ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនតិចទេនេះ! ទំនិញហួសសុពលភាព និងខូចគុណភាពនៅផ្សារសាលាក្រៅ

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៩ លោក​ឈឹ​ម វាសនា ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ប៉ៃលិន​សហការ​ជាមួយ​លោក​សុខ សា​ធី​ម ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ណែនាំ…

ខេត្ត​ប៉ៃលិន ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៩ លោក​ឈឹ​ម វាសនា ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ប៉ៃលិន​សហការ​ជាមួយ​លោក​សុខ សា​ធី​ម ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ណែនាំ និង​ធ្វើការ​ពិនិត្យ​មើល​ទំនិញ​ហួស​សុពលភាព និង​ខូចគុណភាព​ដែល​អាជីវក​រដាក់​តាំង​លក់​តាម​តូប​នៅ​ផ្សារ​សាលា​ក្រៅ ស្ថិត​ក្នុងភូមិ​ទួល​ខ្ពស់ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ​។

លោក​ឈឹ​ម វាសនា ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បាន​លើក​ឡើង​ថា ដើម្បី​ធានា​ដល់​សុខមាលភាព​របស់​ពលរដ្ឋ​ជា​អ្នក​ទទួលទាន​ទើប​មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ខេត្ត​អនុវត្ត​ភារកិច្ច​របស់​ខ្លួន​ចុះ​ត្រួតពិនិត្យ និង​ផ្សព្វផ្សាយ​ឱ្យ​ពលរដ្ឋ​ជា​អាជីវករ​លក់ដូរ និង​អ្នកទិញ​បាន​យល់​ដឹង​ពី​ផល​ប៉ះពាល់​ដល់​សុខភាព​ចំពោះ​ម្ហូបអាហារ​ដែល​ខូចគុណភាព​ហួស​កាលបរិច្ឆេទ និង​គ្មាន​ច្បាប់​អនុញ្ញាត​។

លោក​បាន​បន្ត​ទៀត​ថា ជាក់ស្តែង​មន្ត្រី​ជំនាញ​បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ​ហួស​សុពលភាព និង​ខូចគុណភាព​នៅ​តូប​នានា​ដែល​អាជីវករ​បាន​ដាក់​តាំង​លក់ទំនិញ​ផលិតផល​ផ្សេង​ៗ ដើម្បី​ការពារ​សុខមាលភាព​ប្រជាពលរដ្ឋ​អោយ​បាន​ល្អ​ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល គឺ​ហូប​ស្អាត រស់នៅ​ស្អាត ដើម្បី​សុខភាព​រាង​កាយ ។ លោក​ក៏​បាន​ណែនាំ​ដល់​អាជីវករ​ដែល​ដាក់​តាំង​ទំនិញ​លក់​ទាំងអស់​អោយ​យល់​ដឹង​ពី​ទំនិញ​ដែល​ហួស​សុពលភាព និង​ខូចគុណភាព​ជា​ពិសេស​កុំ​យក​ទំនិញ​ខូចគុណភាព​តាំង​លក់​អោយ​អ្នក​ប្រើប្រាស់​ដែល​បណ្តាល​អោយ​ប៉ះពាល់​ដល់​សុខភាព ។

ដូច្នេះ​អាជីវករ​លក់ទំនិញ​ទាំងអស់​ត្រូវ​ចូលរួម​សហការ​ជាមួយ​មន្ត្រី​ជំនាញ​កាំកុងត្រូល និង​ត្រូវ​ស្វែង​យល់​ដឹង​ពីសារ​:​សំខាន់​នៃ​ទំនិញ​នីមួយ​ៗ និង​រៀបចំ​ទុកដាក់​ទំនិញ​អោយ​បាន​ត្រឹមត្រូវ​ជៀសវាង​កុំ​យក​ទំនិញ​ខូចគុណភាព​ទៅ​លក់​ដែល​នាំ​អោយ​ពាល់​ដល់​សុខភាព​អ្នក​ប្រើប្រាស់ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ពេល​ចុះ​ត្រួតពិនិត្យ​ទំនិញ​សមត្ថកិច្ច​កាំកុងត្រូល​បាន​ដកហូត​ទំនិញ​ខូចគុណភាព​មួយ​ចំនួន​ពី​អាជីវករ ដើម្បី​យក​ទៅ​កម្ទេច​ចោល​រួម​មាន ភេសជ្ជៈ​ដប​ចំនួន​២៣១​ដប ប័​រ​កំប៉ុង​ចំនួន​១០​កំប៉ុង នំ​ស្រួយ​៧២​កញ្ចប់ ទឹកដោះគោ​ខាប់​ចំនួន​១១​កំប៉ុង មី​កំប៉ុង​០២​កំប៉ុង ទឹកម្ទេស​ដប​១១​ដប ទឹកក្រូច​កំប៉ុង​១៧​កំប៉ុង ម្សៅ​ស៊ុប​ខ្នរ​៤០​កញ្ចប់ និង​ទឹកដោះគោ​ក្មេង​៣២០​កំប៉ុង​ស្មើនឹង​១០៣,២៦ គីឡូក្រាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ