ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះសន្ធោសន្ធៅម្សិលមិញ…គិតតែ​«ស៊ី​ស្តែម»មួយតម្លៃ២០ម៉ឺនដុល្លារទៅ​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើតាម​បុគ្គលិក​អគា​រ​មីក្រូហិរញ្ញវត្ថុ​ថា ការ​ឆេះ​នេះ​បើ​គិតតែ​«​ស៊ី​ស្ដែ​ម​»​មួយ​ តម្លៃ​២០​ម៉ឺន​ដុល្លារ​ទៅ​ហើយ​ និង​មិន​គិតការ​ខូចខាត​កុំ​ព្យូ​ទ័រ​ ​និង​សម្ភារ​ផ្សេង​ៗ​ទៀត ​។ គួរបញ្ជាក់ថា មានការ​ភ្ញាក់​ផ្អើល​ទាំង​កណ្តាលថ្ងៃត្រង់​នៅ​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ បើតាម​បុគ្គលិក​អគា​រ​មីក្រូហិរញ្ញវត្ថុ​ថា ការ​ឆេះ​នេះ​បើ​គិតតែ​«​ស៊ី​ស្ដែ​ម​»​មួយ​ តម្លៃ​២០​ម៉ឺន​ដុល្លារ​ទៅ​ហើយ​ និង​មិន​គិតការ​ខូចខាត​កុំ​ព្យូ​ទ័រ​ ​និង​សម្ភារ​ផ្សេង​ៗ​ទៀត ​។ គួរបញ្ជាក់ថា មានការ​ភ្ញាក់​ផ្អើល​ទាំង​កណ្តាលថ្ងៃត្រង់​នៅ​រាជធានី​ភ្នំពេញ ខណៈ​គ្រោះ​អគ្គិភ័យ​មួយ​បាន​កើតឡើង​ដោយសារ​តែ​ការ​
ទុ​ស្សេ​ចរន្ត​ភ្លើង​ក្នុង​អគារ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អេ​ស៊ា ផេ​ស៊ី​ហ្វិ​ច​ហ្វា​យ​នែ​ន ភី​អិ​ល​ស៊ី និង​បាន​ជាប់​ស្ត្រី​ជា​ម្តាយ​និង​កូនប្រុស​ក្នុង​អគារ​ផង​ដែរ ទម្រាំ​សង្គ្រោះ​បាន​ត្រូវ​រង​របួស​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ។

គ្រោះ​អគ្គិភ័យ​នេះ​ ក៏​បាន​រាលដាល​ឆេះ​អគារ និង​ហាង Domino´sPizza មា​នទី​តាំងនៅ​ខាង​មុខ​យ៉ាង​សន្ធោសន្ធៅ​ផង​ដែរ ។ ហេតុការណ៍​ដែល​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២២ មេ​សា ឆ្នាំ​២០១៩​នេះ​ស្ថិត​នៅ​ចំណុច​ខាងត្បូង​អង់​តែ​ន​ទូរទស្សន៍​ជាតិ​(​ទួល​គោក​) តាម​បណ្តោយ​ផ្លូវ​លេខ​៥១៤​កែង​ផ្លូវ​លេខ​៣១៥ ក្នុង​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក ។

ស្ត្រី​ជា​ម្តាយ​និង​កូនប្រុស​ដែល​រង​របួស​ភ្លាម​ៗ ពុំ​ត្រូវ​ស្គាល់ឈ្មោះ​ឡើយ ត្រូវ​បាន​បងប្អូន​ដឹក​តាម​ម៉ូតូ​បញ្ជូន​ម្តាយ​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល​ម៉ែ​ត និង​កូនប្រុស​តូច​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​កុមារ​ជាតិ ។
តាម​ព័ត៌មាន​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​បានឮ​សំឡេង ផ្ទុះ​និង​បាន​ក្លាយជា​អណ្តាតភ្លើង​ឆេះ​ជះ​ចេញពី​ផ្នែក​ខាងក្រោយ​នៃ​អគារ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អេ​ស៊ា ផេ​ស៊ី​ហ្វិ​ច​ហ្វា​យ​នែ​ន ភី​អិ​ល​ស៊ី យ៉ាង​សន្ធោសន្ធៅ ហើយ បាន​ឆេះ​រាលដាល​យ៉ាង​រហ័ស​ទៅ​អគារ​ហាង Domino´sPizza ដែល​នៅ​ខាង​មុខ ព្រមទាំង​ឆេះ​រាលដាល​ទៅ​បង្គោល​ភ្លើង​បណ្តាល​ឱ្យ​ហុយផ្សែង​ខ្មៅ​ទ្រលោម ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា ភ្លាម​ៗ​នគរបាល​រាជធានី​ភ្នំពេញ​ព្រមទាំង​មូលដ្ឋាន ក៏​បាន​ទាក់ទង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ។ ទន្ទឹម​អគ្គិភ័យ​ឆាបឆេះ​នោះ គេ​ឃើញ​ស្ត្រី​ម្នាក់​រួម​ទាំង​កូន ប្រុស​បាន​ជាប់​នៅ​ក្នុង​អគារ​គ្រឹះស្ថាន​នោះ ហើយ​ត្រូវ​បាន​អ្នក​រួមការ​ងារ និង​សមត្ថកិច្ច​នាំ​គ្នា​ជួយ​សង្គ្រោះ​បាន​រួច​ផុត​ពី​ភ្លើង​ឆេះ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ​។ ខណៈនោះ​គេ​ឃើញ​លោក​ឧត្តមសេនីយ៍ទោ ហួត ចាន់​យ៉ា​រ៉ា​ន់ ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ​ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ដឹកនាំ​កម្លាំង​ក្នុង​ការ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​យ៉ាង​សកម្ម ។

តាម​នគរបាល​បានឱ្យ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍​នេះ​រថយន្ត​ពន្លត់​អគ្គិភ័យ ចំនួន​២០​គ្រឿង​បាន​ទៅ​អន្តរា គមន៍​បាញ់​ពន្លត់ ហើយ​ភ្លើង​បាន​រលត់​នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ។ ទាក់ទិន​មូលហេតុ​នៃ​មហន្ត រាយ​នេះ​នគរបាល​មូលដ្ឋាន​បានឱ្យ​ដឹង​ថា បណ្តាល​មក​ពី​ទុ​ស្សេ​ចរន្ត​ភ្លើង ចេញពី​អគារ​គ្រឹះស្ថាន​មីក្រូហិ រញ្ញ វត្ថុ​ខាងលើ ហើយ​បាន​ឆេះ​រាលដាល់​ទៅ​ដល់​ហាង​ដែល​នៅ​ខាង​មុខ ។ ទោះបីជា​យ៉ាងណា គេ​ពុំ​ដឹង​ពី​ទំហំ​នៃ​ការ​ខូចខាត​នេះ​នៅឡើយ​ទេ ទំនង​ខូចខាត​ធ្ងន់ធ្ងរ​ណាស់ ។

តាម​ប្រភព​ចុង​ក្រោយ​បានឱ្យ​ដឹង​ថា អ្នក​រង​របួស​ជា​ម្តាយ​ឈ្មោះ ទុ​យ ថាវ​រី អាយុ​៣០​ឆ្នាំ ជា​កម្មការិនី កូនប្រុស​ឈ្មោះ ម៉ៅ រ៉ា​វ័ន អាយុ​៧​ឆ្នាំ ។ ជន​រង​គ្រោះជា​ប្រពន្ធ​និង​កូន​របស់​ឈ្មោះ ម៉ៅ រ៉ា​វុ​ធ អាយុ​៣១​ឆ្នាំ ជា​សន្តិសុខ និង​ជា​អ្នកបើកបរ​រថយន្ត​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ខាងលើ​ដែល​បាន​ស្នាក់​នៅ​បន្ទប់​មួយ​នៅ​ចំហៀង​ខាងលិច​ក្នុង​អគារ​និង​មិន​បានដឹង​ថា​មាន​ភ្លើង​ឆេះ​នោះ​ទេ លុះ​ដឹងខ្លួន​ឈ្លក់ផ្សែង​ទៅ​ហើយ ។

អត្ថបទសរសេរ ដោយ