ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Samsung មិន​ទាន់​បាន​បង្ហាញ Galaxy Fold ​ផងស្រាប់តែ​មាន​បញ្ហា​បាត់

5 ឆ្នាំ មុន

ភ្នាក់ងារ​សារព័ត៌មាន Channel NewsAsia បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២២​កន្លង​មក​ថា ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន Samsung Electronics Co Ltd បាន​ពន្យា​ពេល​កម្មវិធី​បង្ហាញ…

ភ្នាក់ងារ​សារព័ត៌មាន Channel NewsAsia បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២២​កន្លង​មក​ថា ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន Samsung Electronics Co Ltd បាន​ពន្យា​ពេល​កម្មវិធី​បង្ហាញ Galaxy Fold ដែល​នឹង​ត្រូវ​បាន​ប្រារព្ធ​ក្នុង​ស​ប្តា​ហ៍​នេះ​ក្នុង​ប្រទេស​សិង្ហ​បុរី ហុងកុង និង​សៀង​ហៃ​បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​ថា ទូរស័ព្ទ​គំរូ​មាន​បញ្ហា​មួយ​ចំនួន ។

អ្នកនាំពាក្យ​ម្នាក់​របស់ Samsung បាន​និយាយ​ក្នុង​អ៊ីមែល​ប្រាប់​ដល់​សារព័ត៌មាន​ខាងលើ​ថា Samsung កំពុង​តែ​ប្រើប្រាស់​ពេលវេលា​បន្ថែម​ដើម្បី​ធានា​ថា​ទូរស័ព្ទ Galaxy Fold អាច​ដំណើរការ​បាន​រលូន​ក្នុង​កម្មវិធី​បន្ទាប់​ពី​ទទួល​បាន​មតិយោបល់​ពី​ក្រុម​ត្រួតពិនិត្យ​មួយ​ចំនួន​មក ។

ក្រុមហ៊ុន​នេះ​ទទួល​បានការ​រិះគន់​ជា​ច្រើន​ពី​អ្នក​សារព័ត៌មាន​បច្ចេកវិទ្យា​ទាក់ទិន​នឹង​ការ​ខូច​បាក់បែក និង​ស្គ្រី​ន​ដែល​ដំណើរការ​មិន​រលូន​បន្ទាប់​ពី​ប្រើ​ទូរស័ព្ទ​នេះ​បាន​រយៈពេល​មិន​ដល់​មួយ​ថ្ងៃ​ផង​។ Samsung បាន​និយាយ​ថា ពួក​គេ​ទទួល​បាន​សេចក្តីរាយការណ៍​មួយ​ចំនួន​ទាក់ទិន​នឹង​ការ​បាក់បែក​ស្គ្រី​ន​ទូរស័ព្ទ​គំរូ​ដែល​មាន​តម្លៃ ១,៩៨០​ដុល្លារ​នេះ ។

Samsung បាន​អួតអាង​ពី​ការ​ច្នៃ​ម៉ូ​ដ​បត់បែន​នេះ​ជា​យូរ​មក​ហើយ​ដែល​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ជា​ច្រើន​ក្នុង​វិស័យ​ស្មា​ត​ហ្វូ​ន​ដែល​មិន​មានការ​ផ្លាស់​ប្តូរ​ច្រើន​តាំងពី​ឆ្នាំ ២០០៧ ដែល​ជា​ពេល Apple ចេញ​លក់ iPhone ដំបូង ។ ដៃគូ​ប្រកួតប្រជែង​របស់ Samusng គឺ Huawei Technologies Co Ltd ក៏​បាន​ប្រកាស​ពី​ទូរស័ព្ទ​ដែល​អាច​បត់បែន​បាន​របស់​ខ្លួន​ដែល​មានឈ្មោះ​ថា Mate X ដែរ ។

បុគ្គលិក​មួយ​រូប​របស់ Samsung បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​មក​ថា ក្រុមហ៊ុន​កំពុង​តែ​ស៊ើបអង្កេត​យ៉ាង​ដិត​ដល់​ទាក់ទិន​នឹង​សេចក្តីរាយការណ៍​ខាងលើ ហើយ​មិន​បាន​ផ្តល់​ព័ត៌មាន​បន្ថែម​ទាក់ទិន​នឹង​កាលបរិច្ឆេទ​ដាក់​លក់​លើ​ទីផ្សារ​អា​មេ​រិ​ក​ទេ ។ ក្រុមហ៊ុន​នេះ​មាន​គម្រោង​ចាប់ផ្តើម​ការ​លក់ Galaxy Fold ក្នុង​កូរ៉េ​ខាងត្បូង និង​អ៊ឺ​រ៉ុ​ប​នា​ខែឧសភា​ខាង​មុខ​នេះ ខណៈ​ដែល​នឹង​ចាប់ផ្តើម​ការ​លក់​ក្នុង​ប្រទេស​ចិន​បន្ទាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ