ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​ព្យុ​ង​យ៉ាងរិះគន់​ខ្លាំង​បំផុត​ដល់​សម​យុទ្ធ​​យោធា​រួម

4 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ កាលពី​ថ្ងៃ​ទី​២៥​ មេ​សា ​ប្រទេស​កូរ៉េ​ខាងជើង បាន​រិះគន់​ខ្លាំង​បំផុត​ដែល​កូរ៉េ​ខាង​ត្បូង​បាន​ធ្វើ​សមយុទ្ធ​យោធា​រួម​មួយ ជាមួយ​សហរដ្ឋអាមេរិក ដោយ​ហៅ​សមយុទ្ធ​នោះ​ថា​ជា​អំពើ​ពុំ​បាន​ភាព​ស្មោះត្រង់​ដែល​អាច​ធ្វើ​ឲ្យ​ខូចខាត​ដល់​ទំនាក់ទំនង​អន្តរ​កូរ៉េ​។ ក្នុង​សេចក្ដី​ប្រកាស​មួយ​ចេញផ្សាយ​តាម​ទីភ្នាក់ងារ​ព័ត៌មាន ផ្លូវការ​កូរ៉េ​ខាងជើង​KCNA…

ប្រទេស​កូរ៉េ​ខាងជើង ៖ កាលពី​ថ្ងៃ​ទី​២៥​ មេ​សា ​ប្រទេស​កូរ៉េ​ខាងជើង បាន​រិះគន់​ខ្លាំង​បំផុត​ដែល​កូរ៉េ​ខាង​ត្បូង​បាន​ធ្វើ​សមយុទ្ធ​យោធា​រួម​មួយ ជាមួយ​សហរដ្ឋអាមេរិក ដោយ​ហៅ​សមយុទ្ធ​នោះ​ថា​ជា​អំពើ​ពុំ​បាន​ភាព​ស្មោះត្រង់​ដែល​អាច​ធ្វើ​ឲ្យ​ខូចខាត​ដល់​ទំនាក់ទំនង​អន្តរ​កូរ៉េ​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ចេញផ្សាយ​តាម​ទីភ្នាក់ងារ​ព័ត៌មាន ផ្លូវការ​កូរ៉េ​ខាងជើង​KCNA គណៈកម្មាធិការ​ដើម្បី​ការ​បង្រួបបង្រួម​ប្រទេស​ដោយ​សន្តិវិធី CPRC ក៏​អំពាវ​ផង​ដែរ​ដល់​ក្រុង​សេ​អ៊ូ​ល ឲ្យ​ធ្វើ​សកម្មភាព​ដោយ​ប្រុង​ប្រយ័ត្ន​ហើយដោយ​ព្រមាន​ថា វា​អាច​មានការ​ឆ្លើយ​តប​វិញ​មួយ​ពី​សំណាក់​កងទ័ព​របស់​យើង​។
នេះ​ជា​លើក​ដំបូង​ដែល​ក្រុង​ព្យុ​ង​យ៉ាង​បាន​បរិហារ​យ៉ាង​ខ្លាំង​ដល់​ក្រុង​សេ​អ៊ូ​ល ក្នុង​សេចក្ដី​ប្រកាស​មួយ​របស់​CPRC​ដែល​គ្រប់គ្រង​កិច្ចការ​អន្តរ​កូរ៉េ ចាប់តាំងពី​ដើមឆ្នាំ​មុន​មក​ដែល​នា​ឆ្នាំ​នោះ មានការ​ចរចា​និង​ការ​ផ្លាស់​ប្ដូរ​គ្នា​នានា​ឡើង​វិញ​រវាង​កូរ៉េ​ទាំង​២ ក្រោយ​ពី​ផ្អាក​ជា​ច្រើន​ឆ្នាំ​។

សេចក្ដី​ប្រកាស​និយាយ​ថា នោះ​ជា​អំពើ​មិន​ស្មោះត្រង់​នឹង​គ្នា​។ យើង​ពិតជា​មានការ​ខកចិត្ត ដែល​ខំ​សាក​ល្បង​ថែរក្សា​ជំហរ​ថ្លៃថ្លា​នៃ​សន្តិភាព ការ​បង្រួប​ប​ង្រូ​ម​និង​កិច្ច​សហប្រតិបត្តិការ​។ អំពើ​នោះ​វា​ផ្ទុយ​ទៅ​នឹង​និន្នាការ​ឆ្ពោះទៅ​រក​ការ​បង្រួបបង្រួម​នៅ​ឧបទ្វីប​កូរ៉េ ដែល​កូរ៉េ​ទាំង​២​បាន​ពង្រីក​តាម​រយៈ ការ​ខិតខំ​ប្រឹង​ប្រែង​រួម​នានា​កាលពី​ឆ្នាំទៅ​មិ​ញ​។ អាជ្ញាធរ​កូរ៉េ​ខាងត្បូង​ត្រូវ​តែ​ធ្វើ​សកម្មភាព​ដោយ​ប្រុង​ប្រយ័ត្ន ចំពោះ​ស្មារតី​មិន​ស្មោះត្រង់​របស់​ខ្លួន​ចំពោះ​កូរ៉េ​ខាងជើង ក្នុង​កាលៈទេសៈ​សំខាន់​ដើម្បី​ថែរក្សា​បរិយាកាស​នៃ​ការ​កែ​លម្អ ទំនាក់ទំនង​រវាង​កូរ៉េ​ទាំង​២​។ ទ​ង្វើ្វ​បែប​នោះ​អាច​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ទំនាក់ទំនង​ទ្វេភាគី​ទាំងមូល​។

កាលពី​ខែ​មុន​ក្រុង​សេ​អ៊ូ​ល​និង​ក្រុង​វ៉ា​សិ​ុ​ន​តោន បាន​ធ្វើ​សមយុទ្ធ​ជើង​អាកាស​រួម​មួយ មាន​រយៈពេល​២​ស​ប្ដា​ហ៍ នៅ​ជុំវិញ​ឧបទ្វីប​កូរ៉េ​។ នោះ​ជា​សមយុទ្ធ​យោធា​មាន​ទំហំ​មិនសូវ​ធំ​មួយ ដែល​ជំនួស​សមយុទ្ធ​MAX THUNDER​ជា​សមយុទ្ធ​មាន​ទ្រង់ទ្រាយ​ធំ​។

សេចក្ដី​ប្រកាស​នោះ​បន្ត​ថា​ដោយ​ធ្វើ​សមយុទ្ធ​ជើង​អាកាស​រួម​ទ្រង់ទ្រាយ​ធំ​មួយ អាជ្ញាធរ​កូរ៉េ​ខាងត្បូង​សម្អាង​​ថា សមយុទ្ធ​MAX THUNDER​បាន​បាត់​ទៅ​ហើយ រួច​ពេល​នេះ​ខ្លួន​បាន​បន្ថយ​ទំហំ​នៃ​ការ​ហ្វឹកហ្វឺន ដោយ​គិត​ទៅ​ដល់​សភាពការណ៍​នៅ​ឧបទ្វីប​កូរ៉េ​។ ជា​ការ​យល់​ច្រឡំ​ទាំងស្រុង​បើ​អាជ្ញាធរ​នោះ​គិត​ថា អាច​ធានា​ដល់​យើង ហើយ​ចៀសវាង​ការ​រិះគន់​នានា​ក្នុង​កំ​ម្រិ​ត​ជាតិ​និង​អន្តរជាតិ ជាមួយនឹង​ទ​ង្វើ​ែ​បប​នេះ​។

CPRC​និយាយ​ទៀត​ថា សមយុទ្ធ​យោធា​បែប​នេះ​ដាច់ខាត​ពុំ​អាច​បិទ​បាំង​ធាតុ​ឈ្លានពាន វាយលុក​និង​បង្កជម្លោះ​ព្រមទាំង​អំពើ​ប្រទូស្ត​រាយ​របស់​ខ្លួន​បាន​ឡើយ ទោះ​កូរ៉េ​ខាងត្បូង​សាកល្បង​បញ្ចុះបញ្ចូល​ថា វា​ជា​សមយុទ្ធ​មាន​ទំហំ​តូច​ក្ដី​។ ខ្យល់​តែង​នាំ​ឲ្យ​មាន​រលក​។ ពេល​ដែល​អាជ្ញាធរ​កូរ៉េ​ខាងត្បូង​បង្ហាញ​ការ​បង្កហេតុ​ខាង​យោធា​របស់​ខ្លួន​រួម​ជាមួយ​សហរដ្ឋអាមេរិក នោះ​នឹង​អាច​មាន​ចម្លើយ​តប​វិញ សម​ស្រប​ពី​សំណាក់​កងទ័ព​យើង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ