ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Huawei ចេញ Hardware ពិសេស​បង្ហាញ​ម​ហិ​ច្ច​តា​ដ៏​ធំ​របស់​ខ្លួន​ទៅ​កាន់​ពិភពលោក

5 ឆ្នាំ មុន

ភ្នាក់ងារ​សារព័ត៌មាន Reuters បាន​រាយការណ៍​មក​កាលពី​ថ្ងៃ​ចន្ទ ថា​ក្រុមហ៊ុន Huawei Technologies របស់​ប្រទេស​ចិន​បាន​ចេញ​កម្មវិធី Hardware ទំនាក់ទំនង​បែប 5G…

ភ្នាក់ងារ​សារព័ត៌មាន Reuters បាន​រាយការណ៍​មក​កាលពី​ថ្ងៃ​ចន្ទ ថា​ក្រុមហ៊ុន Huawei Technologies របស់​ប្រទេស​ចិន​បាន​ចេញ​កម្មវិធី Hardware ទំនាក់ទំនង​បែប 5G ដំបូង​គេ​បង្អស់​សម្រាប់​វិស័យ​យានយន្ត ដែល​ជា​មុខសញ្ញា​បង្ហាញ​ពី​កំណើន​ម​ហិ​ច្ច​តា​ដើម្បី​ក្លាយជា​អ្នក​ផ្គត់ផ្គង់​ដ៏​សំខាន់​សម្រាប់​បច្ចេកវិទ្យា​បើកបរ​ដោយ​ស្វ័យប្រវត្តិ ។

Huawei បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា កម្មវិធី MG5000 នេះ​គឺ​យោង​តាម​ឈី​ប Balong 5000 5G ដែល​ត្រូវ​បាន​ចេញ​កាលពី​ខែមករា​កន្លង​មក​។ ពួក​គេ​បាន​បន្ត​ថា «​យោង​តាម​ឈី​ប​នេះ Huawei បាន​បង្កើត​ម៉ូ​ឌី​ល 5G ដំបូង​គេ​បង្អស់​សម្រាប់​រថយន្ត​ដែល​មាន​ល្បឿន​លឿន និង​គុណភាព​ខ្ពស់» ​។​

ពួក​គេ​បាន​ប្រកាស​ពី​ម៉ូ​ឌី​ល​នេះ​នៅ Shanghai Autoshow ដែល​បាន​ចាប់ផ្តើម​កាលពី​ស​ប្តា​ហ៍​មុន​រហូត​ដល់​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​នេះ​។

Huawei បាន​និយាយ​ថា​«​ក្នុង​នាម​ជា​ផលិតផល​ទំនាក់ទំនង​ដ៏​សំខាន់​សម្រាប់​ការ​ដឹក​ជញ្ជូន​តាម​រថយន្ត​វៃឆ្លាត​នា​ពេល​អនាគត ម៉ូ​ឌី​ល​រថយន្ត 5G នេះ​លើកតម្កើង​វិស័យ​ស្វ័យប្រវត្តិកម្ម​ឲ្យ​ឈាន​ចូល​ជំនាន់​5G»​។

ពួក​គេ​បាន​បន្ត​ថា ម៉ូ​ឌី​ល​នេះ​នឹង​ជួយ​ដល់​គម្រោង​របស់​ពួក​គេ​ក្នុង​ការ​ចាប់ផ្តើម​លក់​បច្ចេកវិទ្យា​បណ្តាញ 5G សម្រាប់​វិស័យ​ស្វ័យប្រវត្តិកម្ម​ក្នុង​ឆមាស​ទី​២​នា​ឆ្នាំ​នេះ​។

ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ Huawei បាន​ធ្វើការ​សាកល្បង​បច្ចេកវិទ្យា​សម្រាប់​រថយន្ត​វៃឆ្លាត​ក្នុង​ទីក្រុង​ជា​ច្រើន​របស់​ប្រទេស​ចិន​ដូច​ជា Shanghai, Shenzhen និង Wuxi ជាដើម និង​បាន​ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជាមួយនឹង​ក្រុមហ៊ុន​ផលិត​យានយន្ត​ជា​ច្រើន​ដូច​ជា FAW, Dongfeng និង Changan ជាដើម​ ។

ក្រុមហ៊ុន​នេះ​ក៏​ជា​ក្រុមហ៊ុន​ផលិត​ឧបករណ៍​ទូរគមនាគមន៍​ធំ​ជាងគេ​របស់​ពិភពលោក​ដែរ ហើយ​ពួក​គេ​កំពុង​តែ​មាន​គោលដៅ​នាំមុខ​គេ​ក្នុង​ការ​ប្រកួតប្រជែង​សម្រាប់​បណ្តាញ 5G ជំនាន់​ក្រោយ ប៉ុន្តែ​បាន​ជួប​ប្រទះ​នឹង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សហរដ្ឋអាមេរិក​ដែល​បាន​ចោទប្រកាន់​ដល់​ពួក​គេ​ថា​ឧបករណ៍​របស់​ពួក​គេ​អាច​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ធ្វើ​ចារកម្ម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ