មួយឆ្នាំឬឆ្នាំឆ្កែកន្លងផុតទៅ…បើនិយាយពីរឿងអ្នកនយោបាយ «កាច» ដាក់គ្នា ឬព្រុសដាក់គ្នា…មួយៗសាហាវខាងវោហារគួរឱ្យខ្លាច…ប៉ុន្តែក៏ពោរពេញទៅដោយអ្នកទះដៃគាំទ្រលាន់កងរំពង ។
ខ្មែរខ្លះដែលកំពុងរស់នៅអាមេរិក…ឆ្នាំឆ្កែពិតជាកាចមែន…សូម្បីអ្នកបួសក៏កាចតាមឆ្នាំដែរ…។ អ្នកវិភាគម្នាក់ជេរសង្ឃប៊ុត ប៊ុនតិញ ហៅសុទ្ធតែ «អាតិរច្ឆាន» ចោទសង្ឃអង្គនេះថា មកអាមេរិកជេរតេជោសែនដើម្បីរកបាយស៊ី ។ មកស្រុកអាមេរិកបំបែកបំបាក់ព្រះសង្ឃខ្មែរជិត២០អង្គ…ចោទថា ជាសង្ឃ CPP…ជាសង្ឃគ្មានប្រជាធិបតេយ្យ…ចង់ដណ្តើមវត្តរកបាយស៊ី…ចោទថាអាបំបែកបំបាក់ ។
ចំណែកមេបក្សប្រឆាំងដែលរត់ចោលស្រុក…លោកសម សង្ស៊ី ប្រកាសក្តែងៗ…លុតក្រាបឱ្យបស្ចឹមប្រទេសប្រញាប់ដាក់ទណ្ឌកម្មសេដ្ឋកិច្ចកម្ពុជា…។ មេខ្លោងបក្សនេះប្រកាសថា ពេលណាសេដ្ឋកិច្ចកម្ពុជាស្លាប់…ពួកគេវិលមកដេញតេជោសែន…ឈូសតេជោសែនឱ្យខ្ទាតចេញ រួចដណ្តើមយកអំណាចបានយ៉ាងស្រួល…គឺរកកលល្បិចគ្រប់បែបដើម្បីដណ្តើមអំណាច ។ មេបក្សប្រកាសថា…កាលណាបានអំណាចក្នុងដៃ…នឹងប្រើនយោបាយកម្ទេចត្រកូលហ៊ុន មុនគេ…គឺទឹកឡើងត្រីស៊ីស្រមោច ។
នៅក្នុងប្រទេសឯណោះវិញ…តេជោសែនប្រកាសតបវិញថា…ហ៊ុន សែន អាចបញ្ចប់ជីវិតនយោបាយបាន…វាទាល់តែ «អាចង្រៃជាតិងាប់អស់» ។
តាមស្តាប់សូរសៀងទៅ…មិនចាំបាច់អាចង្រៃជាតិ «ងាប់» ទាំងអស់ទេ ព្រោះខ្លះនៅក្មេង…«ងាប់តែមេ» មួយទៅវាគ្រប់ហើយ…ព្រោះមេវាមានពិស និងចាស់ខ្លាំងហើយ ។
តេជោសែនប្រកាសខ្លាំងដូច្នេះ…ព្រោះតែអាមេចង្រៃជាតិប្រកាសធ្វើនយោបាយ «ទឹកឡើងត្រីស៊ីស្រមោច»ដែលអាចនឹងផ្ទុះការបង្ហូរឈាម…ដូច្នេះអញមិនទាន់ឈប់ធ្វើនយោបាយទេ…អញមិនទាន់ឈប់ធ្វើនាយករដ្ឋមន្ត្រីទេ…អាចឈប់បានភ្លាម ដ៏រាបណាអាមេចង្រៃជាតិ និងដែលរត់ចោលស្រុក «ងាប់» សិន
គិតខ្លីៗទៅឆ្នាំច ឆ្នាំឆ្កែកន្លង…វាគ្មិននយោបាយទាំងឡាយ…ជេរដៀលដាក់គ្នាលាន់ទ្រហឹុងអើងអាប់ ។ អ្នកពូកែជេរខ្លាំងជាងគេគឺលោកសម រង្ស៊ី និងសេនាឆ្វេងស្តាំ…បូកជាមួយអាមីអាថោង ។
ចំណែកអ្នកពូកែឆ្លើយបកគ្មានប្រណីតបវិញគឺតេជោសែន…ដាក់ទៅដាក់ម៉ោ…ក្លាយទៅជាម្ខាងមានឈ្មោះ «អាចង្រៃជាតិ» ឯម្ខាងទៀត «ក្បាលយួនខ្លួនខ្មែរ» ជាឈ្មោះលាបពណ៌ដដែល…ទីបំផុតទល់តែអ្ហែងងាប់ទើបអញឈប់ធ្វើនាយករដ្ឋមន្ត្រី ។
ឱ ! ឆ្នាំច ឆ្នាំឆ្កែហើយ…ពិតជាកាចមែន ! ចង្កូមមុតស្រួចនៅឡើយ…អារត់ចោលស្រុក…រាប់ទាំង «អាតិរ
ច្ឆាន» និង «អាមេចង្រៃជាតិ» ទៅបានមួយដំបស្វាដែរ…េហ ! េហ !
ចែករំលែកព័តមាននេះ