ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ទូក​ទេសចរណ៍​អន្តរជាតិ​ខ្នាត​យក្ស​មួយ​គ្រឿង​នៅ​កណ្តាល​ទឹកទន្លេ(មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទូក​ទេសចរណ៍​អន្តរជាតិ​ខ្នាត​យ​ក្យ​ដែល​មាន​កម្ពស់​៣​ជាន់​មួយ​គ្រឿង​ត្រូវ​បាន​ភ្លើង​ឆាបឆេះ​នៅ​ផ្នែក​ខាងក្រោយ និង​មាន​ផ្សែង​ខ្មៅ​ហុយ​ទ្រលោម ឃ្មួ​ញ​ខ្មាញ់​ឡើង​លើ​អាកាស ខណៈ​ពេល​ចត​ទុក​ចោល​នៅ​កណ្តាលទន្លេ​អស់​រយៈពេល​ជា​ច្រើន​ម៉ោង និង​មាន​សំឡេង​លាន់​ឡើង​ដូច​ជា សំឡេង​ផ្ទុះ​បំពង់​ហ្គា​ស​នោះ ។ ហេតុការណ៍​នេះ​ដែរ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង…

រាជធានី​ភ្នំពេញ ៖ ទូក​ទេសចរណ៍​អន្តរជាតិ​ខ្នាត​យ​ក្យ​ដែល​មាន​កម្ពស់​៣​ជាន់​មួយ​គ្រឿង​ត្រូវ​បាន​ភ្លើង​ឆាបឆេះ​នៅ​ផ្នែក​ខាងក្រោយ និង​មាន​ផ្សែង​ខ្មៅ​ហុយ​ទ្រលោម ឃ្មួ​ញ​ខ្មាញ់​ឡើង​លើ​អាកាស ខណៈ​ពេល​ចត​ទុក​ចោល​នៅ​កណ្តាលទន្លេ​អស់​រយៈពេល​ជា​ច្រើន​ម៉ោង និង​មាន​សំឡេង​លាន់​ឡើង​ដូច​ជា សំឡេង​ផ្ទុះ​បំពង់​ហ្គា​ស​នោះ ។ ហេតុការណ៍​នេះ​ដែរ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង កាលពី​វេលា​ម៉ោង​៥ និង​៥៥​នាទី​ល្ងាច ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៩ នៅ​ក្នុង​ទឹកទន្លេ​សាប ដែល​ស្ថិត​នៅ​ក្បែរ​ត្រើយ​ខាងកើត​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រូប​គាត់​បាន​មក​អង្គុយ​លំហែរ​កាយ​លេង​លើ​មាត់ច្រាំង​ទន្លេ​នេះ (​ប៉ែក​ខាងលិច​ក្បែរ​កំពង់​ផែ​ទី​តា​និ​ច​) ជាមួយនឹង​មិត្តភក្តិ​ម្នាក់​ទៀត រួម​ជាមួយ និង​មនុស្ស​ជា​ច្រើន​ដែល​នៅ​ក្បែរ​នេះ​ផង​ដែរ ។ ដោយ​បានឃើញ​ទូក​ដឹក​ភ្ញៀវ​ទេសចរណ៍​ធំ​មួយ​គ្រឿង​ចត​ទុក​នៅ​កណ្តាលទន្លេ​ក្បែរ និង​ត្រើយម្ខាង​ខាង​ខណ្ឌ​ជ្រោយចង្វារ​នោះ​ក៏​ស្រាប់តែ​មាន​សំឡេង​ផ្ទុះ​មួយ​បាន​កើតឡើង​ដូច​ជា សំឡេង​ផ្ទុះ​បំពង់​ហ្គា​ស​យ៉ាង​ដូច្នោះ អ​ញ្ចឹ​ង​ចេញពី​ទូក​ទេសចរណ៍​មួយ​គ្រឿង​នោះ ។
តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ក្រោយ​ពី​មាន​សំឡេង​ផ្ទុះ​លាន់​ឭ​ចេញពី​ទូក ទេសចរណ៍​មួយ​គ្រឿង​នោះ​រួច​ហើយ​ក៏​ស្រាប់តែ​ពួក​គាត់​បានឃើញ​មាន​ផ្សែង​ខ្មៅ​ហុយ​ទ្រលោម​ចេញពី​ផ្នែក​ខាងក្រោយ និង​ឃើញ​មាន​មនុស្ស​រត់​ប្រសេចប្រសាច​នាំ​គ្នា​មក​ឈរ​នៅ​ផ្នែក​ខាង​មុខ​ទូក​នោះ​ទើប​ធ្វើ​អោយ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​ថា «​ទូក​នោះ​ត្រូវ​បាន​ភ្លើង​កំពុង​ឆេះ​» ។

ភ្លាម​នោះ​កម្លាំង​មាន​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវទឹក​ដែល​នៅ​ឈរជើង​ក្បែរ​ៗ​បានឃើញ និង​បាន​នាំ​គ្នា​ចេញ​អូ​ប័​រ​ចំនួន​២​គ្រឿង​ចេញ​ទៅ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ធ្វើ​អោយ​ភ្លើង​រលត់​ទៅ​វិញ​បាន​ទាន់​ពេលវេលា​ផង​ដែរ ។ តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ជា​សន្តិសុខ​យាម​សួន​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា ទូក​ទេសចរណ៍​ធន់​ធំ​មួយ​គ្រឿង​ខាងលើ​នេះ វា​គឺជា​ទូក​អន្តរជាតិ​ដែល​តែងតែបាន​ដឹក​ភ្ញៀវ​បរទេស​ដើរ​កម្សាន្ត​តាម​ដង​ទន្លេ និង​ចូល​មក​សំចត​លេង​នៅ​រាជធានី​ភ្នំពេញ​របស់​យើង ។ ហើយ​ទូក​ដែល​ត្រូវ​ភ្លើង​ឆេះ​មួយ​គ្រឿង​ខាងលើ​នេះ​ដែរ​ទំនងជា​បាន​ដឹក​ភ្ញៀវ​បរទេស​មក​ពី​ប្រទេស​វៀតណាម និង​ដឹក​ភ្ញៀវ​ចូល​មក​លេង​ស្រុក​ខ្មែរ​របស់​យើង ហើយ​បើក​យក​ទៅ​ចត​ទុក​ចោល​នៅ​កណ្តាល​ទឹកទន្លេ​ទើប​បានជា​បណ្តាល​ឱ្យ​មាន​ភ្លើង​ឆេះ​បែប​នេះនោះ ។

ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ឆេះ​ទូក​ដឹក​ភ្ញៀវ​ទេសចរណ៍​ធន់​ធំ​មួយ​គ្រឿង​ខាងលើ​នេះ​ដែរ គឺ​មិន​មាន​អ្នក​ណា​ម្នាក់​បានដឹង​ថា បាន​កើតឡើង​ដោយ​មូលហេតុ​អ្វី​ឡើយ ហើយ​ក៏​មិន​បានដឹង​ថា រង​ការ​ខូចខាត​អស់​ទំហំ​ប៉ុន្មាន​ដែរ នៅ​កណ្តាលទន្លេ​នោះ តែ​សំណាងល្អ​ត្រូវ​បាន​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវទឹក​ចេញ​អូ​ប័​រ​ចំនួន​២​គ្រឿង​ទៅ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​បាន​ទាន់​ពេលវេលា​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ