តាមប្រភពពី Shanghaiistបានឱ្យដឹងថា សួនសត្វនៅក្នុងខេត្ត Yunnan កំពុងតែរកមុខអ្នកដែលយកលុយមកឱ្យសត្វកវែងស៊ី ។ ទឹកប្រាក់ដែលគេឃើញនៅក្នុងទ្រុងរបស់សត្វកវែង គឺមានលើសពី១០០០០យាន់ចិន ដែលស្មើនឹង១៥០០ដុល្លារអាមេរិក។
កាលពីព្រឹកថ្ងៃអង្គារសប្តាហ៍នេះ កម្មករនៅក្នុងឧទ្យានសត្វព្រៃ Yunnan បានរកឃើញក្រដាសប្រាក់ជាច្រើននៅលើដីក្នុងទ្រុងរបស់សត្វកវែង។ ក្រោយពីរើសយកមករាប់ ទើបដឹងថា វាមានចំនួនដល់ទៅ១ម៉ឺនយាន់។
តាមកាមេរ៉ាសុវត្ថិភាព គេមិនបានឃើញស្រមោលនរណាម្នាក់ យកលុយមកជ្រុះនៅទីនេះទេ ហើយក៏មកដល់ពេលនេះ ក៏គ្មាននរណាម្នាក់មកសុំយកក្រដាសប្រាក់នោះទៅវិញដែរ។ គេចាត់ទុកថា ម្នាក់ដែលយកលុយមកចោលនោះ គឺជាមនុស្សដែលមានលុយច្រើនជ្រុល ហើយត្រូវការជះចោលខ្លះ ដើម្បីឱ្យធូរចិត្ត។
បើទោះបីជាលុយមានចំនួនច្រើនក៏ដោយ តែវាខុសនឹងច្បាប់របស់សួនសត្វ ព្រោះតែគេហាមមិនឱ្យបញ្ចុកសត្វក្នុងនោះ ក្រៅពីចំណីរបស់សួនសត្វឡើយ ៕
ចែករំលែកព័តមាននេះ