ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកជំនន់​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ​មនុស្ស​ស្លា.ប់​ច្រើន​សិប​នាក់

5 ឆ្នាំ មុន

ប្រទេស​អាហ្វ្រិក​ខាងត្បូង ៖ អាជ្ញាធរ​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៤​មេ​សា​ថា ទឹកជំនន់​និង​ការ​បាក់​ដី​បណ្ដាល​មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ នៅ​ភាគ​អាគ្នេយ៍​អាហ្វ្រិក​ខាងត្បូង បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​សិប​នាក់ ហើយ​មនុស្ស​ច្រើន​ពាន់​នាក់​ត្រូវ​ជម្លៀស​ចេញ​។ ពួក​អ្នក​ជួយ​សង្គ្រោះ​បន្ត​តាម​រុករក​អ្នក​ដែល​អាច​នៅ​រស់រាន​មានជីវិត ឬ​បណ្ដា​សាកសព​ជន​រង​គ្រោះ…

ប្រទេស​អាហ្វ្រិក​ខាងត្បូង ៖ អាជ្ញាធរ​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៤​មេ​សា​ថា ទឹកជំនន់​និង​ការ​បាក់​ដី​បណ្ដាល​មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ នៅ​ភាគ​អាគ្នេយ៍​អាហ្វ្រិក​ខាងត្បូង បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​សិប​នាក់ ហើយ​មនុស្ស​ច្រើន​ពាន់​នាក់​ត្រូវ​ជម្លៀស​ចេញ​។

ពួក​អ្នក​ជួយ​សង្គ្រោះ​បន្ត​តាម​រុករក​អ្នក​ដែល​អាច​នៅ​រស់រាន​មានជីវិត ឬ​បណ្ដា​សាកសព​ជន​រង​គ្រោះ ក្នុង​អគារ​ទាំងឡាយ​ដែលរ​លំបាក់ នៅ​តំបន់ឆ្នេរ​សមុទ្រ​នៃ​ខេត្ត KWAZULU-NATAL​។ ភ្លៀង​បាន​ធ្លាក់​ក្នុង​តំបន់​នោះ​ចាប់តាំងពី​ច្រើន​ថ្ងៃ​មក​ហើយ តែ​បាន​ធ្លាក់​ខ្លាំង​បំផុត​កាលពី​ថ្ងៃ​ទី​២២​មេ​សា​។ ផ្ទះ​និង​អគារ​ជា​ច្រើន​បាន​បាក់​សង្កត់​លើ​ប្រជាជន​និង​ផ្លូវថ្នល់​នានា ហើយ​ត្រូវ​ទឹកជំនន់​កួច​នាំ​យក​ទៅ ពិសេស​នៅ​តាម​ច្រកចូល​ទាំងឡាយ នៃ​ទីក្រុង​កំពង់​ផែ​DURBAN​។

មនុស្ស​៣​នាក់​ក៏​ស្លាប់​ដែរ​ដោយសារ​ទឹកជំនន់​នៅ​ខេត្ត​CAP-ORIENTAL​ជិតខាង​។ ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង លោក​CYRIL RAMAPHOSA​នឹង​ទៅ​កាន់​ខេត្ត​ទាំង​២​នោះ​នា​ពេល​ខាង​មុខ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ