Kylian Mbappe សុខចិត្តឈប់លេងបាល់ភ្លាមបើកីឡាករ២រូបនេះចូលលេងក្លិបរបស់ខ្លួន
តាមប្រភពព័ត៌មាន Goal បានឱ្យដឹងថា កីឡាករជើងខ្លាំងវ័យក្មេងបារាំង Kylian Mbappe ថាខ្លួនមិនអាចរើសយកតែម្នាក់បានទេរវាង Cristiano Ronaldo និង…
តាមប្រភពព័ត៌មាន Goal បានឱ្យដឹងថា កីឡាករជើងខ្លាំងវ័យក្មេងបារាំង Kylian Mbappe ថាខ្លួនមិនអាចរើសយកតែម្នាក់បានទេរវាង Cristiano Ronaldo និង…
តាមប្រភពព័ត៌មាន Goal បានឱ្យដឹងថា កីឡាករជើងខ្លាំងវ័យក្មេងបារាំង Kylian Mbappe ថាខ្លួនមិនអាចរើសយកតែម្នាក់បានទេរវាង Cristiano Ronaldo និង Lionel Messi ហើយថានឹងសុខចិត្តចូលនិវត្តន៍ឱ្យតែអ្នកទាំងពីរចូលមកលេងនៅក្នុងក្លិបរបស់ខ្លួន ។
Mbappe បានប្រាប់សារព័ត៌មាន France Football ថា ៖«ប្រសិនបើខ្ញុំមានជម្រើសរវាង Messi និង Ronaldo សម្រាប់ឱ្យចូលលេងនៅក្លិបរបស់ខ្ញុំ ខ្ញុំនឹងសុខចិត្តចូលនិវត្តន៍ទុកកន្លែងឱ្យពួកគាត់ចូលលេងម្តងទាំងពីរនាក់ ដើម្បីឱ្យប្រាកដថាពួកយើងអាចឈ្នះ»។
គេបានបន្តថា៖ «ខ្ញុំអាចរើសបានម្នាក់ តែវានឹងធ្វើឱ្យមានការខូចខាតទៅម្ខាងទៀត ។ កាលពីខ្ញុំនៅក្មេង ខ្ញុំសប្បាយនឹងប្រៀបធៀបអ្នកទាំងពីរណាស់ ។ ពីមួយឆ្នាំទៅមួយឆ្នាំ ខ្ញុំបានផ្លាស់ប្តូរចំណង់ចំណូលចិត្តខ្ញុំ ដែលខ្ញុំចូលចិត្ត Ronaldo ជាងតែពេលនេះ ខ្ញុំកាន់តែពេញវ័យ ខ្ញុំកាន់តែមិនអាចរើសយកម្នាក់ ។ មានអ្នកគាំទ្រ Barca ចូលចិត្ត Johan Cruyff និង Messi ខណៈដែលអ្នកខ្លះលើកឡើងថា Ronaldo គឺជាកីឡាករបាល់ទាត់ខ្លាំងជាងគេ»៕
ចែករំលែកព័តមាននេះ