ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេ​ម​ណាស់ ! Lexus បង្ហាញ​រូបរាង​រថយន្ត​ត្រកូល LM ឆ្នាំ​២០២០

4 ឆ្នាំ មុន

ផ្អែក​ទៅ​លើ​រចនា​បទ​របស់​រថយន្ត Toyota Alphard រថយន្ត Lexus LM បាន​កែកុន​ទៅ​លើ​ផ្នែក​ខាង​មុខ​ថ្មី​ទាំងស្រុង និង​ផ្នែក​ខាងក្រោយ​ផង​ដែរ​។ Lexus ត្រកូល…

ផ្អែក​ទៅ​លើ​រចនា​បទ​របស់​រថយន្ត Toyota Alphard រថយន្ត Lexus LM បាន​កែកុន​ទៅ​លើ​ផ្នែក​ខាង​មុខ​ថ្មី​ទាំងស្រុង និង​ផ្នែក​ខាងក្រោយ​ផង​ដែរ​។ Lexus ត្រកូល LM ប្រើប្រាស់​ទ្វារ​របស់ Alphard តែ​មាន​ក្រូ​ម៉េ​ជា​រាង​អក្សរ S​។

នៅ​ខាងក្នុង រថយន្ត​ត្រកូល LM ប្រើប្រាស់​ចង្កូត​របស់​រថយន្ត Lexus ជាមួយ​កុង​ទ័​រ​ថ្មីស្រឡាង​ខុស​ពី Alphard ដែល​មាន​លក្ខណៈ​ធំ​ជាង​មុន​។ វា​មាន​ប្រភេទ​ជា​រថយន្ត​កៅអី​បី​ជួរ និង ប្រភេទ​ពីរ​ជួរ​។ ចំពោះ​ប្រភេទ​កៅអី​ពីរ​ជួរ គឺ​សម្រាប់​ម៉ូ​ដែល​ពិសេស ដែល​សម្រាប់​អ្នកជំនួញ​ថ្នាក់​ធំ សម្រាប់​ពិភាក្សា​គ្នា​ពេល​ធ្វើ​ដំណើរ​ដោយ​មាន​ផាសុកភាព​។

វា​ខុស​ពី Alphard មួយទៀត​ត្រង់​ថា វា​មាន​របាំង​ឃាំង​ដាច់​ពី​អ្នក​បើក និង អ្នក​ជិះ​ខាងក្រោយ ដោយ​មាន​ទូរទស្សន៍​ទំហំ ២៦​អ៊ី​ញ​យ៉ាង​ស្អាត​។ វា​ក៏​មាន​ទូរ​ទឹកកក​តូច​មួយ​សម្រាប់​ដាក់​ភេសជ្ជៈ និង កន្លែង​សម្រាប់​ទុក​ឆ័​ត្រ​ផង​ដែរ​។ សម្រាប់​ជម្រើស​ប៉ុង​វិញ គឺ​វា​មាន​ទាំង​ប៉ុង​មួយ​ខាង​មុខ និង ជម្រើស​ប៉ុង​ទាំង​ពីរ​មុខក្រោយ​។

រថយន្ត Lexus LM300h ប្រើប្រាស់​ម៉ាស៊ីន 2.5-litre ស៊ីឡាំង​៤ ជាមួយនឹង​បច្ចេកវិទ្យា Hybrid របស់ Toyota ខណៈ​ដែល​រថយន្ត Lexus LM350 ប្រើប្រាស់​ម៉ាស៊ីន​ស៊ីឡាំង​៦ ទំហំ 3.5-litre ដោយ​មិន​មាន Hybrid៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ