ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និយាយ​ទៅ​ដូច​ចាក់ទឹក​លើ​ក្បាល​ទា ហាម​ជ្រូក​យួន​ចូល​ស្រុក​តែ​នៅ​តែ​មាន

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ឈ្មួញ​ទុច្ចរិត​នៅ​តែ​លួច​នាំ​ជ្រូក​ពី​ប្រទេស​វៀតណាម​ចូល​មក​កម្ពុជា​តាម​ច្រករបៀង​ដំបូក​កោះ​ស្ថិត​នៅ​ភូមិ​ព្រែក​ពក ឃុំ​ថ្នា​ធ្នង់ ស្រុក​រំដួល ដោយ​មហាជន​រិះគន់​ថា មាន​មន្ត្រី​ប៉ូលិស​ប្រចាំការ​នៅ​ច្រករបៀង​ឃប់ឃិត​គ្នា​បើក​ឲ្យ​ឈ្មួញ​នាំ​ជ្រូក​វៀតណាម​ចូល​មក​តាម​ស្រុក​រំដួល ក៏​ប៉ុន្តែ​ត្រូវ​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​រាយ​ការ​ជូន​សមត្ថកិច្ច​នគ​បាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អង្គ​ប្រ​ស្រែ​ចុះ​បង្ក្រាប និង​ចាប់​ឃាត់​ទុក​ហើយ​បញ្ជូន​ឲ្យ​មន្ត្រី​ជំនាញ​ការិយាល័យ​ផលិតកម្ម និង​ប​សុ​ព្យា​ល…

ខេត្តស្វាយរៀង ៖ ឈ្មួញ​ទុច្ចរិត​នៅ​តែ​លួច​នាំ​ជ្រូក​ពី​ប្រទេស​វៀតណាម​ចូល​មក​កម្ពុជា​តាម​ច្រករបៀង​ដំបូក​កោះ​ស្ថិត​នៅ​ភូមិ​ព្រែក​ពក ឃុំ​ថ្នា​ធ្នង់ ស្រុក​រំដួល ដោយ​មហាជន​រិះគន់​ថា មាន​មន្ត្រី​ប៉ូលិស​ប្រចាំការ​នៅ​ច្រករបៀង​ឃប់ឃិត​គ្នា​បើក​ឲ្យ​ឈ្មួញ​នាំ​ជ្រូក​វៀតណាម​ចូល​មក​តាម​ស្រុក​រំដួល ក៏​ប៉ុន្តែ​ត្រូវ​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​រាយ​ការ​ជូន​សមត្ថកិច្ច​នគ​បាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អង្គ​ប្រ​ស្រែ​ចុះ​បង្ក្រាប និង​ចាប់​ឃាត់​ទុក​ហើយ​បញ្ជូន​ឲ្យ​មន្ត្រី​ជំនាញ​ការិយាល័យ​ផលិតកម្ម និង​ប​សុ​ព្យា​ល នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តស្វាយរៀង​ចាត់ការ​តាម​នីតិវិធី ។

ជនសង្ស័យ​ដឹក​ជ្រូក​ពី​ប្រទេស​វៀតណាម​មានឈ្មោះ ឯក សុខ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រាម​សេនា ឃុំ​អណ្តូង​ពោធិ៍ ស្រុក​រមាស​ហែក ។

បើ​តាម​លោក ប៉ែន ច​ន្ធី ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​មន្ទីរ​កសិកម្ម​រុក្ខា ប្រមាញ់ និង​នេសាទ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ករណី​ឈ្មួញ​នាំ​ជ្រូក​ពី​ប្រទេស​វៀតណាម​នេះ​គឺ​នាំ​ចូល​តាម​ច្រករបៀង​ដំបូក​កោះ​ស្ថិត​ក្នុងភូមិ​ព្រែក​ពក ឃុំ​ថ្នា​ធ្នង់ ស្រុក​រំដួល ហើយ​បាន​ដឹក​ឆ្ពោះទៅ​ឃុំ​អណ្តូង​ពោធិ ស្រុក​រមាស​ហែក ក៏​ប៉ុន្តែ​ត្រូវ​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ក៏​រាយការណ៍​ជូន​សមត្ថកិច្ច​នគ​បាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អង្គ​ប្រ​ស្រែ​ចុះ​ស្ទាក់​ចាប់​ឃាត់​ឈ្មួញ​ដឹក​ជ្រូក និង​កូនជ្រូក​១១​ក្បាល​កាលពី​វេលា​ម៉ោង​៣​និង​០០​នាទី​ព្រឹក​ទៀប​ភ្លឺ ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវលំ​ស្ថិត​នៅ​ភូមិ​ត្រពាំង​ធំ ឃុំ​អង្គ​ប្រ​ស្រែ ស្រុក​រមាស​ហែក ។

លោក ប៉ែន ចន្ទី បន្ត​ទៀត​ថា ជ្រូក​ទាំ​១១​ក្បាល​នេះ​មន្ត្រី​ជំនាញ​បាន​បញ្ជូន​មក​រក្សា​ទុក​នៅ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ហើយ​បាន​បូម​ឈាម​ជ្រូក​យក​ទៅ​ពិនិត្យ​នៅ​មន្ទីរពិសោធន៍​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​សុខភាព​សត្វ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ។ ហើយ​បើ​រក​ឃើញ​ថា មាន​ផ្ទុក​ជម្ងឺ​ប៉ែ​ស្ត​អាហ្វ្រិក ឬ​ជ្រូក​ត្រជៀក​ខៀវ នឹង​ត្រូវ​កម្ទេច​ចោល ក៏​ប៉ុន្តែ​បើ​គ្មាន​ផ្ទុកមេរោគ​ទេ​មន្ត្រី​ជំនាញ​នឹង​ធ្វើការ​ផាកពិន័យ​ទៅ​តាម​ច្បាប់​ពេទ្យសត្វ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ