ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើងដាច់ បែរកុងទ័រ​ឡើង​គីឡូ…​អស់​លុយ​ច្រើនជាង​មុន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​ប្រភព Khmer Share បានឱ្យ​ដឹង​ថា ពលរដ្ឋ​បាន​រអ៊ូរទាំ​កាន់តែច្រើន​ឡើង​ៗ​រឿង​ភ្លើង​ដាច់ បែរជា​កុង​ទ័​រ​ភ្លើង​ឡើង​គីឡូ ហើយ​បើ​និយាយ​ឱ្យ​ច្បាស់​ទៅ​ ត្រូវអស់​លុយ​ច្រើន​ជាង​ពេល​ភ្លើង​មិន​ដាច់​ថែម​ទៀត​ផង…

រាជធានី​ភ្នំពេញ ៖ តាម​ប្រភព Khmer Share បានឱ្យ​ដឹង​ថា ពលរដ្ឋ​បាន​រអ៊ូរទាំ​កាន់តែច្រើន​ឡើង​ៗ​រឿង​ភ្លើង​ដាច់ បែរជា​កុង​ទ័​រ​ភ្លើង​ឡើង​គីឡូ ហើយ​បើ​និយាយ​ឱ្យ​ច្បាស់​ទៅ​ ត្រូវអស់​លុយ​ច្រើន​ជាង​ពេល​ភ្លើង​មិន​ដាច់​ថែម​ទៀត​ផង ។ ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់នៅ​រាជធានី​ភ្នំពេញ បាន​ចាប់ផ្តើម​បញ្ចេញ​ប្រតិកម្ម បណ្តើរ​ៗ​ហើយ​ទៅ​នឹង​រឿង​ភ្លើងអគ្គិសនី​ដែល​ដាច់​ព្រឹក​ដាច់​ល្ងាច​រៀងរាល់ថ្ងៃ តែ​បែរជា​កើន​គីឡូ និង​អស់​លុយ​ច្រើន​ជាង​កាលពី​មិន​ទាន់​ដាច់​ភ្លើង នា​ដើមខែ​មីនា ។

អ្នក​ប្រើប្រាស់​ភ្លើងអគ្គិសនី​របស់ EDC នៅ​ភ្នំពេញ​ម្នាក់​ បាន​លើក​ឡើង​ថា «​ខ្ញុំ​ដូច​ជា​ឆ្ងល់ ក្នុង​មួយ​ខែ​នេះ​ដាច់​ភ្លើង​២​ដង​ទៅ​៣​ដង​ក្នុងមួយ​ថ្ងៃ​ៗ ប៉ុន្តែ​គីឡូបែរជា​ឡើង​ទៅ​វិញ ។ សុំ​សួរ​ត្រង់​ៗ​ថា តើ​មន្ត្រី EDC ឆ្លើយ​បាន​ទេ​ថា​ កាលពី​ប្រើ​មួយ​ខែ​ពេញ អស់​ជាង​១៧​ម៉ឺន​រៀល ដល់​ពេល​ប្រើ​បាន​ត្រឹម​កន្លះ​ខែ បែរជា​ឡើង​ដល់​២២​ម៉ឺន​រៀល ? បង​ៗ​ជួយ​គិត​បន្តិច តើ​យើង​គួរ​ធ្វើ​យ៉ាងណា ខ្ញុំ​ដូច​ជា​មិន​យល់​ទាល់តែ​សោះ ( ខាង EDC ជួយ​បំភ្លឺ )» ។

ចំណែក​អ្នក​ប្រើប្រាស់​ភ្លើងអគ្គិសនី​ម្នាក់​ទៀត នៅ​ភ្នំពេញបាន​លើក​ឡើង​ថា «​ខ្ញុំ​យល់​បង ប៉ុន្តែ​ដំណោះ ស្រាយ​ខាង EDC បែរជា​គាត់ Comment លើ Page Facebook អ្នក​បង្ហោះឱ្យ​លុប​ចោល ហើយ​មក​ពិនិត្យ​នេះ ពិនិត្យ​នោះ រួច​ឲ្យ​ពួក​គាត់​ចុះហត្ថលេខា​ទទួល ។ ខ្ញុំ​ដូច​ជា​មិន​យល់​ទេ ។ មន្ត្រី EDC ធ្វើ​បែប​នេះ ។ ជួយ​បកស្រាយ​» ។

ចាប់តាំងពី​ដើមខែ​មីនា ឆ្នាំ​២០១៩ ភ្លើងអគ្គិសនី​នៅ​ទូ​ទាំង​ប្រទេស ពិសេស​នៅ​ភ្នំពេញ ត្រូវ​បាន​កាត់​ផ្តាច់​ឆ្លាស់​វេន​គ្នា ។ មួយ​ថ្ងៃ​ដាច់​ព្រឹក និង​មួយ​ថ្ងៃ​ដាច់​ល្ងាច ។ មូលហេតុ​ដោយសារ​តែ​ខ្វះ​ភ្លើងអគ្គិសនី​នៅ​រដូវ​ប្រាំង​នេះ ដោយសារ​ទឹក​នៅ​តាម​វា​រី​អគ្គិសនី​ទាំងអស់​រីងស្ងួត​មិន​អាច​ផលិត​ថាមពល​អគ្គិសនី​បាន​ពេញ​លេញ ។

យ៉ាងណា​ក៏​ដោយ​ចំពោះ​គីឡូ​ភ្លើង​ឡើង​ខ្ពស់​ជាង​កាលពី​មិន​ទាន់​ដាច់​ភ្លើង មិន​ទាន់​មានការ​បកស្រាយ​ឲ្យ​ឡូ​ស៊ិ​ក​ណាមួយ​ពី​អគ្គិសនី​កម្ពុជា (EDC)​នៅឡើយ​ទេ ។ មហាជន​កំពុង​រង់ចាំ​មើល​ថ្លៃ​ភ្លើង​ខែ​នេះ តើ​វា​យ៉ាង​មេ​៉​ច ? សង្ឃឹមថា​មិន​មានរឿង​នេះ​កើតឡើង​ទៅ​ចុះ ។

បញ្ហា​ភ្លើង​ដាច់​ច្រើន បែរជា​កុង​ទ័​រ​ភ្លើង​ឡើង​វិញ​នេះ តែងតែ​កើត​មានការ​ចោទប្រកាន់​ដែល​តាម​ពិត​ទៅ EDC គួរតែ​បកស្រាយ​ជា​សាធារណៈ​តាម Page Facebook ជា​ផ្លូវការ​ដើម្បី​ឱ្យ​ច្បាស់​ថា​វា​ឡើង​ដោយ​សារ​អ្វី ? ហើយ​ណែនាំ​ឱ្យ​មានការ​អនុវត្ត​ទៅ​តាម​បច្ចេកទេស​ ។ បើ​ធ្វើ​បាន​ដូចនេះ​ប្រហែលជា​មានការ​យោគ​យល់ ច្រើន​ជាង​ការ​រិះគន់ ។

ពិតជា​ចៀស​មិន​ផុត​ទេពី​ប្រតិកម្ម ដោយសារ​តែ​អ្នក​ប្រើប្រាស់​ភ្លើង​មិន​គ្រប់គ្រាន់ តែ​ផ្ទុយ​ទៅ​វិញ​តម្លៃ​នៃ​ការ​ប្រើប្រាស់​បែរជា​កើនឡើង​វិញ​នោះ ៕​​

អត្ថបទសរសេរ ដោយ