រួម​ដំណើរ​ជា​ប្រពន្ធ​ឈ្មោះ ពេជ្រ វិត អាយុ​២០​ឆ្នាំ បាន​រង​របួស​ធ្ងន់ធ្ងរ ក្រោយមក​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​ង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ ជន​រង​គ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ រស់នៅ​ក្នុងភូមិ​អូរ​ស្ងួត សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

ភាគី​ខាង​រថយន្ត​ដឹក​ទឹកកក​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ប៉ៃលិន ៣A-០៣២៧ បើកបរ​ដោយ​ឈ្មោះ សេ​ប សុង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​អូរ​ពឺត សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ដ​ប៉ៃលិន និង​អ្នក​រួម​ដំណើរ​ឈ្មោះ នុ​ន បុស ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​តា​ង៉ែ​ន​ក្រោម ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ដ​ប៉ៃលិន ។ ទាំង​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ។

ចំណែក​ភាគី​រថយន្ត​មួយ​គ្រឿង​ផ្សេង​ទៀត មិន​ស្គាល់​ម៉ាក បាន​បើក​គេច​បាត់​ស្រមោល ។

តាម​ប្រភព​ពី​នគរបាល​បាន​បន្ត​ទៀត​ថា បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​មាន​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់​ប្តី​ប្រពន្ធ បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ម៉ូតូ​ជន​រង​គ្រោះ​បាន​បើក​វ៉ា​រថយន្ត​ដឹក​ទឹកកក​ដែល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ពី​ជើង​ទៅ​ត្បូង ពេល​ចាប់​ហ្វ្រាំង​មិន​ទាន់ ម៉ូតូ​ជន​រង​គ្រោះ​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ផ្សេង​ទៀត​មិន​ស្គាល់​ម៉ាក ដែល​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ធ្វើ​ឱ្យ​ម៉ូតូ​ជន​រង​គ្រោះ​ខ្ទាត​ចូល​ក្រោម​រថយន្ត​ដឹក​ទឹកកក បណ្ដាល​ឲ្យ​រថយន្ត​ដឹក​ទឹកកក​កិន​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង ។

ប្រភព​ដដែល​បាន​បន្ត​ថា ចំណែក​ស្ដ្រី​ជា​ប្រពន្ធ​បាន​រង​របួស​ធ្ងន់ធ្ងរ ក្រោយមក​ក៏​បាន​ស្លាប់​ពេល​សាច់ញាតិ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក​បាន​បើក​គេច​​បាត់​ស្រមោល ដោយនៅ​កន្លែង​កើតហេតុ​មាន​តែ​រថយន្ត​ដឹក​ទឹកកក និង​ម៉ូតូ ព្រមទាំង​សព​ជន​រង​គ្រោះ​ដេក​ស្ដូកស្ដឹង​កណ្ដាលផ្លូវ​តែ​ប៉ុណ្ណោះ​ ។

ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ អ្នកបើកបរ​រថយន្ត​ដឹក​ទឹកកក ព្រមទាំង​អ្នក​រួម​ដំណើរ និង​ម៉ូតូ​របស់​ជន​រង​គ្រោះ​ត្រូវ​បាន​នគរបាល​នាំ​យក​ទៅ​កាន់​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ រីឯ​រថយន្ត​មួយ​គ្រឿង​ដែល​មិន​ស្គាល់​ម៉ាក​បើក​គេច​បាត់ ត្រូវ​បាន​ខាង​កម្លាំង​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​តាម​ចាប់ផងដែរ​ ។

បច្ចុប្បន្ន សព​ជន​រង​គ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ត្រូវ​បាន​ប្រគល់​ឲ្យ​សាច់ញាតិ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ