ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​បញ្ច្រាសជើង​សម្រាល​បែប​ណា​សុវត្ថិភាព?

4 ឆ្នាំ មុន

ជា​ធម្មតា​កូន​ក្នុង​ផ្ទៃ​ដែល​មាន​ទម្រ​ង​ត្រឹមត្រូវ ជា​ពិសេស​ពេល​ជិត​សម្រាល គឺ​ក្បាល​របស់​គេ​នឹង​វិល​មក​ខាងក្រោម​ដោយ​ខ្លួនឯង ។ ប៉ុន្តែ​នៅ​ពេល​ក្បាល​ទារក​មិន​វិល ឬ​គេ​នៅ​តែ​រក្សា​ទម្រង់​ជើង​នៅ​ខាងក្រោម​ដដែល មាន​ន័យ​ថា វា​ជា​ទម្រង់​បញ្ច្រាស​ហើយ ឬ​ហៅ​ថា Breech…

ជា​ធម្មតា​កូន​ក្នុង​ផ្ទៃ​ដែល​មាន​ទម្រ​ង​ត្រឹមត្រូវ ជា​ពិសេស​ពេល​ជិត​សម្រាល គឺ​ក្បាល​របស់​គេ​នឹង​វិល​មក​ខាងក្រោម​ដោយ​ខ្លួនឯង ។ ប៉ុន្តែ​នៅ​ពេល​ក្បាល​ទារក​មិន​វិល ឬ​គេ​នៅ​តែ​រក្សា​ទម្រង់​ជើង​នៅ​ខាងក្រោម​ដដែល មាន​ន័យ​ថា វា​ជា​ទម្រង់​បញ្ច្រាស​ហើយ ឬ​ហៅ​ថា Breech Birth ដែល​វា​ជា​រឿង​ចំ​បាច់​មួយ​ក្នុង​ការ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ និង​ឆ្មប​ដើម្បី​គិតគូរ​ពី​សុវត្ថិភាព និង​ជម្រើស​នៃ​ការ​សម្រាល ។

ទារក​ភាគច្រើន​នឹង​បង្វិល​ក្បាល​ចុះ​មក​ក្រោម​ដោយ​ខ្លួនឯង​ក្នុង​ខែ​ចុង​ក្រោយ​នៃ​ការ​មាន​ផ្ទៃពោះ ។ ប្រហែល​មាន​ទារក​ម្នាក់​ក្នុង​ចំណោម​ទារក​២៥​នាក់​អាច​នឹង​តែ​មិន​បង្វិល​ក្បាល​ចុះ​មក​ក្រោម ឬ​ស្ថិត​ក្នុង​ទម្រ​ង​បញ្ច្រាស​ដដែល​ទោះបីជា​ស្ថិត​ក្នុង​អាយុ​គភ៌ ៣៦​ស​ប្តា​ហ៍​ក៏​ដោយ​។

បើសិនជា​កូន​នៅ​តែ​ស្ថិត​ក្នុង​ទម្រ​ង​ប​ញ្ជ្រា​ស​ក្នុង​ស​ប្តា​ហ៍​ទី ៣៦​ទៀត គ្រូពេទ្យ ឬ​ឆ្មប​អាច​នឹង​ណែនាំ​ឲ្យ​អ្នកធ្វើការ​បង្វិល​កូន​ពី​ខាងក្រៅ ឬ​ហៅ​ថា External Cephalic Version (ECV) ក្រោយ​ពី​ពពោះ​បាន​៣៧​ស​ប្តា​ហ៍​រួច​។ ការ​ធ្វើ​បែប​នេះ​នឹង​បង្កើន​ឱកាស​ទម្រង់​កូន​វិល​មក​ធម្មតា ឬ​ក្បាល​ចុះ​មក​ក្រោម​វិញ​បាន ។

បើសិនជា​អ្នក​មិន​ធ្វើ ECV ឬ​ធ្វើ​ហើយ​នៅ​តែ​មិន​មាន​ប្រសិទ្ធភាព​ទេ​នោះ អ្នក​នៅ​តែ​អាច​ជ្រើសរើស​ការ​សម្រាលកូន​ដោយ​ធម្មជាតិ​បាន​ដដែល ប៉ុន្តែ​ដើម្បី​សុវត្ថិភាព​គួរតែ​សម្រាល​ដោយ​ការ​វះកាត់​ដោយ​ដាក់​កម្មវិធី ។

ជា​ធម្មតា​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​មាន​ទម្រង់​កូន​បញ្ច្រាស​បែប​នេះ តែងតែ​ត្រូវ​បាន​គ្រូពេទ្យ​លើកទឹកចិត្ត​ឲ្យ​សម្រាល​ដោយ​វះកាត់ ព្រោះ​វា​ជា​ជម្រើស​ដ៏​មាន​សុវត្ថិភាព​សម្រាប់​កូន ។ ប៉ុន្តែ​ការ​សម្រាល​ដោយ​ធម្មជាតិ​នៅ​តែ​ជា​ជម្រើស​ដ៏​ត្រឹមត្រូវ​ដដែល​ដរាបណា​៖

១-​មិន​មាន​បញ្ហា​ណាមួយ​ដែល​ប្រាប់​ថា​មិន​មាន​សុវត្ថិភាព​ដោយ​ការ​សម្រាល​តាម​ធម្មជាតិ​ដូច​ជា សុក​បាំង​មាត់ស្បូន​ជាដើម ។

២-​បន្ទប់​សម្រាលកូន​ដែល​មាន​អ្នកជំនាញ​អាច​គ្រប់គ្រង ឬ​អាច​អនុវត្ត​ការ​សម្រាលកូន​ដោយ​វះកាត់​បន្ទាន់​បាន​បើសិនជា​ករណី​ចាំបាច់ ។

៣-​ឆ្មប​មាន​ជំនាញ​ខាង​សម្រាលកូន​ដោយ​ធម្មជាតិ​។

ដោយ​យោង​តាម​អនុសាសន៍​របស់​ក្រុម​គ្រូពេទ្យ​របស់ www.health.com.kh គ្រប់​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​កូន​មាន​ទម្រង់​បញ្ច្រាស​ទាំងអស់ គប្បី​ជ្រើសរើស​ការ​សម្រាល​ដោយ​វះកាត់ ទើប​ជា​ជម្រើស​មាន​សុវត្ថិភាព និង​កាត់​បន្ថយ​ការ​ប្រឈម​មុខ ផ្សេង​ៗ​ទៀត​លើ​ទារក​បាន ។ ប៉ុន្តែ​ការ​សម្រាល​នោះ​ក៏​គួរតែ​ធ្វើ​ឡើង​ក្នុង​បន្ទប់វះកាត់​ដែល​មាន​សម្ភារ​ជួយ​សង្គ្រោះ​គ្រប់គ្រាន់ និង​គ្រូពេទ្យ​មាន​ជំនាញ និង​បទ​ពិសោធន៍​ពិតប្រាកដ (​ប្រភព​ពី​៖ Health.com.kh)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ