ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ជិះ​ម៉ូតូ​ពី​ក្រុង​បាត់ដំបង​ទៅ​បញ្ចប់ជីវិត​នៅ​ឃុំ​ភ្នំ​សំពៅ​បង្ក​ការ​ភ្ញាក់ផ្អើល

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ អ្នក​ភូមិ​ប្រទះ​ឃើញ​បុរស​ម្នាក់​បាន​ចង​.​ក​សម្លាប់​ខ្លួន​នៅ​ក្នុង​កុ​ម្ពោ​ធ​ព្រៃ​មួយ​កន្លែង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​ថ្ងៃត្រង់​ថ្ងៃ​ទី​២៣ មេ​សា នៅ​ខាង​ចុង​ភូមិ​ក្រពើ​ត្បូង ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់ ។ យោង​តាម​របាយ​ការ​ណ៏​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា…

ខេត្តបាត់ដំបង ៖ អ្នក​ភូមិ​ប្រទះ​ឃើញ​បុរស​ម្នាក់​បាន​ចង​.​ក​សម្លាប់​ខ្លួន​នៅ​ក្នុង​កុ​ម្ពោ​ធ​ព្រៃ​មួយ​កន្លែង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​ថ្ងៃត្រង់​ថ្ងៃ​ទី​២៣ មេ​សា នៅ​ខាង​ចុង​ភូមិ​ក្រពើ​ត្បូង ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់ ។

យោង​តាម​របាយ​ការ​ណ៏​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​កើត ឡង់​ឌី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​គាំ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង​។ ជន​រង​គ្រោះ​បាន​យក​ខ្សែរ​នីឡុង​សម្រាប់​ដេរ​បាវ​ទៅ​ចង​.​ក​នៅ​លើ​ដើម​ដង្កៀបក្តាម បណ្ដាល​ឲ្យ​ស្លាប់ លុះ​នៅ​អ្នក​ភូមិ​បាន​ប្រទះ​ឃើញ​ទើប​រាយ​ការ​ណ៏​ប្រាប់​សមត្ថកិច្ច​តែ​ម្ដង​។

លោក​ម៉ី ឆេ​ង​លី នាយ​ប៉ុស្ដិ៍​នគរបាល​ឃុំ​ភ្នំ​សំពៅ​បាន​ឲ្យ​ដឹង​ថា កម្លាំង​របស់​លោក​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​ភ្លាម​ៗ​ដែរ​ក្រោយ​ទ​ទូល​បាន​ព័ត៌មាន​នេះ​។ លោក​បាន​បន្ត​ថា បន្ទាប់​ពី​ពិនិត្យ និង​ធ្វើការ​ស្រាវជ្រាវ​ទើប​ស្គាល់​អត្តសញ្ញាណ និង​អា​ស័​យ​ដ្ឋា​ន​របស់​ជន​រង​គ្រោះ និង​បាន​រាយ​ការ​ណ៏​ទៅ​ក្រុម​គ្រួសារ​ភ្លាម​ៗ​ដែរ​។

លោកនាយ​ប៉ុស្ដិ៍​នគរបាល​ឃុំ​ភ្នំ​សំពៅ​បាន​បញ្ជាក់​ថា លោក​មិន​ទាន់​ដឹង​អំពី​មូលហេតុ​ដែល​បុរស​នេះ​សម្រេចចិត្ត​ធ្វើ​អត្តឃាត​បែប​នេះ​នៅឡើយ​ទេ ដោយ​គ្រាន់តែ​ដឹង​ថា ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឃ្លី​ក ពណ៌​ឈាម​ជ្រូក ពី​ក្រុង​បាត់ដំបង​ទៅ​ចង​.​ក​សម្លាប់​ខ្លួន​នៅ​ចំណុច​ខាងលើ​។ លោកនាយ​ប៉ុស្ដិ៍​បាន​បន្ថែម​ថា ជន​រង​គ្រោះ​បាន​ទុក​ម៉ូតូ​ចោល រូ​ច​ដើរទៅ​ចង​.​ក​ក្នុង​គុម្ព​ធ​ព្រៃ​ដែល​មាន​ចម្ងាយ​ពី​ម៉ូតូ​ប្រហែល​១០០​ម៉ែត្រ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា ក្រោយ​ពី​សមត្ថកិច្ច​ជំនាញ​ពិនិត្យ​រួចរាល់ និង​បាន​ធ្វើ​កំណត់ហេតុ ហើយ​ប្រគល់​សព​ជន​រង​គ្រោះ​ជួន​ទៅ​ក្រុម​គ្រួសារ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ