ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណុច​នេះ​ត្រូវ​ចាំ​…​ព្រោះ​បាន​បំផ្លាញ​ឡាន​​ហា​យ​ឡិន​ឌ័​រ​១​គ្រឿង​ខ្ទេច​ហើយ

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​កំ​ពង់​ចាម ​៖ ពិតជា​គួរឱ្យ​សោកស្តាយ​ ដែល​​រថយន្ត​ម៉ាកហា​យ​ឡែ​ន​ឌ័​រ​១​គ្រឿង ​ស៊េរី​២០០២ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AK-7333បាន​ឆាបឆេះ​​សល់​តែ​គ្រោងឆ្អឹង​ដែកប៉ុណ្ណោះ ដែលហេតុ​ការ​ណ៍​កើតឡើង​កាលពី​វេលា​ម៉ោង០៤ ​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២១ ​មេ​សា ស្ថិតនៅ​​ត្រង់​ទីតាំង​មួយ​កន្លែង​​នៅ​ដីវាលស្រែ​បន្ទាយ​តូច…

ខេត្ត​កំ​ពង់​ចាម ​៖ ពិតជា​គួរឱ្យ​សោកស្តាយ​ ដែល​​រថយន្ត​ម៉ាកហា​យ​ឡែ​ន​ឌ័​រ​១​គ្រឿង ​ស៊េរី​២០០២ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AK-7333បាន​ឆាបឆេះ​​សល់​តែ​គ្រោងឆ្អឹង​ដែកប៉ុណ្ណោះ ដែលហេតុ​ការ​ណ៍​កើតឡើង​កាលពី​វេលា​ម៉ោង០៤ ​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២១ ​មេ​សា ស្ថិតនៅ​​ត្រង់​ទីតាំង​មួយ​កន្លែង​​នៅ​ដីវាលស្រែ​បន្ទាយ​តូច ក្នុងភូមិ​ទី​៥ ឃុំ​ព្រែក​តាន​ង់ ស្រុក​កោះសូទិន ។ ក្នុងនោះ ត្រូវបានដឹងទៀតថា ដោយសារ​តែ​ចម្ងាយ​​ផ្លូវ​ឆ្ងាយ​រថយន្ត​បាញ់​ទឹក​មិន​អាចបើក​ចូល​ទៅ​នោះ​ទេ ទើបម្ចាស់​​រថយន្ត​​បណ្តោយ​​ឱ្យភ្លើង​​ឆេះ​តាម​សម្រួលតែម្តង ​​។

លោក​វរ​សេនី​យ៍​ឯក អ៊ឹម ខឿន អធិការ​នគរបាល​ស្រុក​កោះសូទិន​ឱ្យដឹងថា រថយន្ត​ខាងលើបើកបរ​ដោយ​ឈ្មោះ​ភួង រ៉ា​វី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ទី​៥ ឃុំ​ព្រែក​តាន​ង់ បាន​បើករថយន្ត​ចេញ​ពី​ផ្ទះ ​ដើម្បី​ទៅ​មើល​ដី​របស់​ខ្លួន មាន​ចំងាយ​ប្រមាណ​៥​គីឡូម៉ែត្រ​ពី​ភូមិ ដោយ​បាន​បើក​ក្នុង​ទិស​ដៅពី​កើតមក​លិច ។

​លោកបន្ត​ថា ស្រប​ពេល​ដែល​រថយន្ត​កើល​ទ្រូង​នឹង​ទួល​ភ្លឺស្រែ​បើក​ទៅ​មុខ​មិនកើត អ្នកបើកបរ​រូប​នេះ​បាន​ប្រឹង​រោ​ទ៍ម៉ាស៊ីន តែ​ដោយសារ​ក្រោម​រថយន្ត​មាន​ចំបើង​ហើយក្តៅ​នឹង​ស៊ី​ម៉ាំង​រថយន្ត​ផង ក៏​បណ្តាល​ឲ្យ​ឆេះឆាប​មក​ដល់​រថយន្ត​បន្តិច​ម្តង​ៗ​និង​ភ្លើង​បាន​ឆេះ​កាន់តែ ខ្លាំង​ឡើង​ៗ​ចេញ​អណ្តាតភ្លើង​សន្ធោរ​សន្ធៅ ។

នៅ​កន្លែង​កើតហេតុ ​មិន​មានទឹក​សម្រាប់​ដង​ជះ​ពន្លត់នោះ​ទេ​ សូ​ម្បី​តែ​រថយន្ត​ពន្លត់អគ្គិភ័យ​របស់​អធិការ​នគរបាល​ស្រុក ដែល​ចង់​ចេញ​ទៅ​ជួយ​ក៏​មិន​មាន​ផ្លូវចូល​ផង​។ អ្នកបើកបរ​រថយន្ត​បណ្តោយ​ឱ្យឆេះ​រហូត​ដល់​អស់ ​សល់​តែ​គ្រោងឆ្អឹង​ដៃ​ក ហើយ​បាន​ត្រឹមតែ​ឈរ​មើល​និង​សោកស្តាយ​រថយន្ត​បស់​ខ្លួន​តែ​ប៉ុណ្ណោះ ក្រោយ​កើតហេតុ​នគរបាល​មូលដ្ឋាន​បាន​ចុះ​ទៅពិនិត្យ​មើល​រថយន្ត​ឃើញ​នៅ​សល់​តែ​គ្រោងឆ្អឹង ប្រសិនបើ​មិន​មាន​ចំបើង​កល់​នៅ​ក្រោម​រថយន្ត​ក៏​មិនមាន​ហេតុ​ការ​ណ៏​គ្រោះ​អគ្គី​ភ័យ​ឆាបឆេះ​មក​ដល់​រថយន្ត​ដែរ ។

លោក​អធិការ​នគរបាល​ស្រុក​កោះសូទិន​បាន​លើក​ឡើង​ថា ផ្លូវ​ចូល​ចូល​វាលស្រែ​មិន​គួរ​ណា​បើករថយន្ត​ទៅ​សោះ បើសិនជា​ជិះ​ម៉ូតូទៅ​ប្រសើរ​ជាង​៕

អត្ថបទសរសេរ ដោយ