ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ភ្ញាក់ផ្អើល និង​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ឃើញ​…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ភ្ញាក់ផ្អើល​ និង​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ឃើញ​ភ្លើង​ឆេះ​ស្មៅ​យ៉ាង​សន្ធោសន្ធៅ​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​អស់​៦​គ្រឿង​ទើប​រលត់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ឡើង​កាលពី​ម៉ោង​8​យប់ ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​លំនៅ​ចំណុច​ដី​វាល​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​បាក់​ខែង​លើ…

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ភ្ញាក់ផ្អើល​ និង​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ឃើញ​ភ្លើង​ឆេះ​ស្មៅ​យ៉ាង​សន្ធោសន្ធៅ​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​អស់​៦​គ្រឿង​ទើប​រលត់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ឡើង​កាលពី​ម៉ោង​8​យប់ ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​លំនៅ​ចំណុច​ដី​វាល​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​បាក់​ខែង​លើ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ ។

តាម​ប្រភព​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​ភ្លើង​ឆេះ​ស្មៅ​នៅ​ក្នុង​ដី​ឡូត៍​មួយ​កន្លែង​ដែល​សុទ្ធ​តែព្រៃ ដោយ​ឆេះ​តាំងពី​ម៉ោង​១១​ព្រឹក​មក​ម្ល៉េះ ប៉ុន្តែ​ឆេះ​តិចតួច​រហូត​ដល់​ម៉ោង​កើតហេតុ​ខាងលើ​នេះ​ស្រាប់តែ​ភ្លើង​បាន​ឆេះ​ស្មៅ​យ៉ាង​សន្ធោសន្ធៅ ឆេះ​រាលដាល​ជិត​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ទើប​ផ្អើល​ទៅ​ដល់​រថយន្ត​ពន្លត់អគ្គីភ័យ​មក​អន្តរាគមន៍​បាញ់​ពន្លត់​អស់​សរុប​ទាំងអស់​៦​គ្រឿង​ទើប​រលត់​ទាំងស្រុង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ