ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​កន្ត្រាក់​បំផ្លាញ​ឃ្លាំង​ដាក់​សម្ភារ​តម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ និង​ផ្ទះ​ពលរដ្ឋ​ជាង​១០​ខ្នង (មានវីដេអូ​)

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ឃ្លាំង​ដាក់​សម្ភារៈ​តំលៃ​ជាង​១០​ម៉ឺន​ដុល្លារ និង​ផ្ទះ​ប្រជាពលរដ្ឋ​ជាង​១០​ខ្នង​បាន​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ខ្យល់​កន្ត្រាក់​ដែល​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០១៩ ស្ថិត​ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូ​រី​។ តាម​ប្រភព​ពី​ស្មៀនឃុំ​បន្ទាយ​នាង​បាន​ប្រាប់​ឱ្យ​ដឹង​ថា ភ្លៀង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​បង្ក​ឱ្យ​ការ​ប៉ះពាល់…

ខេត្តបន្ទាយមានជ័យ ៖ ឃ្លាំង​ដាក់​សម្ភារៈ​តំលៃ​ជាង​១០​ម៉ឺន​ដុល្លារ និង​ផ្ទះ​ប្រជាពលរដ្ឋ​ជាង​១០​ខ្នង​បាន​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ខ្យល់​កន្ត្រាក់​ដែល​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០១៩ ស្ថិត​ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូ​រី​។

តាម​ប្រភព​ពី​ស្មៀនឃុំ​បន្ទាយ​នាង​បាន​ប្រាប់​ឱ្យ​ដឹង​ថា ភ្លៀង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​បង្ក​ឱ្យ​ការ​ប៉ះពាល់ និង​ខូចខាត​ឃ្លាំង​ដាក់​សម្ភារៈ​ដ៍​ធំ​មួយ​កន្លែង​នៅ​ផ្សារ​អូរ​ស្ងួត​ចាស់ និង​ផ្ទះសំបែង​របស់​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០​ខ្នង ក្នុងភូមិ​ចំនួន​៤​រួម​មាន ១-​ភូមិ​ដង​រុន​លិច ២-​ភូមិ​ដង​រុណ​កើត ៣-​ភូមិ​ព្រៃ​ច​ង្ហា និង​៤​ភូមិ​អូរ​អណ្តូង ស្ថិត​ក្នុង​ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូ​រី​។

តាម​ប្រភព​ដដែល​បាន​បញ្ជាក់​ថា ខ្យល់​កន្ត្រាក់​បាន​បង្ក​ការ​ប៉ះពាល់​ខូចខាត​បាក់​ទាំង​ស្រុង​​ដល់​ដី​នូវ​ឃ្លាំង​ស្តុក​សម្ភារៈ​នៅ​ផ្សារ​អូរ​ស្ងួត​ចាស់​ដែល​មាន​ប្រវែង​បណ្តោយ​៨០​ម៉ែត្រ​និង​ទទឹង​៣០​ម៉ែត្រ​ដែល​ទើប​កសាង​អស់​ថវិកា​ជាង​១០​ម៉ឺន​ដុល្លារ នេះ​បើ​តាម​ម្ចាស់​ឃ្លាំង​បាន​ប្រាប់​ឱ្យ​ដឹង និង​បណ្តាល​ឱ្យ​រង​ខូចខាត​ផ្ទះសំបែង​របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​ចំនួន​៤ អស់​ប្រមាណ​ជាង​១០​ខ្នង​។

លោក រ័​ត្ន ដា​ស៊ី​ណ​ង អភិបាលស្រុក​មង្គល​បូ​រី​បាន​បញ្ជាក់​ថា ស្រុក​មង្គល​បូ​រី​បាន​រង​គ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ចំនួន​៣​លើក រួម​មាន លើក​ទី​១-​កាលពី​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៩​មាន​ខ្យល់​កន្ត្រាក់​បណ្តាល​ឱ្យ​ប៉ះពាល់​ផ្ទះសំបែង​ប្រជាពលរដ្ឋ​ជាង​២០​ខ្នង ស្ថិត​ភូមិ​អូរ​អណ្តូង​កើត ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូ​រី ។

លើក​ទី​២-​កាលពី​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០១៩ មាន​ខ្យល់​កន្ត្រាក់​បណ្តាល​ឱ្យ​ប៉ះពាល់​ខូចខាត​ផ្ទះសំបែង​ប្រជាពលរដ្ឋ​២​ឃុំ រួម​មាន​១-​ឃុំ​អូរ​ប្រាសាទ​ខូចខាត​ប៉ើង​ដំបូល​១​ខ្នង និង​២-​ឃុំ​រហាត់ទឹក​ប៉ះពាល់​១៤​ខ្នង​បាក់​ខូចខាត​ទាំងស្រុង​១​ខ្នង និង​ប៉ើង​ដំបូល​១៣​ខ្នង​រោង​ម៉ា​ស៊ី​២​កន្លែង និង​លើក​ទី​៣-​នៅ​ល្ងាច​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០១៩ ខ្យល់​កន្ត្រាក់​ប៉ះពាល់​ឃុំ​បន្ទាយ​នាង​មាន​ចំនួន​៤​ភូមិ​ប្រមាណ​ជាង​១០​ខ្នង និង​ឃ្លាំង​ដាក់​សម្ភារៈ​នៅ​ផ្សារ​អូរ​ស្ថួ​ត​ចាស់​១​កន្លែង​អស់​ទឹកប្រាក់​ជាង​១០​ម៉ឺន​ដុល្លារ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ