ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​មុត ច​ន្ថា​៖ លោក​សម រ​ង្ស៊ី និង​បក្សពួក​តែងតែ​លាប​ពណ៌​លោក​កឹ​ម សុខា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​មុត ច​ន្ថា មនុស្ស​ជំនិត​លោក​កឹ​ម សុខា បាន​អះអាង​ថា លោក​សម រ​ង្ស៊ី និង​បក្ខពួក​តែងតែ​លាប​ពណ៌​លោក​កឹ​ម…

រាជធានី​ភ្នំពេញ ៖ លោក​មុត ច​ន្ថា មនុស្ស​ជំនិត​លោក​កឹ​ម សុខា បាន​អះអាង​ថា លោក​សម រ​ង្ស៊ី និង​បក្ខពួក​តែងតែ​លាប​ពណ៌​លោក​កឹ​ម សុខា ជា​រៀង​រហូត ។ លោក​មុត ច​ន្ថា អតីត​នាយក​ខុ​ន្ទ​កាល័យ​លោក​កឹ​ម សុខា ហើយ​ជា​មនុស្ស​ជំនិត​លោក​កឹ​ម សុខា បាន​លើក​ឡើង​លើ​បណ្តាញ​សង្គម កាលពី​ថ្ងៃ​ទី​២៤ មេ​សា យ៉ាង​ដូច្នេះ​ថា​« កុំ​ខំ​តម្លើង​តម្លៃ​ខ្លួន​» ។

ទោះបី​កន្លង​មក ជា​ពិសេស​នៅ​មុន​ឆ្នាំ​២០១២ លោក​សម រ​ង្ស៊ី និង​ក្រុម​របស់​គាត់​តែងតែ​លាប​ពណ៌ ជេរ​ប្រមាថ​មក​លើ​លោក​កឹ​ម សុខា និង​អ្នកគាំទ្រ​នៃ​គណបក្ស​សិទ្ធិ​មនុស្ស​ទោះជា​យ៉ាងណា​ក៏​ដោយ ដើម្បី​ផលប្រយោជន៍​ជាតិ​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​លោក​កឹ​ម សុខា សុខចិត្ត​រួបរួម​ជាមួយ​គណបក្ស​សម រ​ង្ស៊ី បន្ទាប់​ពី​លោក​សម រ​ង្ស៊ី និង​ក្រុម​របស់​គាត់​ដឹងខ្លួន​ថា​គណបក្ស​សម រ​ង្ស៉ី បច្ចុប្បន្ន​បក្ស​ភ្លើងទៀន​ទៅ​មុខ​លែង​រួច​ធ្លាក់​ចុះ​បន្ទាប់​ពី​គណបក្ស​សិទ្ធិ​មនុស្ស​ស្ទុះ​ឡើង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ -​សង្កាត់ នៅ​ឆ្នាំ​២០១២ ។

លោក​បន្ត​ថា ជា​ការ​ពិត​គោល​ជំ​ហ៊រ​នយោបាយ​របស់​លោក​កឹ​ម សុខា ដែល​លោក​តែងតែ​ថ្លែង​បញ្ជាក់​ជា ច្រើន​ដង​កន្លង​មក​រួច​មក​ហើយ​គាត់​នៅ​តែ​រក្សា​ដដែល​នោះ គឺ​«​គាត់​ចង់​ឲ្យ​មានការ​រួបរួម​ជាតិ​ទាំងមូល​មិនមែន​ចង់​រួបរួម​តែ​ជាមួយ​សម រ​ង្ស៊ី​នោះ​ទេ​» ។ ក៏​ប៉ុន្តែ​ការ​រួបរួម​ជាមួយ​លោក​សម រ​ង្ស៊ី នោះ​គ្រាន់​ជា​ការ​ចាប់ផ្តើម​តែ​ប៉ុណ្ណោះ ហើយ​អ្នក​ដែល​ផ្កាប់មុខ​មិនដឹងខ្យល់​អី​បង្អាប់​ថា​កឹ​ម សុខា មាន​តែ​០៣​កៅអី​ទៅ​សុំ​ចូល​គេ​ដែល​មាន​២៦​កៅអី​នោះ​ត្រូវ​សួរ​ទៅ​លោក សម រង្សី ហេតុ​ម្តេច​ពី​មុន​លោក​កឹ​ម សុខា បបួល​រួបរួម បែរជា​ប្រមាថ​លោក​កឹ​ម សុខា ហើយ​បែរ​ក្រោយមក​បបួល​លោក​កឹ​ម សុខា រួបរួម​ទៅ​វិញ ?

តើ​លោក​សម រ​ង្ស៊ី ល្ងង់​រហូត​មិនដឹង​ថា លេខ​២៦ ច្រើន​ជាង​លេខ​០៣ មែន​ទេ ? ឬ​ក៏​សម រ​ង្ស៉ី ដឹង​ថា មាស​៣​គីឡូក្រាម​មាន​តម្លៃ​ជាងដែក​២៦​គីឡូក្រាម ។ លោ​កប​ណ្ជា​ក់ថា​«​ដូច​គ្នា​នឹង​បច្ចុប្បន្ន​នេះ​ដែរ​លោក​សម រ​ង្ស៊ី តែងតែ​ប្រមាថ​លោក​កឹ​ម សុខា ដូច​ជា យក​គាត់​ទៅ​ធ្វើ​ជា​ល្បែងភ្នាល់​ធ្វើ​បក្ស​ប្រហារ​ដែល​លោក​កឹ​ម សុខា មិន​គាំទ្រ​បញ្ចុះតម្លៃ​លោក​កឹ​ម សុខា ថា ជាប់គុក​ឥតប្រយោជន៍​ជាដើម ។ លោក​ក៏​បាន​ដាក់​សំណួរ​ថា ចុះ​ហេតុ​អ្វី​បានជា​លោក​សម រ​ង្ស៊ី នៅ​តែ​យកឈ្មោះ និង​រូប​របស់​លោក​កឹ​ម សុខា ទៅ​ភ្ជាប់​ជាមួយ​ខ្លួន​គាត់ (​សម រ​ង្ស៉ី​) ហេតុ​ម្តេច​មិន​ផ្តាច់ខ្លួន​ពី​លោក​កឹ​ម សុខា បើ​វាយតម្លៃ​ថា លោក​កឹ​ម សុខា ឥត​តម្លៃ​នោះ ? ឬ​មួយ​លោក សម រ​ង្ស៉ី ដឹង​ច្បាស់​ថា សហគមន៍​អន្តរជាតិ​មិន​ខ្វល់​ពី​គាត់ «​សម រ​ង្ស៉ី​» ទៀត​ទេ ព្រោះ​គេ​និយាយ​តែ​ពី​ឈ្មោះ​«​កឹ​ម សុខា​» ក្នុង​ដំណោះស្រាយ​នយោបាយ​ជា​កត្តា​ចម្បង?

ជាមួយ​គ្នា​នោះ​ដែរ​លោក​មុត ច​ន្ថា ក៏​បាន​ស្នើ​មហាជន​ពិចារណា​ផង​ចុះ​ជា​ពិសេស​អ្នក​ផ្កាប់មុខ មិនដឹងខ្យល់ ។ លោក​មុត ច​ន្ថា ក៏​បាន​អះអាង​ជំហរ​របស់​លោក​កឹ​ម សុខា ថា លោក​កឹ​ម សុខា​នៅ​តែ​ប្រាថ្នា​បង្រួបបង្រួម​ជាតិ ។ លោក​កឹ​ម សុខា ថ្លែង​ថា​«​បើ​អ្នក​ប្រមាថ​ខ្ញុំ សុំ​កុំ​ប្រមាថ​ជាតិ​ខ្ញុំ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ