ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​យើង​មាន​មហិច្ឆតា​តាំងពី​កំណើត​មក

5 ឆ្នាំ មុន

សត្វលោក​មាន​សេចក្តី​លោភលន់ មាន​មហិច្ឆតា​តាំង​តែ​ពី​កំណើត​មក ហេតុ​អ្វី​បានជា​មាន​ទស្សនៈ​បែប​នេះ? ព្រោះ​មាន​សញ្ញា​ខ្លះ​ដែល​សាធុជន​គ្រប់​រូប​គួរ​ពិចារណា​ដូច​តទៅៈ សូម​មើល​ពី​សញ្ញា​ជាក់ស្តែង​ដែល​មនុស្ស​យើង​ទើប​កើតមក​តែង​ស្រែកយំ​ខ្លាំង​ៗ និង​ក្ដាប់ដៃ​យ៉ាង​ណែន លុះ​ពេល​ស្លាប់​ទៅ​វិញ​ក៏​លា​ត្រដាងដៃ​ខ្ញាក​។ ត្រង់នេះ​លោក​ចង់​ពន្យល់​ថា ការ​ដែល​កើតមក​យំ​ក្ដាប់ដៃ​នោះ ជា​សញ្ញា​ប្រាប់​ថា…

សត្វលោក​មាន​សេចក្តី​លោភលន់ មាន​មហិច្ឆតា​តាំង​តែ​ពី​កំណើត​មក ហេតុ​អ្វី​បានជា​មាន​ទស្សនៈ​បែប​នេះ? ព្រោះ​មាន​សញ្ញា​ខ្លះ​ដែល​សាធុជន​គ្រប់​រូប​គួរ​ពិចារណា​ដូច​តទៅៈ

សូម​មើល​ពី​សញ្ញា​ជាក់ស្តែង​ដែល​មនុស្ស​យើង​ទើប​កើតមក​តែង​ស្រែកយំ​ខ្លាំង​ៗ និង​ក្ដាប់ដៃ​យ៉ាង​ណែន លុះ​ពេល​ស្លាប់​ទៅ​វិញ​ក៏​លា​ត្រដាងដៃ​ខ្ញាក​។ ត្រង់នេះ​លោក​ចង់​ពន្យល់​ថា ការ​ដែល​កើតមក​យំ​ក្ដាប់ដៃ​នោះ ជា​សញ្ញា​ប្រាប់​ថា អ្វី​ៗ​ទាំងអស់​នៅ​ក្នុង​លោក​នេះ​ជា​របស់​អញ ជា​កម្មសិទ្ធិ​របស់​អញ អ្នក​ណា​មក​រំលោភ​បំពាន​មិន​បាន​ទេ ។ ចំណែក​ការ​ស្លាប់​ទៅ​វិញ​លាដៃ​ខ្ញាក​នោះ ជា​សញ្ញា​ប្រាប់​ថា ខ្ញុំ​ចុះចាញ់​ហើយ ខ្ញុំ​យក​អ្វី​ទៅ​មិន​បាន​ទេ ។

សេចក្តី​នេះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ថា បុគ្គល​ឆ្លាត​កាលបើ​ផ្ទះ​ត្រូវ​ភ្លើង​ឆេះ​ហើយ ត្រូវ​តែ​ប្រញាប់​ជញ្ជូន​យក​ទ្រព្យសម្បត្តិ​ចេញពីផ្ទះ​ជា​បន្ទាន់ បើ​មិន​ដូច្នោះ​ទេ​ទ្រព្យ​ទាំងនោះ​នឹង​ត្រូវ​ភ្លើង​ឆេះ​អស់​ទៅ​ជាមួយ​ផ្ទះ​មិន​ខាន យ៉ាងណាមិញ​អត្តភាព​នេះ ក៏​ត្រូវ​ភ្លើង​ជរា ភ្លើង​ព្យាធិ​កំពុង​តែ​ដុត​រោល​រាល់ថ្ងៃ មិនយូរ​ប៉ុន្មាន​គង់តែ​នឹង​ដល់​ថ្ងៃ​ស្លាប់ ។

បើ​បុគ្គល​មិន​បាន​បរិច្ចាគ​ទ្រព្យ​ធ្វើ​ទាន​ជា​ស្ពាន​ចម្លង​សង្ខារ​ទៅ​កាន់​សុគតិភព​ទេ ទ្រព្យ​នោះ​ក៏​ត្រូវ​វិនាស​អស់​ទៅ​នៅ​ពេល​ដែល​ស្លាប់​នោះ​ឯង ហើយ​ជីវិត​ពិតជា​កំសត់​ក្នុង​វាលវដ្តសង្សារ​ជាក់​ជា​មិន​ខាន ។