ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​តែងតាំង និង​ផ្ទេ​ភារកិច្ច​មន្ត្រី​ចំ​នួ​ន​៤៤​រូប ជា​អភិបាល អភិបាលរង​ខណ្ឌ​ទាំង​១៤​ (មានវ​ីដេអូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ លោក ថេ​ង សុ​ថុ​ល អភិបាលរង​ខណ្ឌ​ច្បារ​អំពៅ ត្រូវ​បាន​តែងតាំង​ជា​អភិបាល​ខណ្ឌចំការមន ជំនួស​លោក ព្រុំ សំខាន់ ដែល​ផ្ទេរ​ភារកិច្ច​ទៅ​បម្រើ…

រាជធានី​ភ្នំពេញ​៖ លោក ថេ​ង សុ​ថុ​ល អភិបាលរង​ខណ្ឌ​ច្បារ​អំពៅ ត្រូវ​បាន​តែងតាំង​ជា​អភិបាល​ខណ្ឌចំការមន ជំនួស​លោក ព្រុំ សំខាន់ ដែល​ផ្ទេរ​ភារកិច្ច​ទៅ​បម្រើ ការងារ​នៅ​សាលា​រាជធានី​ភ្នំពេញ ។ លោក ធឹ​ម សំ​អាន អភិបាលរង​ខណ្ឌ​ខណ្ឌចំការមន ត្រូវ​បាន​តែងតាំង​ជា​អភិបាល​ខណ្ឌ​បឹង​កេងកង និង​លោក ឃឹម ស៊ុន​សូ​ដា អភិបាលរង​ខណ្ឌ​ខណ្ឌ​ពោធិ​សែន​ជ័យ ត្រូវ​បាន​តែងតាំង​ជា​អភិបាល​ខណ្ឌ​កំ​បូល ដែល​ខណ្ឌ​ទាំង​ពីរ​នេះ ទើបនឹង​បំបែក​កាលពី​ពេល​កន្លង​ទៅ​។

ពិធី​ប្រកាស​តែងតាំង​នេះ ធ្វើ​ឡើង​នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព លោក ម៉ប សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា និង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដោយ​មានការ​ប្រកាស​តែងតាំង​អភិបាលរង នាយក​រដ្ឋបាល​ខណ្ឌ និង​មន្ត្រី​សរុប​ចំនួន​៤៤​រូប​ផង​ដែរ​ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ