ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​ចង់​ពង្រឹងគុណភាព​ផលិតផល​របស់​ខ្លួន​ដោយ​ប្រើ​វិធី​មួយ​នេះ

4 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Viet Nam News បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ ថា​អគ្គលេខាធិការ​គណៈកម្មាធិការ​ប្រចាំ​ទីក្រុង​ហូ​ជី​មិ​ញ​គឺ​លោក Nguyen Thien…

ប្រទេស​វៀតណាម ៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Viet Nam News បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ ថា​អគ្គលេខាធិការ​គណៈកម្មាធិការ​ប្រចាំ​ទីក្រុង​ហូ​ជី​មិ​ញ​គឺ​លោក Nguyen Thien Nham បាន​និយាយ​ថា ក្រុមហ៊ុន​វៀតណាម​ត្រូវ​តែ​វិនិយោគ​លើ​បច្ចេកវិទ្យា​ទំនើប​ៗ​ដើម្បី​ជួបនឹង​កំណើន​តម្រូវការ​ផលិតផល​គុណភាព​ខ្ពស់​ក្នុង​ទីផ្សារ​ក្នុងស្រុក ក៏​ដូច​ជា​បង្កើន​ការ​នាំ​ចេញ​ផង​ដែរ ។

លោក​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍ កន្លង​មក​ថា ប្រជាជន​វៀតណាម​ផ្តល់​អ​ទិ​ភាព​ដល់​ការ​ប្រើប្រាស់​ផលិតផល​វៀតណាម ហើយ​យុទ្ធនាការ​នេះ​ផ្តល់​ស្ថាន​ការ​ល្អ​សម្រាប់​ក្រុមហ៊ុន​ក្នុងស្រុក​ក្នុង​ការ​បង្កើន​ចំណែក​ទីផ្សារ និង​ការ​នាំ​ចេញ​។

លោក​បាន​បន្ត​ថា ការ​ប្រើប្រាស់​ផលិតផល​វៀតណាម​មិន​ត្រឹមតែ​ទាក់ទិន​នឹង​សេដ្ឋកិច្ច​ទេ តែ​ក៏​ទាក់ទិន​នឹង​មោទនភាព​ជាតិ​ដែរ ដូច្នេះ​អាជ្ញាធរ​ក្នុង​ទីក្រុង​ត្រូវ​តែ​ចេញ​វិធានការ​ដើម្បី​ដោះស្រាយ​បញ្ហា​ផលិតផល​គុណភាព​មិនល្អ និង​ផលិតផល​ក្លែងក្លាយ​ដើម្បី​ការពារ​ផលិតផល​វៀតណាម​ដែល​មានគុណ​ភាព​ខ្ពស់​។

យោង​ទៅ​តាម​គណៈកម្មាធិការ​គ្រប់គ្រង​យុទ្ធ​នាគារ​បាន​ឲ្យ​ដឹង​ថា ផលិតផល​ដែល​មានគុណ​ភាព​ទាប និង​ផលិតផល​ក្លែងក្លាយ​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ចែកចាយ​ក្នុង​ទីផ្សារ​ទេ​។ ពួក​គេ​បាន​បន្ត​ថា ការ​តាមដាន​ទីផ្សារ និង​តម្លៃ​ត្រូវ​តែ​ពង្រឹង​ដើម្បី​ដោះ​ស្រា​បញ្ហា​ផលិតផល​ទាំងនេះ​។

ជាមួយ​គ្នា​នេះ​ផង​ដែរ លោក Tran Tan Loi ដែល​ជា​អនុប្រធាន​គណៈកម្មាធិការ​ខាងលើ​បាន​ឲ្យ​ដឹង​ថា យុទ្ធ​នាគារ​នេះ​បាន​បង្កើត​ការ​ផ្លាស់​ប្តូរ​ជា​ច្រើន​ក្នុង​ផ្នែក​ទស្សនៈ និង​អាកប្បកិរិយា​របស់​ភ្នាក់ងារ​រដ្ឋាភិបាល គ្រួសារ និង​ក្រុមហ៊ុន​ដែល​បាន​ធ្វើ​ឲ្យ​ពួក​គេ​ផ្តល់​អាទិភាព​ដល់​ផលិតផល​វៀតណាម​វិញ​។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ផលិតផល​ដែល​ត្រូវ​បាន​ផលិត​ក្នុង​ប្រទេស​វៀតណាម​ជា​ច្រើន​ទទួល​បាន​ប័ណ្ណ​បញ្ជាក់​គុណភាព​ផលិតផល ហើយ​ក្រុមហ៊ុន​ក្នុងស្រុក​បាន​សម្រេច​បង្កើន​ចំណែក​ទីផ្សារ ផ្សារ​ក្នុង​តំបន់ និង​ការ​នាំ​ចេញ​ផង​ដែរ​។

លោក Nguyen Anh Duc ដែល​ជា​អនុប្រធាន Saigon Co.op បាន​និយាយ​ថា ផលិតផល​វៀតណាម​មើលឃើញ​ការ​ល្អ​ប្រសើរ​ឡើង​ក្នុង​ផ្នែក​គុណភាព ការ​ច្នៃ​ម៉ូ​ដ និង​ការ​បង្កើត​ថ្មី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ