ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រត់អត់រួច លោកចោរធាត់ពេក…​រត់​ចុះ​រត់​ឡើងជួ​បប៉ូលិស​ដដែល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ជនសង្ស័យ​​មាន​មាឌធំ​ដូច​បាវ​ឆ្នូត​ម្នាក់ ​បែកគំនិត​ធ្វើ​​ចោរដោយ​​ស្ទាក់ផ្លូវ​យក​ស្បែកជើង​គប់​​និង​វាយ​ក្នុងការ​ប្លន់​យក​ម៉ូតូ​ពី​អ្នកលក់​ព្រំ​២​នាក់​ប្ដី​ប្រពន្ធ ប៉ុន្តែ​មិន​បាន​សម្រេច ​ដោយសារ​តែ​ជន​រង​គ្រោះ​​បាន​ស្រែក​បង្ក​ការ​ភ្ញាក់ផ្អើលឡើង ​ហើយក៏ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌដង្កោ​កំពុងល្បាតនៅ​​ជិត​នោះ​ដេញ​តាម​ចាប់ខ្លួន​បានតែម្តង ​កាលពី​វេលា​ម៉ោង០​៧​និង​៣០​នាទី​ព្រឹកថ្ងៃ​ទី​២០ ​មេសា ​នៅ​ក្នុងភូមិ​កំ​រៀង…

រាជធានី​ភ្នំពេញ​ ៖ ជនសង្ស័យ​​មាន​មាឌធំ​ដូច​បាវ​ឆ្នូត​ម្នាក់ ​បែកគំនិត​ធ្វើ​​ចោរដោយ​​ស្ទាក់ផ្លូវ​យក​ស្បែកជើង​គប់​​និង​វាយ​ក្នុងការ​ប្លន់​យក​ម៉ូតូ​ពី​អ្នកលក់​ព្រំ​២​នាក់​ប្ដី​ប្រពន្ធ ប៉ុន្តែ​មិន​បាន​សម្រេច ​ដោយសារ​តែ​ជន​រង​គ្រោះ​​បាន​ស្រែក​បង្ក​ការ​ភ្ញាក់ផ្អើលឡើង ​ហើយក៏ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌដង្កោ​កំពុងល្បាតនៅ​​ជិត​នោះ​ដេញ​តាម​ចាប់ខ្លួន​បានតែម្តង ​កាលពី​វេលា​ម៉ោង០​៧​និង​៣០​នាទី​ព្រឹកថ្ងៃ​ទី​២០ ​មេសា ​នៅ​ក្នុងភូមិ​កំ​រៀង សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

សេចក្តីរាយការណ៍បន្តថា ​ជនសង្ស័យ​ខាងលើ ឈ្មោះ អ៊ុំ ប្រុស អាយុ​៣៦​ឆ្នាំ ​មាន​ទីលំនៅ​ផ្ទះ​លេខ​២០E1 ផ្លូវ​លេខ​១៥៤ សង្កាត់​ផ្សារ​កណ្តាល ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។ ដោយឡែក ខាងជនរងគ្រោះ​ មាន​៣​នាក់​ ក្នុង​នោះ​១​-ឈ្មោះជា ស្រី​ណា​ល់ ភេទ​ស្រី អាយុ​៥៣​ឆ្នាំ , ២-​ឈ្មោះសុខ សុ​ខុន ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ អ្នក​ទាំង​២​ត្រូវជា​ប្ដី​ប្រពន្ធ​និង​គ្នា មានមុខ​របរ​លក់​កម្រាលព្រំ និង​ស្នាក់​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1GA-2061 មាន​លេខ​តួ និង​លេខ​ម៉ាស៊ីន​9634729 ​។ ចំពោះអ្នករងគ្រោះទី​៣​-​ឈ្មោះ​យឹ​ម វ​ណ្ណា ភេទ​ស្រី អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ស្វាយ សង្កាត់ ព្រៃវែង ខណ្ឌដង្កោ ​ ។

​ប្រភពបន្តថា ​ក្នុង​ហេតុការណ៍​ប្លន់​នេះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1GH-​8007 មាន​លេខ​តួ និង​លេខ​ម៉ាស៊ីន​9739974 ។ នគរបាល​បាន​និយាយ​ថា នៅ​មុន​ដំបូង​ស្ទាក់​វាយ​ប្លន់​ប្ដី​ប្រពន្ធ​អ្នកលក់​កម្រាលព្រំ ខណៈ​ពេល​ដែល​អ្នក​ទាំង​២​កំពុង​ជិះ​ម៉ូតូឌុប​គ្នា ចេញពីផ្ទះ​ស្ថិត​នៅ​ភូមិ​កំ​រៀង សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដើម្បី​ទៅ​លក់​កម្រាលព្រំ​នៅ​ផ្សារ​បុរី​សន្តិភាព​២ ស្ថិត​នៅ​ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។​

លុះ​ជិះ​បាន​ចម្ងាយ​ពី​ផ្ទះ​ប្រហែល​១០០​ម៉ែត្រ ស្រាប់តែ​បាន​ជួប​ជនសង្ស័យ​ឈ្មោះអ៊ុំ ប្រុស កំពុង​ឈរ​នៅ​លើ​ផ្លូវ​បេតុង​ខាងលើ​នោះ​ដែរ ពេល​នោះ​ជនសង្ស័យ​បាន​ស្ទាក់ផ្លូវ​និង​បាន​ដោះ​ស្បែកជើងផ្ទាត់ ពណ៌​ឈាម​ជ្រូក គប់​ត្រូវ​ភ្នែក​ខាងឆ្វេង​របស់​នាង​ដែល​កំពុង​ជិះ​ម៉ូតូ​ជាមួយ​ប្តី​បណ្តាល​ឲ្យ​រង​របួស​ជាំភ្នែក​ខាងឆ្វេង ។ ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​មក​បុរស​ជា​ប្ដី​របស់​នាង​ឈ្មោះ សុខ សុ​ខុន បាន​ឈប់​ម៉ូតូ​ស្រែក​ឲ្យ​អ្នក​ភូមិ​ជួយ​និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច​នគរបាល​ភ្លាម​ៗ ចំណែក​ជនសង្ស័យ​ក្រោយ​ពេល​មានការ​ភ្ញាក់ផ្អើល​បែប​នេះ​ មិន​បាន​យក​ម៉ូតូ​ឡើយ​របស់​អ្នកលក់​កម្រាលព្រំ​នេះ​ឡើយ ​ក៏​បាន​រត់គេច​ខ្លួន​ ។​

ប៉ុន្តែ​ក្រោយ​ពេល​រត់​បាន​ចម្ងាយ​ប្រមាណ​២០០​ម៉ែត្រ ទៅ​ដល់​ត្រង់​ចំណុច​មុខ​ការដ្ឋាន​សំណង់ផ្ទះ​ល្វែង​មួយ​កន្លែង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​កំ​រៀង​នោះ​ដែរ ក៏​បាន​ជួប​ស្ត្រី​ឈ្មោះ យឹ​ម វ​ណ្ណា កំពុង​ជិះ​ម៉ូតូ ម្នាក់​ឯង​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើតជនសង្ស័យ​នេះ​ក៏​បាន​ស្ទាក់​ពីមុខ​ម៉ូតូ​រួច ចាប់ដៃ​ម៉ូតូ​របស់​នាង បណ្តាល​អោយ​ដួល រួច​ស្រែក​សំឡុត​គំរា​មឲ្យ​នាង​ចាកចេញ​ឲ្យ​ឆ្ងាយ ទើប​ជន​នេះ​លើក​ម៉ូតូ​ជិះ​គេចខ្លួន​។

​ប៉ុន្តែ​ខណៈនោះ​រត់​មិន​រួច​ឡើយ​ដោយសារ​តែ​នាង​ស្រែក​ឆោឡោ​ផ្អើល​ដល់​អ្នក​ភូមិ​ជួយ ហើយ​ភ្លាម​ៗ​នោះ​កម្លាំង​នគរបាល​ខណ្ឌដង្កោ​និង​នគរបាល​ប៉ុស្តិ៍​ព្រៃវែង ក្រោម​បញ្ជា​របស់​លោក​វរសេនីយ៍ឯក ជឹ​ម សុ​ី​ថា
អធិ​ការ​នគរបាល​ខណ្ឌ ដែល​កំពុង​តែ​ជិះ​ម៉ូតូ​ល្បាត​ក្បែរ​នោះ ជួយ​អន្តរាគមន៍​ស្ទាក់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ខាងលើ រួម​និង​ភស្តុ​តាង យក​មក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រៃវែង ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​​