ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo អាច​នឹង​ចេញពី Juventus ប្រសិនបើ​ក្លិប​នេះ​មិន​ព្រម​កែ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន News.com.au បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ក្លិប​សេះបង្កង់ Cristiano Ronaldo មិន​សប្បាយចិត្ត​នោះ​ទេ ក្រោយ​ពី Juventus ចាញ់…

តាម​ប្រភព​ព័ត៌មាន News.com.au បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ក្លិប​សេះបង្កង់ Cristiano Ronaldo មិន​សប្បាយចិត្ត​នោះ​ទេ ក្រោយ​ពី Juventus ចាញ់ Ajax នៅ​ក្នុង​ការ​ប្រកួត Champions League ហើយ​គេ​ចង់ឱ្យ​ក្លិប​ទិញ​យក​កីឡាករ​ថ្មី​ខ្លាំង​ៗ​ចូល​មក​លេង​បន្ថែម​ទៀត​នៅ​រដូវ​កាល​ក្រោយ ។

សារព័ត៌មាន​ជា​ច្រើន​ដូច​ជា Mirror, Gazzetta dello Sport និង La Repubblica បាន​អះអាង​ថា កីឡាករ​ព័រ​ទុ​យ​ហ្កា​ល់ Ronaldo មាន​អារម្មណ៍​មួរ​ម៉ៅ ក្រោយ​ពី Juventus ចេញពី​ការ​ប្រកួត Champions League លឿន​បែប​នេះ ។

Ronaldo មានការ​ទាស់ចិត្ត​ជាមួយនឹង​អ្នកគ្រប់គ្រង​ក្លិប Massimiliano Allegri ដែល​លោក​មិន​ព្រម​បង្កើត​តាក់​ទិ​ក​ប្រយុទ្ធ​ថ្មី​ៗ ហើយ​ក៏​មិន​ព្រម​ទិញ​យក​កីឡាករ Joao Cancelo ដែល Ronaldo គិត​ថា​គេ​អាច​នឹង​ជួយ​ក្រុម​ឱ្យ​ឡើង​មួយ​កម្រិត​ទៀត ។

ខណៈ​ដែល លោក Allegri ចង់​នៅ​បន្ត​ក្នុង​ក្លិប Juventus លោក​អាច​នឹង​ប្រែប្រួល​គម្រោង​ដោយសារ​តែ Ronaldo មានការ​ទាស់ចិត្ត ។ នេះ​ក៏​អាច​ជា​កត្តា​ជម្រុញ​ឱ្យ​លោក Antonio Conte ចូល​មក​ដឹកនាំ​វិញ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ