ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកខេត្តស្វាយរៀង កំពុងខ្លាចរអារ​​​សត្វ​ឆ្មា​ខាំយកជីវីតមនុស្ស​

4 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ពលរដ្ឋ​នៅ​ខេត្តស្វាយរៀង ហាក់​មានការ​ភ័យ​ខ្លាច​ជា​ថ្មី​ទៀត ​ជុំវិញ​ការ​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិតដោយសារ​ឆ្មា​ខ្វាចឬ​ខាំ បន្ទាប់​ពី​បុរស​ម្នាក់​ស្លាប់​ដោយសារ​ឆ្មា​ខាំ រយៈពេល​មួ​យស​ប្តា​ហ៍​ក្រោយមក​នៅ​ភូមិ​ត្រពាំង​ស្គន់​ថ្មី ឃុំ​ត្រពាំង​ស្តៅ ស្រុក​រមាស​ហែក កាល​ថ្ងៃ​ទី​១៧…

ខេត្តស្វាយរៀង ៖ ពលរដ្ឋ​នៅ​ខេត្តស្វាយរៀង ហាក់​មានការ​ភ័យ​ខ្លាច​ជា​ថ្មី​ទៀត ​ជុំវិញ​ការ​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិតដោយសារ​ឆ្មា​ខ្វាចឬ​ខាំ បន្ទាប់​ពី​បុរស​ម្នាក់​ស្លាប់​ដោយសារ​ឆ្មា​ខាំ រយៈពេល​មួ​យស​ប្តា​ហ៍​ក្រោយមក​នៅ​ភូមិ​ត្រពាំង​ស្គន់​ថ្មី ឃុំ​ត្រពាំង​ស្តៅ ស្រុក​រមាស​ហែក កាល​ថ្ងៃ​ទី​១៧ ខែមេសា​កន្លង​ទៅ ។ បុរស​ដែល​ស្លាប់​ឈ្មោះ ពៅ មល់ អាយុ​៣២​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ ខាងលើ ។

បើ​តាម​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ហែម ស៊ីនួន អាយុ​៣៦​ឆ្នាំ និយាយ​ថា កាលពី​ថ្ងៃ​ទី​១២ ខែមេសា ប្តី​គាត់​បាន​ត្រូវ​ឆ្មា​ខាំ​ដៃ ខណៈ​ទៅ​លេង​ផ្ទះ​ម្តាយ​នៅ​ក្នុងភូមិ​ជាមួយ​គ្នា ។ ពេល​នោះ​ក្រុម​គ្រួសារ​និង​អាជ្ញា​ធរមាន​សមត្ថកិច្ច បាន​ជំរុញ​ឲ្យ​ប្តី​គាត់​ទៅ​ជួប​គ្រូពេទ្យ ប៉ុន្តែ​ប្តី​របស់​គាត់​ពុំ​ព្រមទៅ​ជួប​គ្រូពេទ្យ​ទេ ទោះបីជា​មាន​បងប្អូន​ជួយ​ចេញថ្លៃ​សេវា​ព្យាបាល​ក៏​ដោយ ។ លុះ​មក​ដល់​ថ្ងៃ​ទី​១៦ ខែមេសា ស្រាប់តែ​ប្តី​គាត់​ចាប់ផ្តើម​ធ្វើទុក្ខ ដោយ​មាន​អាការ​ក្តៅ​ខ្លាំង ខ្លាច​ទឹក ខ្លាច​ខ្យល់ ខ្លាច​ពន្លឺ ដូច​ករណី​កុមារី​ម្នាក់​ដែល​បាន​ស្លាប់​ដោយសារ​ឆ្មាំ​ខាំ​នៅ​ក្រុង​បា​វិត កាលពី​ខែ​មុន​ដូច្នោះ​ដែរ ។

បើ​តាម​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ហែម ស៊ីនួន អាយុ​៣៦​ឆ្នាំ និយាយ​ថា កាលពី​ថ្ងៃ​ទី​១២ ខែមេសា ប្តី​គាត់​បាន​ត្រូវ​ឆ្មា​ខាំ​ដៃ ខណៈ​ទៅ​លេង​ផ្ទះ​ម្តាយ​នៅ​ក្នុងភូមិ​ជាមួយ​គ្នា ។ ពេល​នោះ​ក្រុម​គ្រួសារ​និង​អាជ្ញា​ធរមាន​សមត្ថកិច្ច បាន​ជំរុញ​ឲ្យ​ប្តី​គាត់​ទៅ​ជួប​គ្រូពេទ្យ ប៉ុន្តែ​ប្តី​របស់​គាត់​ពុំ​ព្រមទៅ​ជួប​គ្រូពេទ្យ​ទេ ទោះបីជា​មាន​បងប្អូន​ជួយ​ចេញថ្លៃ​សេវា​ព្យាបាល​ក៏​ដោយ ។ លុះ​មក​ដល់​ថ្ងៃ​ទី​១៦ ខែមេសា ស្រាប់តែ​ប្តី​គាត់​ចាប់ផ្តើម​ធ្វើទុក្ខ ដោយ​មាន​អាការ​ក្តៅ​ខ្លាំង ខ្លាច​ទឹក ខ្លាច​ខ្យល់ ខ្លាច​ពន្លឺ ដូច​ករណី​កុមារី​ម្នាក់​ដែល​បាន​ស្លាប់​ដោយសារ​ឆ្មាំ​ខាំ​នៅ​ក្រុង​បា​វិត កាលពី​ខែ​មុន​ដូច្នោះ​ដែរ ។

ប្រភព​ដដែល​បន្ត​ថា ដោយ​ប្តី​គាត់​មាន​អាការក្តៅ​ខ្លាំង នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែមេសា ក្រុម​គ្រួសារបងប្អូន​សម្រេច​​​ដឹក​តាម​ម៉ូតូ​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ប្រតិបត្តិ​រមាស​ហែក តែ​ជា​អកុសល​ប្តី​គាត់​បាន​ស្លាប់​នៅ​តាម​ផ្លូវ ។ នេះ ដោយសារ​តែមានការ​ធ្វេសប្រហែស​របស់​ជន​រង​គ្រោះ​ដោយគិត​ថា ឆ្មា​របស់​ខ្លួន​នៅ​ក្នុងផ្ទះ​មិន​ដែល​ឃើញ​មាន​ជំងឺ​អ្វី​ទេ ។ ពេល​ឆ្មា​ខាំ​នោះ គឺ​ជន​រង​គ្រោះយកដៃ​ទៅ​អង្អែល​លេង​ដូច​សព្វដង ហើយ​ពេល​ទៅ​លេង​ផ្ទះ​ម្តាយ​ជា​ទម្លាប់​ក៏​តែងតែ​យកដៃ​ទៅ​អង្អែល​ប្រឡែង​ជាមួយ​ឆ្មា​ដោយ​ការ​ស្រឡាញ់​ក៏​ត្រូវ​ឆ្មា​ខាំ​តែ​ម្តង ។ ដោយឡែក​ មាន​ករណី​មួយទៀត ក្មេង​ស្រី​ម្នាក់​ទៀត​ត្រូវ​ឆ្មា​ខាំ​ដែរ កាលពី​ថ្ងៃ​ទី​១៦ ខែមេសា​កន្លង​ទៅ និង​កំពុង​សង្គ្រោះ​បន្ទាន់ ។

បើ​តាម​លោក ស៊ូ ម៉ុ​ល អភិបាលរង​ស្រុក​រមាស​ហែក​ឲ្យ​ដឹង​ថា មាន​ករណី​ឆ្មា​ខាំ​ក្មេង​ស្រី​ម្នាក់​ទៀត​ឈ្មោះ
សំ រស្មី អាយុ​១៣​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ឈ្នាង ឃុំ​ត្រពាំង​ស្តៅ ហើយ​ករណី​ខាងលើ​នេះ​លោក​បាន​ឲ្យ​អាណា​ព្យាបាល​នាំ​យក​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់ ដើម្បី​ចាក់​ថ្នាំ​បង្ការ​ឱ្យទាន់​ពេលវេលា អាជ្ញាធរ​ស្រុក​រមាស​ហែក​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ប្រុង​ប្រយ័ត្នកុំ​លេង​សត្វ​ឆ្មាបន្ទាប់​ពី​មាន​ពលរដ្ឋ​៣​នាក់​រង​គ្រោះ​ដោយសារ​ឆ្មា​ខាំ និង​ក្រញៅ បង្ក​ជា​ជំងឺ​កាច​សាហាវ​និង​គ្រោះថ្នាក់​ដល់​អាយុជីវិត​រួច​មក លោក ស៊ូ ម៉ុ​ល ប្រធាន​ក្រុម​ការ​ងារ​យុវជន​គណបក្ស​ប្រជាជន​ស្រុក និង​ជា​អភិបាលរង​ស្រុក​រមាស​ហែក បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដទៃ​ទៀត ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​សត្វ​ចិញ្ចឹម​មាន​ឆ្មា​និង​ឆ្កែ​ជាដើម ដែល​គប្បី​ទៅ​ចាក់​វ៉ាក់សាំង​ការ​ពារ​ជា​មុន ។

លោក​អភិបាលរង​ស្រុក បាន​អំពាវនាវ​បែប​នេះ ក្នុង​ឱកាស​ដែល​លោក​និង​ក្រុមការងារ​ទៅ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ឆ្មា​ខាំ និងក្រញៅ​ចំនួន​៣​គ្រួសារ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែមេ​សា​កន្លង​ទៅ នៅ​ឃុំ​ត្រពាំង​ស្តៅ ស្រុក​រមាស​ហែក ។ជាមួយ​គ្នា​នេះ ក្រុមការងារ​យុវជន​គណបក្ស​ស្រុក​រមាស​ហែក ក៏​បាន​ចូលរួម​បុណ្យ​ក្រុម​គ្រួសារសព​លោក ពៅ មល់ អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ស្គន់​ថ្មី ឃុំ​ត្រពាំង​ស្តៅ
ដែល​ត្រូវ​ឆ្មាខាំ​ហើយ​ស្លាប់​កាលពី​ថ្ងៃ​ទី​១៧ ខែមេសា ។

ក្រៅពី​នេះ ក្រុមការងារ​ក៏​បាន​សួរសុខទុក្ខ​ជន​រង​គ្រោះ​២​នាក់​ដែល​ត្រូវ​ឆ្មា​ក្រញៅ កាលពី​ថ្ងៃ​ទី​១៦​ខែមេសា​រួម​មាន កុមារី សំ រស្មី អាយុ​១៣​ឆ្នាំ និង​យុវជន សំ ពិសិដ្ឋ អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ឈ្នាង ឃុំ​ត្រពាំង​ស្តៅ ។ ករណី​ខាងលើ​នេះ អាណាព្យាបាល​បាន​នាំ​អ្នក​ទាំង​២​នាក់ទៅ​មន្ទីរពេទ្យ​ដើម្បី​ពិគ្រោះ​យោបល់​និង​ចាក់​ថ្នាំបង្ការ​រួច​ហើយ ពោល​គឺ​មិន​មាន​អាការ​ធ្ងន់ធ្ងរ​នោះ​ទេ។

គួរ​កត់​សម្គាល់ថា ជំងឺ​ឆ្កែឆ្កួត​ដោយសារ​ត្រូវ​ឆ្មា​ឬ​ឆ្កែ​ខាំ​នេះ កំពុង​បង្ក​ការ​ព្រួយបារម្ភ​ខ្លាំងដល់​ប្រជាពលរដ្ឋ​ទូទៅ ហើយ​កន្លង​មក​ពួក​គាត់​បាន​នាំ​គ្នា​សម្រុក​ទៅ​ចាក់​ថ្នាំ​បង្ការ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ ឯ​រាជធានី​ភ្នំពេញ ។ ជាក់ស្តែង នៅ​ខេត្តស្វាយ​រៀង​ក្នុង​រយៈពេល​តែ​១​ខែ​ប៉ុណ្ណោះ មាន​មនុស្ស​ស្លាប់​ដោយសារ​ឆ្កែ​ខាំ​ម្នាក់​នៅ​ស្រុក​ស្វាយ​ជ្រំ និង​ឆ្មា​ខាំ​ស្លាប់​ម្នាក់ និង​ឆ្មា​ក្រញៅ​របួស​២​នាក់​នៅ​ស្រុក​រមាស​ហែក ៕​

អត្ថបទសរសេរ ដោយ