ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត​! ទៅ​ផ្ទះ​គេ​ហើយ​ហាន​ប្រើ​ល្បិច​ខ្ចី​ម៉ូតូ​ទៀត

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់​បាន​ត្រូវ​នគរបាល​ស្រុក​ស្អាង​សហការ​ជាមួយ​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន​ខណៈ​ដែល​ជនសង្ស័យ បាន​ទៅ​លេង​ផ្ទះ​ជន​រង​គ្រោះ​រួច​ប្រើ​ល្បិច​ខ្ចី​ម៉ូតូ​ទៅ​ទិញ​សាំង​រួច​យក​ទៅ​តែ​ម្តង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៩ ខែមេសា…

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់​បាន​ត្រូវ​នគរបាល​ស្រុក​ស្អាង​សហការ​ជាមួយ​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន​ខណៈ​ដែល​ជនសង្ស័យ បាន​ទៅ​លេង​ផ្ទះ​ជន​រង​គ្រោះ​រួច​ប្រើ​ល្បិច​ខ្ចី​ម៉ូតូ​ទៅ​ទិញ​សាំង​រួច​យក​ទៅ​តែ​ម្តង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៤​និង​០០​នាទី ស្ថិត​ចំណុច​ភូមិ​រកា ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្ដកណ្ដាល ។

ជន​រង​គ្រោះ​ឈ្មោះ​សុ​ន ថាវ​រី ភេទ​ស្រី អាយុ​១២​ឆ្នាំ ជនជាតិ​ខ្មែរ (​សិស្ស​) មាន​ទីលំនៅ​ភូមិ​រកា​ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ។ ជនសង្ស័យ​ឈ្មោះ​ឆៅ វ៉ា​ន់​នី ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ទួល​ខ្មួញ ឃុំ​ទឹក​វិល​ស្រុក​ស្អាង ខេត្តកណ្តាល ។ ការ​បាត់បង់​ខូចខាត​ម៉ូតូ​ចំនួន​១​គ្រឿង ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៩ ផ្លា​ក​លេខ​១AE ៥៨៨៧ ។

ចំពោះ​វត្ថុ​តាង​ចាប់​យក​មាន ម៉ូតូ​ចំនួន​១​គ្រឿង ម៉ាក​ហុងដា​គប់​ជ្រុង​៩០ ពណ៌​ទឹក​ប៊ី​ច ស្លាក​លេខ​កណ្ដាល ១AF-២០១៦ ។ នគរបាល​ស្រុក​ស្អាង​បានអោយ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៤​និង​០០​នាទី មានឈ្មោះ​ឆៅ វ៉ា​ន់​នី រាប់អាន និង​មក​លេង​នៅផ្ទះ​ឈ្មោះ​រុំ ស្រី​សាវ (​ត្រូវជា​ម្ដាយ​ឈ្មោះ សុ​ន ថាវ​រី​) ស្ថិត​ភូមិ​រកា ឃុំ​ក្រាំង​យ៉ូ​វ ពេល​នោះ​ឈ្មោះ​ឆៅ វ៉ា​ន់​នី បាន​ប្រើ​ឲ្យ​ឈ្មោះ​សុ​ន ថាវ​រី ទិញ​បា​កាស​ឲ្យ​ខ្លួន ។

ក្រោយ​ពេល​ឈ្មោះ​សុ​ន ថាវ​រី ជិះ​ម៉ូតូ​យក​បា​កាស​មក​ឲ្យ ភ្លាម​នោះ​ឈ្មោះ​ឆៅ វ៉ា​ន់​នី បាន​ខ្ចី​ម៉ូតូ​ពី​ឈ្មោះ​សុ​ន ថាវ​រី ដោយ​និយាយ​ថា ទៅ​ទិញ​សាំង​មក​ចាក់​ម៉ូតូ (​គុប​ជ្រុង​) ឈ្មោះ​សុ​ន ថាវ​រី​បាន​ប្រគល់​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ខាងលើ​ទៅ​ឈ្មោះ​ឆៅ វ៉ា​ន់​នី ជិះ​ទៅ​បាត់ រហូត​ដល់​សព្វថ្ងៃ ដោយ​បន្សល់​ទុក​នូវ​ម៉ូតូ​ម៉ាក​ហុងដា​គុប​ជ្រុង​១​គ្រឿង នៅ​កន្លែង​កើតហេតុ ។ លុះ​ថ្ងៃ​ទី​២០ មេ​សា ២០១៩ វេលា​ម៉ោង​១០​ព្រឹក ទើប​មានឈ្មោះ​រុំ ស្រី​សាវ មក​ប្ដឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ក្រាំង​យ៉ូ​វ ។

ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​លោក​វរសេនីយឯក​សេង សុ​ជាតិ អធិការ​នគរបាល​ស្រុក​ស្អាង​បញ្ជា​កម្លាំង​ប៉ុស្ដិ៍​ក្រាំង​យ៉ូ​វ សហការ​ជាមួយ​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក​ធ្វើការ​ស្រាវជ្រាវ​ប្រមូលផ្ដុំ​សំណុំរឿង និង​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បាន​ឈ្មោះ​ឆៅ វ៉ា​ន់​នី រួម​ទាំង​វត្ថុ​តាង (​ម៉ូតូ​) នៅ​ថ្ងៃ​ទី​២១​ខែមេសា​នេះ រួច​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​បន្ដ​អនុវត្ត​តាម​នីតិ​វី​ធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ