ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Mourinho ថាបើ Barcelona គ្មាន​កីឡាករ​រូប​នេះនោះ​ហង្ស​ក្រហម Liverpool នឹង​ឈ្នះ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា គ្រូបង្វឹក Jose Mourinho ជឿជាក់​ថា ការ​ឈ្នះ​ចាញ់​នៅ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ Champions…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា គ្រូបង្វឹក Jose Mourinho ជឿជាក់​ថា ការ​ឈ្នះ​ចាញ់​នៅ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ Champions League នៅ​ថ្ងៃ​ពុធ​ក្រោយ គឺ​អាស្រ័យ​ទៅ​លើ Lionel Messi ដែល​ជា​កីឡាករ​ខ្លឹម​នៅ​ក្នុង​ក្លិប​អ្នកមាន​បុណ្យ ។

នៅ​ថ្ងៃ​ពុធ​ខាង​មុខ ក្លិប​អ្នកមាន​បុណ្យ Barcelona នឹង​ជួប​ជាមួយនឹង​ក្លិប​ហង្ស​ក្រហម Liverpool ក្នុង​ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Champions League​។ លោក Mourinho ថា Liverpool អាច​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​រដូវ​កាល​មុន ដែល​លោក​អាច​និយាយ​បាន​ថា ក្លិប​នេះ​ខ្លាំង ហើយ​ក៏​អាច​នឹង​ឈ្នះ Barcelona ដែរ​។ តែ​លោក​មិន​ភ្លេច​នោះ​ទេ​ថា Barcelona មាន​ជើង​ខ្លាំង Lionel Messi​។

លោក Mourinho ប្រាប់​សារព័ត៌មាន Russia Today ថា​៖«​អ្វី​ដែល​មិន​អាច​ប្រកែក​បាន​គឺ Liverpool ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​រដូវ​កាល​មុន​។ នេះ​ក្នុង​រដូវ​កាល​នេះ គេ​នឹង​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ជាមួយនឹង Barcelona​។ ខ្ញុំ​អាច​និយាយ​ថា បើ Barcelona មិន​មាន Messi គឺ Liverpool អាច​ច្បាស់​ថា​ជា​អ្នក​ឈ្នះ ​។ តែ Barca គឺ​មាន Messi ហើយ Messi គឺជា Messi»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ