ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ឱ្យ​សរសើរ​ម្តេច​បាន​ក្មេង​ស្រី​អាយុ​១០​ឆ្នាំ​កើតមក​គ្មាន​ប្រអប់ដៃ​ជាប់​ពានរង្វាន់​អក្សរស្អាត

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Metro បានឱ្យ​ដឹង​ថា ក្មេង​ស្រី​អាយុ​១០​ឆ្នាំ​ម្នាក់​ដែល​ជា​សិស្ស​ថ្នាក់​ទី​បី បាន​ជាប់​ពានរង្វាន់​អក្សរ​ស្អាត​ក្នុង​ការ​ប្រឡង​ថ្នាក់​ជាតិ Zaner-Bloser​ ។ អ្វី​ដែល​ធ្វើ​ឱ្យ​ការ​ជាប់​របស់​នាង​មាន​ភាព​ពិសេស គឺ​ដោយសារ​តែ​នាង​កើតមក​មិន​មាន​ប្រអប់ដៃ​តាំងពី​នៅ​ជា​ទារក​។ Sara…

តាម​ប្រភព​ព័ត៌មាន Metro បានឱ្យ​ដឹង​ថា ក្មេង​ស្រី​អាយុ​១០​ឆ្នាំ​ម្នាក់​ដែល​ជា​សិស្ស​ថ្នាក់​ទី​បី បាន​ជាប់​ពានរង្វាន់​អក្សរ​ស្អាត​ក្នុង​ការ​ប្រឡង​ថ្នាក់​ជាតិ Zaner-Bloser​ ។ អ្វី​ដែល​ធ្វើ​ឱ្យ​ការ​ជាប់​របស់​នាង​មាន​ភាព​ពិសេស គឺ​ដោយសារ​តែ​នាង​កើតមក​មិន​មាន​ប្រអប់ដៃ​តាំងពី​នៅ​ជា​ទារក​។

Sara Hines មក​ពី Frederick នៅ​ក្នុង​រដ្ឋ Maryland សហរដ្ឋអាមេរិក ដែល​បាន​ចូល​រៀន​នៅ​សាលា​កាតូលិក St John បាន​ប្រាប់​ថា​៖«​ខ្ញុំ​គិត​ថា​វា​ពិតជា​ពិបាក​ណាស់ ព្រោះ​ខ្ញុំ​មិន​អាច​ចាំ​អក្សរ​ទាំងអស់​យក​មក​សរសេរ​»​។

នាង​ក៏​បាន​បន្ត​ប្រាប់​សារព័ត៌មាន WJZ ថា​៖ «​អ្វី​ដែល​ខ្ញុំ​មិន​អាច​ធ្វើ​បាន ខ្ញុំ​តែង​ខំព្យាយាម​រក​វិធី​ធ្វើ​វា​ឱ្យ​បាន ហើយ​ខំ​ធ្វើ​យ៉ាងណា​ឱ្យ​កាន់តែ​ល្អ​។ ខ្ញុំ​ពិតជា​សប្បាយចិត្ត​យ៉ាង​ខ្លាំង ហើយ​មាន​មោទនភាព​នឹង​អ្វី​ដែល​ខ្ញុំ​បាន​ឈ្នះ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្មេង​ស្រី​កំសត់​ម្នាក់​នេះ បាន​ពានរង្វាន់​ពិសេស​សម្រាប់​ក្មេង​ៗ​ដែល​មាន​បញ្ហា​ប្រាជ្ញា ឬ​ក៏ មាន​បញ្ហា​ខាង​កាយសម្បទា​។ បើ​ទោះបីជា Sara មាន​បញ្ហា​ខុស​ពី​ក្មេង​ដទៃ​មែន ប្អូន​នៅ​តែ​តស៊ូ​មិន​ចុះចាញ់​៕

ប្រភព ៖ Metro

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ