ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ឧក្រិដ្ឋជន​ចិន​3​នាក់​មក​តុលាការ…​ក្រោយចាប់ជំរិតនិងរំលោ.ភលើនាងៗ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឧក្រិដ្ឋជន​ចិន​៣​នាក់ ដែល​បាន​ចាប់​នារី​ជនជាតិ​ចិន​ដូច​គ្នា​នាំ​ទៅ​រំលោភ​សេពសន្ថវៈ និង​ជំរិត​ទារប្រាក់​ប៉ុន្មានថ្ងៃមុន​នេះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ទាប់​ពី​ត្រូវ​បាន​ចាប់ខ្លួន​ដល់​ក្រុងព្រះសីហនុ ។ ជនសង្ស័យ​ទី​១-​ឈ្មោះ…

រាជធានី​ភ្នំពេញ ៖ ឧក្រិដ្ឋជន​ចិន​៣​នាក់ ដែល​បាន​ចាប់​នារី​ជនជាតិ​ចិន​ដូច​គ្នា​នាំ​ទៅ​រំលោភ​សេពសន្ថវៈ និង​ជំរិត​ទារប្រាក់​ប៉ុន្មានថ្ងៃមុន​នេះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ទាប់​ពី​ត្រូវ​បាន​ចាប់ខ្លួន​ដល់​ក្រុងព្រះសីហនុ ។

ជនសង្ស័យ​ទី​១-​ឈ្មោះ Guo Yuwei អាយុ​៣១​ឆ្នាំ ទី​២-​ឈ្មោះ Li Xiaoxiang អាយុ​២៧​ឆ្នាំ និង​ទី​៣-​ឈ្មោះ Li Hongjie អាយុ​៣២​ឆ្នាំ ។ ជាមួយ​នោះ​ដែរ​វត្ថុ​តាង​ដែល​បាន​រឹបអូស​រួម​មាន ទូរស័ព្ទ​ដៃ​មួយ​គ្រឿង (​របស់​ស្ត្រី​រង​គ្រោះ​) រថយន្ត​ម៉ាក Starex ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ ២AX-៨០៦៧ មួយ​គ្រឿង​ជា​មធ្យោបាយ​ធ្វើ​សកម្មភាព ។

គួរ​បញ្ជាក់​ថា កាលពី​យប់​ថ្ងៃ​ទី​២០ មេ​សា ឧក្រិដ្ឋជន​ជា​ជនជាតិ​ចិន​១​ក្រុម​មាន​គ្នា​ប្រមាណ៥​នាក់ បាន​ចាប់​នារី​ជនជាតិ​ចិន​៥​នាក់​ដែល ចេញពី​ហាង​បាយ ថា​ត​ឌី​ង ស្ថិត​នៅ​ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដោយ​ពួក​ឧក្រិដ្ឋជន​នេះ​បាន​ប្រាប់​ពួក​នាង​ថា នាំ​ទៅ​ច្រៀង​ខារ៉ាអូខេ ។

នារី​ទាំង​៥​នាក់​នោះ ១-​ឈ្មោះ Xiang kai pi អាយុ​២៣​ឆ្នាំ ២-​ឈ្មោះ Chen Sihong អាយុ​២៥​ឆ្នាំ ៣-​ឈ្មោះ Huang Shuang Giong អាយុ​២៧​ឆ្នាំ ៤-​ឈ្មោះ peng Lin hui អាយុ​២៣​ឆ្នាំ និង ៥-​ឈ្មោះ Hua. Na អាយុ​២៣​ឆ្នាំ ។ ពួក​គេ​សុទ្ធតែ​ជា​ស្ត្រី​បម្រើ​ខារ៉ាអូខេ​នៅ​តុង​ហ្វាំ​ង​ម៉េ​ង​ជូ​ដូច​គ្នា ជាទី​តាំង​ខារ៉ាអូខេ​មាន​ថៅកែ​ជា​ជនជាតិ​ចិន ។

នារី​រង​គ្រោះ​រៀបរាប់​ថា ​បាន​ឡើង​ជិះ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ខ្មៅ មិន​ចាំ​ផ្លា​ក​លេខ​ទៅ​ជាមួយ​ជន​ទាំងនោះ ហើយ​ត្រូវ​ពួក​គេ​ដឹក​ពួក​នាង ចេញពី​ហាង​បាយ​នោះ ឡើង​ភ្នំ​មួយ​ដែល​ពួក​នាង​មិន​ស្គាល់ ។ នៅ​តាម​ផ្លូវ​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព គំរាមកំហែង​ដក​យក​ទូរស័ព្ទ​ដៃ និង​ប្រាក់​អស់ពី​ខ្លួន​ពួក​នាង​សរុប​ជាង​៤.០០០ ដុល្លារ​អា​មេ​រិ​ក ។ មិនតែប៉ុណ្ណោះ​ក្រុម​ឧក្រិដ្ឋជន​នេះ​បាន​ចាប់បង្ខំ​រំលោភ​សេពសន្ថវៈ នៅ​ក្នុង​រថយន្ត​ក្បែរ​ស្រះ​ទឹក​មួយ​ជាប់ជើង​ភ្នំ លើកលែងតែ​ឈ្មោះ Huang Shuang Giong មិន​ត្រូវ​បាន​រំលោភ​ទេ ។

បន្ទាប់​មក​ជនល្មើស​បាន​ដឹក​ពួក​នាង​បន្តដំណើរ​ទៅ​ទៀត លុះដល់​ក្រុង​កំពត​វេលា​ម៉ោង​ប្រមាណ​ជា​៥​ភ្លឺ ទើប​ពួក​នោះ​ចាប់​ទាញ​ពួក​នាង​ទាំង​៣​នាក់​ទម្លាក់​ចុះ គឺ​ឈ្មោះ Xiang kai pi ឈ្មោះ Chen Sihong និង​ឈ្មោះ Huang Shuang Giong ចំណែក​នារី​២​នាក់​ទៀត​ពួក​គេ​នាំ​ទៅ​ជាមួយ ។

គួរ​បញ្ជាក់​ទៀត​ថា ឈាន​ចូល​ដល់​ថ្ងៃ​ទី​២២ ខែមេសា វេលា​ទៀប​ភ្លឺ កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​នគរបាល​រាជធានី​ភ្នំពេញ និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​តាម​ប្រមាញ់​ចាប់ខ្លួន​ក្រុម​ឧក្រិដ្ឋជន​ជនជាតិ​ចិន​បាន​៣​នាក់ ដែល​ពួក​គេ​បាន​នាំ​ស្ត្រី​រង​គ្រោះ​ទៅ​ស្នាក់​នៅ​សណ្ឋាគារ​មួយ​ក្នុង​ក្រុងព្រះសីហនុ និង​បាន​រំដោះ​នារី​រង​គ្រោះ​២​នាក់​ជា​ចំណាប់ខ្មាំង​មក​វិញ​ផង​ដែរ។

ក្រោយ​ចាប់ខ្លួន​ឧក្រិដ្ឋជន​៣​នាក់ និង​រំដោះ​នារី​រង​គ្រោះ​២​នាក់​នោះ កម្លាំង​សហការ​បាន​នាំ​ខ្លួន​ពួក​គេ​មក​កាន់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ទើប​ព្រឹក​ថ្ងៃ​ទី​២៤ ខែមេសា ជនសង្ស័យ​៣​នាក់ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ