ប្រទេសចិន ៖ ភ្នាក់ងារសារព័ត៌មាន Channel NewsAsia បានឲ្យដឹងកាលពីថ្ងៃច័ន្ទកន្លងមកថា រោងចក្រក្នុងប្រទេសចិនកំពុងតែចេញសកម្មភាពជាច្រើនដើម្បីរក្សាអតិថិជន ដូចជាមានការលក់បញ្ចុះតម្លៃ ផ្អាកការយកពន្ធ កាត់បន្ថយបុគ្គលិក និងប្តូរទីតាំងផលិតកម្មទៅបរទេសដើម្បីជៀសវាងការបង់ពន្ធជាដើម។
ជម្លោះពាណិជ្ជកម្មរវាងប្រទេសចិននិងសហរដ្ឋអាមេរិកបានបង្កផលប៉ះពាល់ដល់មនុស្សជាច្រើន ខណៈដែលរោងចក្រក្នុងប្រទេសចិនកំពុងតែត្រូវបង់ពន្ធច្រើនពេលដែលនាំចេញផលិតផលទៅកាន់សហភាពអ៊ឺរ៉ុបផងដែរ។
ទិន្នផលឧស្សាហកម្មក្នុងប្រទេសចិនបានកើនឡើងដល់កម្រិតខ្ពស់ជាងគេកាលពីខែមិនា ហើយការនាំចេញបានប្រសើរជាងការគិតទុកដែរ ប៉ុន្តែរោងចក្រមួយចំនួនដែលពឹងផ្អែកលើការលក់ក្នុងសហរដ្ឋអាមេរិកនៅតែជួបបញ្ហា។
ក្រុមហ៊ុន ACOPower ក្នុងរដ្ឋ California បានបង្កើនតម្លៃទូរទឹកកកប្រើថាមពលសូឡាដែលផលិតក្នុងប្រទេសចិនរបស់ពួកគេប្រមាណពី១០ទៅ ១៥%។ លោក Jeffery Tang ដែលជាស្ថាបនិករបស់ក្រុមហ៊ុនបាននិយាយថាប្រទេសដទៃមិនអាចផលិតទូរទឹកកករបស់ក្រុមហ៊ុនលោកក្នុងតម្លៃសមរម្យបានទេ ប៉ុន្តែប្រសិនបើប្រទេសទាំងពីរមិនអាចសម្រេចបានកិច្ចព្រមព្រៀងមួយទេនោះ លោកអាចនាំចេញគ្រឿងដើម្បីទៅតម្លើងក្នុងប្រទេសវៀតណាមវិញ។
ក្រុមហ៊ុន Aufine Tyre បានជួល និងស្តុកផលិតផលខ្លួនក្នុងឃ្លាំងកាលពីឆ្នាំមុនដោយគិតថាសហរដ្ឋអាមេរិកអាចនឹងដាក់ពន្ធលើផលិតផលចិន ហើយពួកគេក៏បានបើករោងចក្រមួយក្នុងប្រទេសថៃដើម្បីផលិតកង់យានយន្តដើម្បីជៀសវាងការបង់ពន្ធផងដែរ។
ក្រុមហ៊ុនមួយចំនួនស្វាគមន៍ការសម្រេចចិត្តរបស់ប្រទេសចិនក្នុងការកាត់បន្ថយពន្ធលើផលិតផលពី១៦%ទៅ១៣% នៅដើមខែមេសាដើម្បីជំរុញដល់ការនាំចេញ។ ក្រុមហ៊ុនដទៃដូចជា Smarteye Digital Electronics Co នៅមានកង្វល់ព្រោះតែកំណើនតម្លៃជួល និងការចំណាយលើពលករដែលបង្កឲ្យពួកគេកាត់បន្ថយបុគ្គលិកជាដើម ៕
ចែករំលែកព័តមាននេះ