ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ហើយ​! ចិន​៣​នាក់​ដែល​ជំរិត​នារី​រង​គ្រោះ ថែម​ទាំង​បំពាន​ពួក​នាង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​សហការ​ជាមួយ​នគរបាល​រាជធានី​ភ្នំពេញ និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ តាម​ចាប់​ឧក្រិដ្ឋជន​ជនជាតិ​ចិន​ដែល​ចាប់​នារី​ខារ៉ាអូខេ​ជនជាតិ​ដូច​គ្នា​៥​នាក់ យក​ទៅ​រំលោភ​សេពសន្ថវៈ និង​ជំរិត​ទារប្រាក់​នោះ គឺ​ចាប់​បាន​៣​នាក់​ហើយ…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​សហការ​ជាមួយ​នគរបាល​រាជធានី​ភ្នំពេញ និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ តាម​ចាប់​ឧក្រិដ្ឋជន​ជនជាតិ​ចិន​ដែល​ចាប់​នារី​ខារ៉ាអូខេ​ជនជាតិ​ដូច​គ្នា​៥​នាក់ យក​ទៅ​រំលោភ​សេពសន្ថវៈ និង​ជំរិត​ទារប្រាក់​នោះ គឺ​ចាប់​បាន​៣​នាក់​ហើយ រួម​ទាំង​រំដោះ​ជន​រង​គ្រោះ​២​នាក់​មក​វិញ​ផង ។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា ការ​តាម​ចាប់ខ្លួន​ក្រុម​ឧក្រិដ្ឋជន​ពី​សំណាក់​កម្លាំង​សមត្ថកិច្ច​នោះ បាន​ធ្វើ​ឡើង​កាលពី​ទៀប​ភ្លឺ​ចូល​ថ្ងៃ​ទី​២២ ខែមេសា នៅ​សណ្ឋាគារ​មួយ​ក្នុង​ក្រុងព្រះសីហនុ ដែល​ជនសង្ស័យ​បាន​ចាប់​ជន​រង​គ្រោះ​ទៅ​លាក់​ទុក​នៅ​ទីនោះ ។ ក្រោយ​ចាប់ខ្លួន​ឧក្រិដ្ឋជន​៣​នាក់ (​មាន​ម្នាក់​ស្ថិត​ក្នុង​ការ​សង្ស័យ​) ហើយ​សមត្ថកិច្ច​បាន​ធ្វើការ​នាំ​ខ្លួន​ពួក​គេ​មក​កាន់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហា​ផ្ទៃ ក្នុង​នោះ​ក៏​មាន​រថយន្ត​១​គ្រឿង​ម៉ា​ស្តា​រិច ជា​មធ្យោបាយ​សម្រាប់​ធ្វើ​សកម្មភាព​បាន​បញ្ជូន​មក​ជាមួយ​ដែរ រួម​ទាំង​ជន​រង​គ្រោះ ។

ហើយ​នៅ​វេលា​ល្ងាច​នេះ ក្បួន​នាំ​ឧក្រិដ្ឋជន​ចេញពី​ក្រុងព្រះសីហនុ ទើប​ចូល​ដល់​ទឹកដី​ខេត្តកំពង់ស្ពឺ​ទេ ។

គួរ​រំលឹក​ថា ស្ត្រីជន​ជាតិចិន​៣​នាក់ ក្នុង​ចំណោម​៥​នាក់​ជាប់​ជា​ចំណាប់ខ្មាំង​ដែល​ជនជាតិ​ចិន​ដូច​គ្នា​ចាប់​យក​ទៅ​ជំរិត​ទារប្រាក់ ឧក្រិដ្ឋជន​បាន​ដោះ​ឲ្យ​ត្រឡប់​មក​វិញ​ហើយ​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងែ​ទី​២១ មេ​សា នៅ​លើ​ទឹកដី​ខេត្តកំពត ហើយ​នៅ​២​នាក់​ទៀត​មិន​ដោះ​លែង ពួក​គេ​សុទ្ធតែ​ជា​ស្ត្រី​បំរើ​ខារ៉ាអូខេ

គួរ​រំលឹក​ទៀត​ថា កាលពី​យប់​ថ្ងៃ​ទី​២០ មេ​សា មាន​បុរស​ជា​ជនជាតិ​ចិន​១​ក្រុម​មាន​៥​នាក់ បាន​ចាប់​នារី​ជនជាតិ​ចិន​៥ ចេញពី​ហាង​បាយ ថា​ង​ទីង ស្ថិត​នៅ​ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។ ពេល​នោះ​ជនសង្ស័យ​ប្រាប់​ពួក​នាង​ថា​នាំ​ទៅ​ច្រៀង​ខារ៉ាអូខេ ។ បន្ទាប់​មក​នារី​ទាំង​៥​នាក់​ឡើង​ជិះ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ខ្មៅ ហើយ​ជនសង្ស័យ​ដឹក​ពួក​នាង​ចេញពី​ភ្នំពេញ​ឡើង​ភ្នំ​ដែល​ពួក​គេ​មិន​អត់​ស្គាល់ រួច​គំរាមកំហែង ដក​យក​ប្រាក់​ពួក​នាង​អស់ពី​ខ្លួន​សរុប​ជាង​៤.០០០​ដុល្លារ​អា​មេ​រិ​ក ។

ជាង​នេះ​ទៀត​ជនសង្ស័យ​បាន​បង្ខំ​លើ​រូបរាង​កាយ ដោយ​រំលោភ​សេពសន្ថវៈ​លើ​ពួក​នាង​៤​នាក់​នៅ​ក្នុង​រថយន្ត ដែល​នៅ​ក្បែរ​ស្រះ​ទឹក​មួយ ចំណែក​ម្នាក់​ទៀត​មិន​ត្រូវ​បាន​រំលោភ​ទេ ។ នៅ​ពេល​នោះ​ជនល្មើស​ដឹក​ពួក​នាង​ដល់​ក្រុង​កំពត​ម៉ោង​ប្រមាណ​ជា​៥​ភ្លឺ ជនសង្ស័យ​បាន​ទាញ​ជន​រង​គ្រោះ​៣​នាក់​ទម្លាក់​ចុះ ចំណែក​​នារី​២​នាក់​ទៀត​កំពុង​ស្ថិត​ក្នុង​កណ្តាប់ដៃ​ឧក្រិដ្ឋជន រហូត​មក​ដល់រ​សៀ​ស​ថ្ងៃ​ទី​២១ ខែមេសា នេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ