ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បានដឹង​និង​បានឃើញ​ឬ​នៅ​..​?​ ក្បែរ​សមុទ្រ​កែប​យើង​ហ្នឹង

4 ឆ្នាំ មុន

ខេត្តកែប៖ រូប​ព្រះ​ពុ​ទ្ឋ​រូប​មួយ​អង្គឈរ​លើ​ប​ល្ល័​ង​ស្ថិតក្នុង​ទី​អារាម​មួយក្បែរសមុទ្រកែប កំពុង​តែ​អង្រួន​ចិត្ត​ពុ​ទ្ឋ​បរិស័ទ នៅ​​ពេលបាន​​ឃើញ​ផ្ទាល់​ភ្នែក​ ។ ​​​រូប​ព្រះ​ពុ​ទ្ធ​នេះ​ត្រូវ​គេ​រំពឹង​ថា​ ​​បាន​ប្លែក​​សម្រាប់​​​ខេត្ត​កែប​ទៀតផង ​។ នៅពេល​យើង​ធ្វើដំណើរ​​​ឡើងមក​ដល់​វត្ត​មួយ ​មានឈ្មោះ​ថា…

ខេត្តកែប៖ រូប​ព្រះ​ពុ​ទ្ឋ​រូប​មួយ​អង្គឈរ​លើ​ប​ល្ល័​ង​ស្ថិតក្នុង​ទី​អារាម​មួយក្បែរសមុទ្រកែប កំពុង​តែ​អង្រួន​ចិត្ត​ពុ​ទ្ឋ​បរិស័ទ នៅ​​ពេលបាន​​ឃើញ​ផ្ទាល់​ភ្នែក​ ។ ​​​រូប​ព្រះ​ពុ​ទ្ធ​នេះ​ត្រូវ​គេ​រំពឹង​ថា​ ​​បាន​ប្លែក​​សម្រាប់​​​ខេត្ត​កែប​ទៀតផង ​។ នៅពេល​យើង​ធ្វើដំណើរ​​​ឡើងមក​ដល់​វត្ត​មួយ ​មានឈ្មោះ​ថា ​«​វត្តស​ត្ថា​ធម្ម​វិហារ​» ឬ(​ភ្នំ​ពោន​)​​ ស្ថិត​ក្នុងភូមិ​លាវ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អេរ ខេត្ត​កែប គឺមាន​ផ្ទៃ​ខាងលើ​មើលឃើញ​សមុទ្រ​កែប​ដ៏​ធំ ។ ​

ជា​ពិសេស​នោះ ​លោក​អ្នក​ពិតជា​បានឃើញ​បណ្តា​កោះ​មួយ​ចំនួន​លើ​ផ្ទៃសមុទ្រ​ខ្មែរ​ មាន​ដូច​ជា​កោះទន្សាយ ​និង​កោះ​នានា​ជាដើម​ ។​ លោក​អ្នក​​មក​សមុទ្រ​កែប​អាច​មក​កាន់​ទី​តាំង​ខាងលើ​ ពិតជា​ទាក់​អារម្មណ៍​ឱ្យជក់​ចិត្ត​​សប្បាយ​ឃើញ​នូវ​ទេសភាព​ស្អាត​ៗ​ ហើយ​អារម្មណ៍ល្អ​បាន​មក​ធ្វើបុណ្យ​នៅ​លើ​ភ្នំ​ផង​គយគន់​ឃើញ​ទឹក​សមុទ្រដ៏​ខៀវស្រងាត់​ផង ​។​ ​

​​​​​​តាម​បំណង​ការ​តម្កល់​ព្រះ​ពុទ្ធ ដែលមានមានកម្ពស់៤ម៉ែត្រ២តឹក តម្កល់​លើរតនៈបល្ល័ង្គ ។ ​រូប​នៅ​ខាង
ក្រៅ​វិហារ​របស់​ម្ចាស់​ទាន​ គឺ​ចង់​ឱ្យមាន​ភាព​ប្លែក ​ហើយ​គិត​ថា​ព្រះ​ពុ​ទ្ធ​រូបនេះ ​អាច​ថ្វាយបង្គំ​នៅ​ខាងក្រៅ​ក៏
បាន​។​​

អត្ថបទសរសេរ ដោយ