ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ស្នើ​បើក​ច្រកព្រំដែន​ជាមួយ​ថៃ​ចំនួន​៤​កន្លែង​ផ្សេង​ទៀត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា សម្តេច​បាន​ស្នើ​សុំ​ដល់​ភាគី​ថៃ​បើក​ច្រកព្រំដែន​ចំនួន​៤​ផ្សេង​ទៀត ដើម្បី​សម្រួល​ដល់​ភាព​ងាយស្រួល​សម្រាប់​ប្រជាជន​ប្រកប​រប​រកស៊ី​ចឹ​ញ្ចឹ​ម​ជីវិត ។ មាន​ប្រសាសន៍​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​អគារ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹង​បត់ និង​ផ្លូវ​ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​៥…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា សម្តេច​បាន​ស្នើ​សុំ​ដល់​ភាគី​ថៃ​បើក​ច្រកព្រំដែន​ចំនួន​៤​ផ្សេង​ទៀត ដើម្បី​សម្រួល​ដល់​ភាព​ងាយស្រួល​សម្រាប់​ប្រជាជន​ប្រកប​រប​រកស៊ី​ចឹ​ញ្ចឹ​ម​ជីវិត ។ មាន​ប្រសាសន៍​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​អគារ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹង​បត់ និង​ផ្លូវ​ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​៥ នា​ព្រឹក​ថ្ងៃ​ទី​២២ ខែមេសា ។

សម្តេច​តេ​ជោ​បាន​លើក​ឡើង​សម្តេច​បាន​ស្នើ​ដល់​ភាគី​ថៃ ក្នុង​ការ​បើក​ច្រកព្រំដែន​ចំនួន​៤​កន្លែង​ផ្សេង​បន្ថែម​ទៀត នៅ​ព្រំដែន​កម្ពុជា​-​ថៃ ដែល​រួម​មាន ច្រកព្រំដែន​អានសេះ ច្រក​ជប់​គគី ច្រក​ថ្មដា និង​ច្រក​ភ្នំ​ដី ។ សម្តេច​បញ្ជាក់​ថា «​កាលណា​ច្រក​ទាំង​ព្រំដែន​នេះ បាន​បើក​នឹង​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រជាជន និង​ប្រជាជន ។ ចំពោះ​សំណើរ​នេះ​ត្រូវ​បាន​សម្តេច​ឲ្យ​ដឹង​ថា ភាគី​ថៃ​បាន​ឆ្លើយ​តប​ជា​វិជ្ជមាន​ពី​នាយក​រដ្ឋមន្ត្រី​លោក​ប្រា​យុទ្ធ ចាន់​អ៊ូ​ចា រួច​ហើយ​» ។

ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក៏​បាន​លើក​ឡើង​ថា ច្រក​អន្តរជាតិ​សេដ្ឋកិច្ច​ស្ទឹង​បត់​-​បាន​ណ​ង​អៀន គឺ​នឹង​ជួយ​ពង្រឹង​សេដ្ឋកិច្ចជាតិ​ផង​ដែរ ។ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែងអំណរគុណ​ដល់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​កម្ពុជា និង​ក្រសួង​ដឹក​ជញ្ជូន​នៃ​ព្រះរាជាណាចក្រ​ថៃ ព្រមទាំង​ទីភ្នាក់ងារ​សហប្រតិបត្តិការ ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៃ​ប្រទេស​ជិតខាង (NEDA) ដែល​បាន​រួម​សហការ​គ្នា​សម្រេច​បាន​នូវ​សមិទ្ធិ​ផល​ល្អជា​ច្រើន​ក្នុងថ្ងៃនេះ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​ផ្តល់​ក្បាលរថភ្លើង និង​ផ្លូវដែក​ដែល​ឈប់​ប្រើ​ប្រវែង​១៤០​គីឡូម៉ែត្រ (​ចាស់​ថៃ តែ​ថ្មី​កម្ពុជា​) ពី​មិត្ត​ថៃ​មក​អោយ​កម្ពុជា​ជាមួយនឹង​កា​រត​ភ្ជាប់​មុខតំណ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ ស្ទឹង​បត់​-​បាន​ណ​ង​អៀន នៅ​ទីក្រុង​ប៉ោយ​ប៉ែ​ត ។

សម្តេច​បញ្ជាក់​ថា «​នៅ​ពេល​ឆាប់​ៗ​នេះ គឺ​យើង​នឹង​សាងសង់​អគារ​សម្រួល​ពាណិជ្ជកម្ម​បន្ថែម​នៅ​ច្រក​អន្តរជាតិ​នេះ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ដឹក​ទំនិញ​ធំ​ៗ​ដែល​ត្រូវ​បញ្ចៀស​ចេញពី​ច្រកចេញ​ចូល​តាម​ស្ពាន​ប៉ោយ​ប៉ែ​ត​សព្វថ្ងៃ​ដែល​មាន​លក្ខណៈ​តូច​ចង្អៀត គឺ​នឹង​ទុក​សម្រាប់​ឲ្យ​តែ​ទេសចរ​ឆ្លងកាត់​តែ​ប៉ុណ្ណោះ​» ។ សម្ត​ច​បន្ថែម​ថា ទន្ទឹម​នឹង​នេះ​យើង​នឹង​សាងសង់​ស្ពានដែក​មួយ​ផ្សេង​ទៀត​ដែល​មាន​ទទឹង​៩​ម៉ែត្រ និង​បណ្តោយ​៥០​ម៉ែត្រ សម្រាប់​បងប្អូន​ដែល​មានមុខរ​បរអូស​រទេះ​ទំនិញ​តូច​ៗ ពី​ផ្សារ​រង់​ក្លឿ​មក​កាន់​ប៉ោយ​ប៉ែ​ត បាន​ប្រើប្រាស់​ដាច់​ដោយឡែក ។

ក្រោយ​ពី​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ ស្ទឹង​បត់​-​បាន​ណ​ង​អៀន បាន​បើក​ជា​ផ្លូវការ​ហើយ គឺ​រាល់​ទំនិញ​ចេញ​-​ចូល​តាម​រថយន្ត​ធំ​ៗ ត្រូវ​ដឹក​ជញ្ជូន​តាម​ស្ពាន​ស្ទឹង​បត់​-​បាន​ណ​ង​អៀន​វិញ​ម្តង ហើយ​ដែល​ងាយស្រួល​ឆ្ពោះ​ទី​កាន់​ផ្លូវជាតិ​លេខ​៥ បាន​កាន់តែ​ងាយស្រួល និង​ឆាប់រហ័ស​ទៀត​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ