ភ្ញាក់ខ្លួន​ព្រឺ​ត​! ឡៅ ច​ន្ទ្រា ឡើង​កូដ​ឈាន​ដល់​ក្លាយជា​តួ​សម្ដែង​ក្នុង​វី​ដេ​អូ «​តស៊ូ​ដើម្បី​​កេរដំណែល​»!


នា​ពេល​ថ្មី​ៗ​នេះ មាន​វី​ដេ​អូ​ស្ប៉ត​ពាណិជ្ជកម្ម​មួយ​ដែល​មាន​ចំណងជើង​ថា «​តស៊ូ​ដើម្បី​កេរដំណែល​» ដែល​​ផលិត​ដោយ​ក្រុមហ៊ុន​ជីធម្មជាតិ​ជប៉ុន សញ្ញា​ផែនដី​។ នៅ​ក្នុង​វី​ដេ​អូ​នេះ គេ​ចាប់អារម្មណ៍​ទៅ​លើ​អ្នក​ប្រដាល់​កំពុង​ល្បី​រន្ទឺ​មួយ​រូប​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា គឺ​កីឡាករ ឡៅ ច​ន្ទ្រា បាន​បង្ហាញ អំពី​ខ្សែជីវិត​អ្នក​ស្នង​ក្បាច់គុន​ប្រដាល់​ខ្មែរ​បុរាណ ។ រីឯ​ខ្សែជីវិត​មួយទៀត​គឺ ខ្សែជីវិត​កសិករ​ដែល​ស្នង​ដី​កេរដំណែល របស់​គ្រួសារ​។

វី​ដេ​អូ​នេះ ទទួល​បានការ​ចាប់អារម្មណ៍​ពី​សាធារណជន​ជា​ច្រើន​ដោយ​បាន​ចូលរួម​បញ្ចេញមតិ​ផ្សេង​គ្នា តែ​ន័យ​រួម គឺ​ពេញចិត្ត​នូវ​គំនិត ដែល​បណ្តុះ​ឲ្យ​យើង​យល់​ច្បាស់​អំពី​ថា កេរដំណែល​របស់​គ្រួសារ ក៏​ដូច​ជា​កេរដំណែល​ដូនតា​យើង​ថា​មាន​តម្លៃ​ប៉ុណ្ណា​។ ដើម្បី​ឲ្យ​កាន់តែ​ច្បាស់ លោក​អគ្គនាយក​ក្រុមហ៊ុន​ជីធម្មជាតិ ជប៉ុន​សញ្ញា​ផែនដី ក៏​បាន​បកស្រាយ​លម្អិត​ថា ក្រៅពី​វប្បធម៌ និង​សិល្ប​យ៉ាង​សម្បូរ​បែប​ដ៏​ល្អ​ផូរផង់ កម្ពុជា​នូវ​មាន​គុន​បុរាណ​ដែល​ល្បី​រន្ទឺ​ថា ល្អ​ប្លែក​ពី​ប្រទេស​ដទៃ ជា​ពិសេស​ដែនដី​សុវណ្ណ​ភូមិ​ដែល​មាន​អំណោយ​ផល​ផ្នែក​កសិកម្ម និង​ពោរពេញ​ទៅ​ដោយ​សម្បត្តិ​ធម្មជាតិ​នានា​។

ចំពោះ​សារ​ដ៏​សំខាន់ ក្នុង​វី​ដេ​អូ​នេះ មាន​គោលបំណង​ចង់​ផ្សព្វផ្សាយ​ដើម្បី​ឲ្យ​បងប្អូន​ប្រជាជន​ខ្មែរ​ទាំងអស់​បាន​យល់​អំពី​អត្ថន័យ និង​តម្លៃ​ដែល​មិន​អាច​កាត់ថ្លៃ​បាន​ចំពោះ​អ្វី​ដែល​ហៅ​ថា កេរដំណែល ដែល​បាន​បន្សល់​ពី​ដូនតា​រាប់​សិប​ជំនាន់​។ ដូច្នេះ​យើង​ជា​កូនចៅ ដែល​ជា​អ្នក​ស្នង ត្រូវ​ពង្រឹង​ជំហរ​ដើម្បី​ជម្នះ​ឧបសគ្គ ព្រោះ​វា​ជា​កាត្តព្វកិច្ច​របស់​អ្នក​ស្នង ដើម្បី​រក្សា​ឲ្យ​បាន​គង់វង្ស​សម្រាប់​ជំនាន់​ក្រោយ​ជា​អ្នក​បន្ត​។

ដើម្បី​ជ្រាប​ច្បាស់ សូម​ទស្សនា​វី​ដេ​អូ​ស្បត​របស់​ក្រុមហ៊ុន​ជីធម្មជាតិ​សញ្ញា​ផែនដី ៖

នេះ​គឺជា​ចំណាប់អារម្មណ៍​ផ្ទាល់​របស់​លោក​អគ្គនាយក​ក្រុមហ៊ុន​ជី​ម្ម​ជាតិ ជប៉ុន សញ្ញា​ផែនដី ៖

ក្នុង​​នាម​ខ្ញុំបាទ​ជា​ជនជាតិ​ខ្មែរ​ម្នាក់ ខ្ញុំ​ពិតជា​មោទនភាព​ខ្លាំង​ណាស់ សម្រាប់​ការ​បង្កើត​វី​ដេ​អូ «​តស៊ូ​ដើម្បី​កេរដំណែល​» មួយ​នេះ​ឡើង ដែល​មានការ​ចូលរួម​សម្ដែង​យ៉ាង​ល្អ​របស់​កីឡាករ​ប្រដាល់ ឡៅ ច​ន្ទ្រា ដែល​បាន​បង្ហាញ​រួម​មក​ហើយ​តាម​រយៈ​វី​ដេ​អូ​ឯកសារ «​ម្ចាស់​កេរ​» ៖

និង​តួ​សំដែង​ជា​កសិករ​ដែល​ខិតខំ​តស៊ូ​ដើម្បី​ថែរក្សា​ដី​កេរ​ដូនតា ដោយ​ជ្រើសរើស​យក​ដី​ជប៉ុន​សញ្ញា​ផែនដី​ដែល​ជា​ជី​ថែរក្សា​គុណភាព​ដី ថែរក្សា​ដី​កេរដំណែល​ខ្មែរ​។

ក្រុមហ៊ុន​ជីធម្មជាតិ​ជប៉ុន​សញ្ញា​ផែនដី ជា​ឧ​ប​សម្ព័ន្ធ​នៃ​ក្រុមហ៊ុន បាយ័ន ហេ​រិ​ថេ​ច ហូល​ឌី​ង គ្រុប ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៤ ក្នុង​ទិស​ដៅ​នាំ​ចូល​នូវ​ជីធម្មជាតិ​ពី​ប្រទេស​ជប៉ុន ដើម្បី​ជួយ​ប្រជា​កសិករ​ខ្មែរ​យើង​បាន​ប្រើប្រាស់ ស្តារ និង​កែ​លំអរ​ដី​ដែល​ខូច​រិច​រិល ដោយសារ​ការ​ប្រើប្រាស់​ជី​ផ្សេង​ៗ​មិន​បាន​សម​ស្រប ឲ្យ​ក្លាយជា​ដី​មាន​ជីជាតិ​ស្ថិតស្ថេរ​ឡើង​វិញ ធានា​សុ​វត្តិភាព​បរិស្ថាន និង​សុខភាព​របស់​ពួក​គាត់។

សូម​បញ្ជាក់​ថា ជីធម្មជាតិ​ជប៉ុន​សញ្ញា​ផែនដី គឺជា​ប្រភេទ​ជីធម្មជាតិ​ដែល​ផលិត​ចេញ​មក​ពី​សារធាតុ​សរី​រាង្គ ដែល​មាន​សមាសធាតុ ប៉េ (P) និង កា (K) ខ្ពស់​។ ពិសេស​ជាង​នេះ​ទៅ​ទៀត ការ​ប្រើ​ជីធម្មជាតិ​ជប៉ុន អាច​ជួយ​កែ​ប្រៃ​ដី ដែល​រឹង​ក្តាំង​ប្រេះ​បែក​ក្រហែង​គ្មាន​ជីជាតិ​ដែល​គេ​ហៅ​ថា​ដី​ងាប់ ឬ​ដី​ហឹ​ល នឹង​ប្រែ​មក​ជា​ផុស​ធូរ​មាន​សំណើម និង​មាន​ជីជាតិ​ឡើង​វិញ ដោយសារ​នៅ​ក្នុង​ជីធម្មជាតិ​ជប៉ុន​មាន​សារ​ធាតុ​សរីរាង្គ ដែល​ធ្វើ​ឱ្យ​ពួក​មីក្រូ​សរីរាង្គ នៅ​ក្នុង​ដី​មាន​ជី​រិ​ត ហើយ​បាន​ធ្វើ​ចលនា​ចុះឡើង​ក្នុង​ដី និង​ជួយ​សំរួល​ដល់​ការ​បំប្លែង​ជី​នៅ​ក្នុង​ដី ដែល​ធ្វើ​ឱ្យ​រុក្ខជាតិ​ងាយស្រួល​ក្នុង​ការ​ស្រូប​យក​សារធាតុចិញ្ចឹម និង​ជួយ​ឱ្យ​រុក្ខ​ជាតិ​មាន​ដើមដង​រឹង​មាំ មាន​សុខភាព​ល្អ អាច​រួច​ផុត​ពី​ការ​បំផ្លាញ​របស់​សត្វល្អិត​ចង្រៃ និង​ជំងឺ​ផ្សេង​ៗ ។

ការ​ប្រើប្រាស់​ជីធម្មជាតិ​ជប៉ុន​សញ្ញា​ផែនដី គឺ​ធ្វើ​ឱ្យ​យើង​ទទួល​បាន​ទិន្នផល​ខ្ពស់ ចំណេញ​នូវ​ពេលវេលា និង​គ្មាន​ជាតិ​គីមី​នៅ​ក្នុង​កសិផល ដែល​ធ្វើ​ឱ្យ​ងាយស្រួល​ក្នុង​ការ​នាំ​ផលិតផល​ចេញ​ទៅ​ក្រៅប្រទេស និង​ធ្វើ​ឱ្យ​អ្នក​ប្រើប្រាស់​នៅ​ក្នុងស្រុក​មាន​ទំនុកចិត្ត ហើយ​វា​ជួយ​រក្សារ​បាន​នូវ​ភាព​ដើម​របស់​ពូជ បើ​ពូជ​សំ​ណាំ​របស់​យើង​ក្រអូប ស្រួយ ផែ្អ​ម​ឆ្ងាញ់ គឺ​វា​រក្សារ​នៅ​ដដែល ។

ក្រុមហ៊ុន ជីធម្មជាតិ​ជប៉ុន​សញ្ញា​ផែនដី​ថែ​គុណភាព​ដី ទំនាក់ទំនង​ទូរស័ព្ទ​លេខ​៖ 088 54 55 485 / 071 33 55 006 / 081 800 842 ៕ ដោយ​សហការ

Facebook Google Twitter Email

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ