ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នករាយការណ៍​ពិសេស UN នឹង​មក​កម្ពុជា ដើម្បី​តាមដាន​ពី​ស្ថានភាព​មនុស្ស​នៅ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ស្តី​ពី​ស្ថានភាព​សិ​ទិ្ធ មនុស្ស​ប្រចាំ​កម្ពុជា​លោកស្រី​សាស្ត្រាចារ្យ រ៉ូ​ណា ស្មី​ត (Rhona Smith) នឹង​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​២៩ ខែមេសា…

រាជធានី​ភ្នំពេញ ៖ អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ស្តី​ពី​ស្ថានភាព​សិ​ទិ្ធ មនុស្ស​ប្រចាំ​កម្ពុជា​លោកស្រី​សាស្ត្រាចារ្យ រ៉ូ​ណា ស្មី​ត (Rhona Smith) នឹង​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​២៩ ខែមេសា ដល់​ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០១៩ ។ នេះ​បើ​តាម​បណ្តាញ​សង្គម​របស់​ឧត្តមស្នងការ​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា ។

ប្រភព​បន្ត​ថា លោកស្រី​ស្មី​ត បាន​មាន​ប្រសាសន៍​ថា «​ខ្ញុំ​នឹង​ផ្តោត​បេសកកម្ម​របស់ខ្ញុំ​ទៅ​លើ​ស្ថានភាព​សិទ្ធិ​មនុស្ស​នា​ពេល​បច្ចុប្បន្ន និង​តាមដាន​ពី​ដំណើរ​វិវត្តន៍​នានា​ចាប់តាំងពី​បេសកកម្ម​របស់ខ្ញុំ កាលពី​ខែវិច្ឆិកា​កន្លង​មក​» ។ អ្នកជំនាញ​ឯករាជ្យ​របស់​អង្គការសហប្រជាជាតិ​នឹង​បន្ត​ត្រួតពិនិត្យ​លើ​សិទ្ធិ​មនុស្ស​ទាក់ទង​នឹង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ដោយ​ផ្តោត​ជា ពិសេស​លើ​ការ​មិន​រើសអើង និង​សមភាព​ព្រមទាំង​ការ​ចូលរួម និង​គណនេយ្យ​ភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ