ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តាំ​ឪពុក​ម្តាយ​គ្រប់​រូប ទុក​របស់​នេះ​ឱ្យ​ក្មេង​លេង​ដូច​បំផ្លាញ​ផ្លូវ​កាយ និង​ផ្លូវចិត្ត​កូន​ចឹ​ង

4 ឆ្នាំ មុន

ការ​ប្រើប្រាស់​ ថែប​ប្លេ​ត និង​ស្មា​ត​ហ្វូ​ន​ក្នុង​ចំណោម​កុមារ​ដែល​មាន​អាយុ​ក្រោម១​ឆ្នាំ​បាន​ក្លាយជា​បញ្ហា​ដ៏​ធំ​មួយ​ក្នុង​ជំនាន់​ថ្មី​នេះ ។ ការ​សម្លឹង​ស្គ្រី​ន​ជា​ច្រើន​ម៉ោង​អាច​បង្ក​ការ​ប៉ះពាល់​ដល់​ការ​លូតលាស់​ផ្នែក​ផ្លូវ​កាយ និង​ផ្លូវចិត្ត​របស់​កុមារ ។ វេជ្ជបណ្ឌិត​ផ្លូវ​ចិត្តបាន​ឲ្យ​ដឹង​ថា បញ្ហា​ក្នុង​ការ​គិត ធ្វើ​ចលនា…

ការ​ប្រើប្រាស់​ ថែប​ប្លេ​ត និង​ស្មា​ត​ហ្វូ​ន​ក្នុង​ចំណោម​កុមារ​ដែល​មាន​អាយុ​ក្រោម១​ឆ្នាំ​បាន​ក្លាយជា​បញ្ហា​ដ៏​ធំ​មួយ​ក្នុង​ជំនាន់​ថ្មី​នេះ ។ ការ​សម្លឹង​ស្គ្រី​ន​ជា​ច្រើន​ម៉ោង​អាច​បង្ក​ការ​ប៉ះពាល់​ដល់​ការ​លូតលាស់​ផ្នែក​ផ្លូវ​កាយ និង​ផ្លូវចិត្ត​របស់​កុមារ ។

វេជ្ជបណ្ឌិត​ផ្លូវ​ចិត្តបាន​ឲ្យ​ដឹង​ថា បញ្ហា​ក្នុង​ការ​គិត ធ្វើ​ចលនា និង​សាច់ដុំ​មួយ​ចំនួន​ត្រូវ​បាន​កើត​មាន​ឡើងជា​ពិសេស​ក្នុង​ចំណោម​កុមារ​ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លង​មកនេះ ។ បញ្ហា​មួយ​ចំនួន​ដែល​វេជ្ជបណ្ឌិត​បាន​លើក​ឡើង​រួម​មាន​បញ្ហា​ផ្នែក​អាកប្បកិរិយា ជំនាញ​សង្គម ការ​សរសេរ និង​ការ​មើល​ជាដើម​។

ការ​ប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា​ដោយ​កុមារ​មានការ​កើន​ឡើងជា​រៀងរាល់ថ្ងៃ​។ ក្នុង​ឆ្នាំ ២០១៣ កុមារ​អាយុ​ក្រោម ២​ឆ្នាំ​ប្រមាណ​២៨% និង​កុមារ​អាយុ​រវាង​២​ទៅ​៤​ឆ្នាំ​ប្រមាណ ៨០% ប្រើប្រាស់​ឧបករណ៍​ទំ​នាង​នេះ​យ៉ាង​សកម្ម ។ បច្ចុប្បន្ន​នេះ​អត្រា​នេះ​បាន​កើនឡើង​ដល់ ៩៧% ហើយ​អាយុ​នៃ​ការ​ចាប់ផ្តើម​ប្រើប្រាស់​បាន​ធ្លាក់​ចុះ​មក​ស្មើ​ក្រោម ១​ឆ្នាំ​ថែម​ទៀត​ផង​។

យោង​ទៅ​តាម​ការ​ស្រាវជ្រាវ​ក្នុង​ពេល​ថ្មី​ៗ​នេះ​បាន​ឲ្យ​ដឹង​ដែរ​ថា កំណើន​នៃ​ពេលវេលា​ដែល​ចំណាយ​នៅ​ពីមុខ​ស្គ្រី​ន​ប៉ះពាល់​ទាំង​សកម្មភាព និង​ការ​ទំនាក់ទំនង​រវាង​ឪពុក​ម្តាយ​និង​កូន​ៗ​។ ដោយហេតុ​ដូចនេះ អ្នក​ស្រាវជ្រាវ​ប្រទះ​ឃើញ​កុមារ​ដែល​មាន​បញ្ហា​ជា​ច្រើន​ដូច​ជា​បញ្ហា​ជំនាញ​សង្គម ការ​ប្រាស្រ័យ​ទាក់ទង និង​សមត្ថភាព​ក្នុង​ការ​លេង​កីឡា​ជាដើម ។

អ្នក​ស្រាវជ្រាវ​មិន​គាំទ្រ​ឲ្យ​កុមារ​ក្រោម​អាយុ​៣​ឆ្នាំ​ប្រើ​ទូរស័ព្ទ​ដៃ​ឬថា​ប្លេ​ត​ទេ ហើយ​ពួក​គេ​ផ្តល់​យោ​បាល់​ឲ្យ​កុមារ​ដែល​មាន​អាយុ​លើស​ពី​៣​ឆ្នាំ​ប្រើ​ឧបករណ៍​ទាំងនេះ​ច្រើន​បំផុត​ត្រឹម ១​ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ ។ កុមារ​ក៏​គួរតែ​បញ្ឈប់​រាល់​ការ​ប្រើប្រាស់​ឧបករណ៍​អេ​ឡិច​ត្រូ​ណិ​ច​យ៉ាងតិច​មួយ​ម៉ោង​មុន​ពេល​ចូល​ដំណេក​ដែរ ។

វា​ពិតជា​សំខាន់​ណាស់​សម្រាប់​កុមារ​ក្នុង​ការ​ទទួល​បានការ​សម្រាក​គ្រប់គ្រាន់ ។ ផ្ទុយ​មក​វិញ ការ​ចំណាយ​ពេលវេលា​ធ្វើ​សកម្មភាព​ដែល​សមរម្យ​សម្រាប់​កុមារ​អាច​ពង្រឹងសមត្ថភាព​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយនឹង​ឪពុក​ម្តាយ និង​បរិស្ថាន​ជុំវិញ​ខ្លួន​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ