ពិសេស​ណាស់​ពិនិត្យ​ផ្ទៃពោះ​រហូត​ដល់​ឆ្លងទន្លេ​មិន​អស់​លុយ​ហើយ​បាន​លុយ​វិញ​៧៦​ម៉ឺន​រៀល​ទៀត


ខេត្ត​រតនគិរី ៖ នៅ​រសៀល​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០១៩ នៅ​មន្ទីរ​សុខាភិបាល​ខេត្ត លោក ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ថ្លែង​ក្នុង​ពិធី​បើក​សន្និបាត​ការងារ​សុខាភិបាល​ឆ្នាំ​២០១៨ និង​លើក​ទិស​ដៅ​ឆ្នាំ​២០១៩ ថា​នឹង​រៀបចំ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ទៅ​ទទួល​សេវា​ពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ​រហូត​ដល់​ឆ្លងទន្លេ​បាន​២​ឆ្នាំ​មិន​ត្រឹមតែ​មិន​បង់ប្រាក់​នោះ​ទេ ថែម​ទាំង​ទទួល​បាន​ប្រាក់​ថែទាំ​មក​វិញ រហូត​ដល់​៧៦​ម៉ឺន​រៀល​ទៀត​ផង ។

លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​សំដែង​នូវ​ការ​កោតសរសើរ​ចំពោះ​អស់លោក លោកស្រី​ទាំងអស់​ដែល​ជា​មន្ត្រី បុគ្គលិក​សុខាភិបាល និង​ដៃគូរ​អភិវឌ្ឍន៍ រួម​ទាំង​អាជ្ញាធរ​មូលដ្ឋាន​ដែល​បាន​រួម​កម្លាំង​គ្នា​ធ្វើ​ឲ្យ​សម្រេច​ជោគជ័យ​ជា​បន្តបន្ទាប់ ។

លោក​ក៏​បាន​ជម្រុញ​បន្ថែម​ដល់​មន្ត្រី​សុខាភិបាល​ទាំងអស់​ឲ្យ​ខិតខំ​ក្នុង​ការ​បំរើសេវា​ព្យាបាល​ជូន​ដល់​ប្រជាពលរដ្ឋ ឲ្យ​សម​ស្រប​តាម​ទិស​ដៅ​គោលនយោបាយ​ថ្មី​ៗ​របស់​រាជរដ្ឋាភិបាល គឺ​ការ​រៀបចំ​ឲ្យ​មាន​ប្រព័ន្ធ​សុវត្ថិភាព​សុខភាព​សង្គម គឺ​ការ​ជួយ​ថែទាំ​ព្យាបាល​ប្រជាពលរដ្ឋ​យើង ដោយ​ប្រើប្រាស់​មូលនិធិ​សមធម៌​របស់​រាជរដ្ឋាភិបាល បាន​ន័យ​ថា ជន​ក្រីក្រ ជន​ពិការ ដែល​យើង​ផ្ដល់​សេវា​ព្យាបាល​ដោយ​មិនបាច់​យក​ប្រាក់ ។

លោក​ក៏​បាន​បញ្ជាក់​ថា ក្រសួង​កំពុង​រៀបចំ​គ្របដណ្ដប់​ដល់​ជន​ក្រីក្រ ក្នុង​ការ​បង្កើតកូន​ទៀត​មាន​ន័យ​ថា ជន​ក្រីក្រ​ទាំងអស់ មុន​នឹង​ដល់​ពេល​កើតកូន​ត្រូវ​មក​ពិនិត្យ​ផ្ទៃពោះ​ឲ្យ​បាន​៤​ដងដោយ​មិន​ចាំបាច់​បង់ប្រាក់ ហើយ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ទៅ​វិញ ក្នុង​ការ​មក​ពិនិត្យ​ម្ដង​ជូន​ប្រាក់​៤​ម៉ឺន​រៀល​ត្រឡប់​ទៅ​វិញ​ដល់​ពេល​ឆ្លងទន្លេ​ជូន​២០​ម៉ឺន​រៀល និង​ក្រោយ​ពេល​ឆ្លងទន្លេ​រយៈពេល​២​ឆ្នាំ ទាំង​ម្ដាយ និង​កូន​ត្រូវ​មក​ពិនិត្យ​សុខភាព​ឲ្យ​បាន​១០​ដង ក្នុង​ម្ដង​ក៏​ត្រូវ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​៤​ម៉ឺន​រៀល​ទៀត​ដែរ ។ ដូច្នេះ​សរុប​ទឹកប្រាក់​ចាប់ពី​មាន​ផ្ទៃពោះ​រហូត​ឆ្លងទន្លេ និង​ក្រោយ​ឆ្លងទន្លេ​បាន​២​ឆ្នាំ ត្រូវ​បាន​ប្រាក់​ថែទាំ​ទាំងអស់​៧៦​ម៉ឺន​រៀល ៕

Facebook Google Twitter Email

Live

១០:៥៦ | ក្នុងស្រុក

ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត AIA បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​ក្នុង​ការ​លើកកម្ពស់​ការ​យល់​ដឹង​អំពី​ជំងឺមហារីក​សុដន់​ទូ​ទាំង​ប្រទេស និង​ប្រមូល​ថវិកា​ក្នុង​ការ​ជួយ​គាំទ្រ​មន្ទីរពេទ្យ​ព្រះ​សីហ​នុម​ណ្ឌ​ល​នៃ​ក្តី​សង្ឃឹម

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ