ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​CPP ៖ អ្នកនយោបាយ​ក្រុមប្រឆាំង​ភូត​ច្រើន​នឹង​ចាញ់​អាត្មា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​អ្នកនយោបាយ​ក្រុមប្រឆាំង​នឹង​ចាញ់​អាត្មា​ខ្លួនឯង​ដោយសារ​ការ​ភូត​កុ​ហស​រហូត ។ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​នេះ បន្ទាប់​ពី​លោក​សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជា​រើ​យ​ៗ​ទៅ​កាន់​អ្នកគាំទ្រ​ខ្លួន​ថា នឹង​មក​ស្រុក​វិញ​ឆាប់​ៗ​នេះ ។…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​អ្នកនយោបាយ​ក្រុមប្រឆាំង​នឹង​ចាញ់​អាត្មា​ខ្លួនឯង​ដោយសារ​ការ​ភូត​កុ​ហស​រហូត ។ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​នេះ បន្ទាប់​ពី​លោក​សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជា​រើ​យ​ៗ​ទៅ​កាន់​អ្នកគាំទ្រ​ខ្លួន​ថា នឹង​មក​ស្រុក​វិញ​ឆាប់​ៗ​នេះ ។

លោក​សុខ ឥ​សាន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥ មេ​សា​ថា ពួក​ឧទ្ទាម​ក្រៅច្បាប់​ខ្មែរ​ដែល​មិន​ហ៊ាន​ចូល​មក​ក្នុងស្រុក ដោយ​អស់សង្ឃឹម​គិតតែ​ដើរ​ឃោសនា​អកុសល​មួលបង្កាច់​សភាពការណ៍​ពិត​របស់​ប្រទេស​ជាតិ​ខ្លួនឯង ដោយ​គិត​ថា មាន​ប្រជាជន​ជឿ​ពួក​វា ។ លោក​បញ្ជាក់​ថា ពួក​វា​បាន​ឃោសនា​ថា ព្រៃឈើ​នៅ​កម្ពុជា​រលាយ​អស់ហើយ ។ ការ​ឈោ​សនា​ថា ព្រៃឈើ​រលាយ​អស់​តាំងពី​២០​ឆ្នាំ​មុន​មក​ម្ល៉េះ តែ​មក​ដល់​ឥឡូវ​នៅ​តែ​រលាយ​អស់​ដដែល ។ បើ​អស់ហើយ​តើ​បាន​ព្រៃឈើ​ឯណា​មករ​លាយ​អស់​ទៀត ? ពួក​វា​និយាយ​តែ​រឿង​កាប់ តែ​ការ​ដាំ​ព្រៃឈើ​ដាំ​ដើមឈើ​ពួក​វា​មិន​ដែល​និយាយ​ទេ ។

ជាក់ស្តែង​ចំការ​កៅស៊ូ​ដែល​កើនឡើង​ពី​៥​ម៉ឺន​ហិ​កតា ដល់​៤០​ម៉ឺន​ហិ​កតា តើ​ចំការ​កៅស៊ូ​ទាំងនោះ​ជា​ព្រៃឈើ​ទេ ? ប្រជាជន​កម្ពុជា​កើន​ដល់​១៦​លាន​នាក់​ទ្វេ​១​ជា​២​ជា​៣ បើ​មិន​កាប់​ព្រៃឈើ​ខ្លះ តើ​បាន​ដី​ឯណា​សង់​លំនៅ​ដ្ឋា​ន និង​បង្កបង្កើន​ផល ? បើ​មិន​កាប់​ព្រៃឈើ​ខ្លះ​ធ្វើ​ម៉េច​បាន​ដី​ដើម្បី​អភិវឌ្ឍន៍​ប្រទេស ? ។ លោក​បន្ត​ថា ជា​ការ​មិន​ពិត​ទេ ដែល​ក្រុមប្រឆាំង​លើក​ឡើង​ព្រោះថា ចាប់ពី​ទីក្រុង​ដល់​ជនបទ​កន្លែង​ណា​ក៏​មាន​បង្គោល​ត​ភ្ជាប់​បណ្តាញ​អគ្គិសនី​ដែរ ។ នេះ​ក៏​ដោយសារ​មាន​ទំនប់​វា​រី​អគ្គិសនី​ជា​ប្រភព​ឋា​ម​ពល​អគ្គិសនី ។ បើ​ជំនះ​ធ្វើ​ទាន់​ម្ល៉េះ ខ្វះ​ឋា​ម​ពល​អគ្គិសនី​ប្រើប្រាស់​ជា​មិន​ខាន ។

លោក​បញ្ជាក់​ថា​«​ពួក​វា​បាន​តែ​ថា រិះគន់ និង​វាយប្រហារ​រាជ​រ្ឋា​ភិ​បាល​កម្ពុជា​តែ​គ្រាន់តែ​ដាច់​ភ្លើង​បន្តិចបន្តួច​ពួក​វា​នាំ​គ្នា​ស្រែក​» ។ ជាមួយ​គ្នា​នោះ​ដែរ អ្នកនាំពាក្យ​ដដែល​ក៏​បាន​លើក​ឡើង​ថា​ដោយសារ​នយោបាយ​ការ​បរទេស​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ត្រឹមត្រូវ ទើប​ពលករ​កម្ពុជា​ជា​ច្រើន​មានការ​ងារ​ធ្វើ​នៅ​បរទេស ។ ពេល​កន្លង​ទៅ​ពួក​ឧទ្ទាម​ក្រៅច្បាប់​បាន​វាយប្រហារ​រាជរដ្ឋាភិបាល​កម្ពុជា​ថា យក​កូនចៅ​ប្រជាជន​ទៅ​ធ្វើ​ខ្ញុំកញ្ជះ​បរទេស ។ តែ​ដល់​មាន​អាសន្ន​ចេះ​ទៅ​រៃ​អង្គាស​លុយកាក់ និង​ពឹងពាក់​កម្លាំង​ពី​ពលករ​នៅ​បរទេស​ដែរ ដូច​នៅ​កូរ៉េ​ខាងត្បូង​ជាដើម ។

លោក​បន្ថែម​ថា ដោយសារ​នយោបាយ​ភូត​កុហក់​ច្រើន​នេះ​ហើយ​បាន​មក​ដល់​ពេល​នេះ​លែង​មាន​ប្រជាជន​កម្ពុជា​ណា​ជឿ​ការ​ភូតភរ​នេះ ដែល​ហៅ​ថា គឺជា​នយោបាយ​ភូត​ច្រើន​ចាញ់​អាត្មា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ