ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក Neymar និយាយ​មួយ​ម៉ាត់​ធ្វើ​ឱ្យ​អ្នកគាំទ្រ PSG ស្ងប់ចិត្ត

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បានឱ្យ​ដឹង​ថា ឪពុក​របស់ Neymar ដែល​ដើរតួ​ធ្វើ​ជា​ភ្នាក់ងារ​របស់​កូន​ផ្ទាល់​ផង​នោះបាន​អះអាង​ថា Neymar មិន​ចង់​ចាក​ចេញពី PSG ទេ…

តាម​ប្រភព​ព័ត៌មាន Goal បានឱ្យ​ដឹង​ថា ឪពុក​របស់ Neymar ដែល​ដើរតួ​ធ្វើ​ជា​ភ្នាក់ងារ​របស់​កូន​ផ្ទាល់​ផង​នោះបាន​អះអាង​ថា Neymar មិន​ចង់​ចាក​ចេញពី PSG ទេ ។ ការ​លើក​ឡើង​នេះ​បាន​ធ្វើ​ឱ្យ អ្នកគាំទ្រ​នៅ​ក្នុង​ប្រទេស​បារាំង​មានការ​ស្ងប់ចិត្ត ដោយ​មិន​ចាំបាច់​ខ្លាច Neymar ចាក​ចេញពី​ក្លិប ។

តាំងពី​មានការ​ទិញ​យក Neymar ដោយ​ក្លិប​បារាំង ក្នុង​តម្លៃ​ថ្លៃ​កប់​ពពក​មក មានការ​និយាយ​ត​ៗ​គ្នា​ថា នេះ​គ្រាន់តែ​ជា​ជំហាន​មួយ​សម្រាប់​បោះ​ទៅ​កាន់​គោលដៅ​ធំ​មួយទៀត​ប៉ុណ្ណោះ ។ គេ​គិត​ថា Neymar នឹង​ត្រឡប់​ទៅ​អេ​ស្ប៉ា​ញ​វិញ ដើម្បី​លេង​ឱ្យ Real Madrid ។ តែ​ពេល​នេះ អ្នក​ទាំងនោះ​គឺ​បិទ​មាត់ជិត​ហើយ ដោយសារ​តែ​ឪពុក​របស់ Neymar ផ្ទាល់​ប្រាប់​ថា Neymar មិន​ចង់​ចេញ​នោះ​ទេ ។

ឪពុក​របស់ Neymar ឈ្មោះ​ថា Neymar Santos Sr បាន​ប្រាប់​ទៅ​កាន់​សារព័ត៌មាន RMC Sport ថា​៖ «​កុងត្រា​នៅ PSG គឺ​វែង​ណាស់ ។ ពួក​យើង​ទើបតែ​ស្ថិត​នៅ​ក្នុង​រដូវ​កាល​ទី​ពីរ​ប៉ុណ្ណោះ​ជាមួយនឹង​ក្លិប​នេះ ហើយ​វា​មិន​ទាន់​ទាំង​ចប់​ស្រួលបួល​ផង ។ ថ្ងៃនេះ Neymar មិន​ចង់​ចាក​ចេញពី PSG ទេ ហើយ​គេ​ចង់​នៅ​បន្ត​ជួយ​ដល់​ក្លិប​ដើម្បី​ឈ្នះ​ពាន​ផ្សេង​ៗ​តទៅ​មុខ​ទៀត​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Neymar តាំងពី​ចូល​លេង​ឱ្យ​ក្លិប​អ្នកមាន​បារាំង PSG មក គេ​បាន​រក​គ្រាប់​បាល់​ជូន​ក្លិប​ចំនួន ៤៨​គ្រាប់ ក្នុង​ការ​ប្រកួត ៥៣​ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ