ខេត្តកំពង់ចាម ៖ កសិករដាំទុរេននៅខេត្តកំពង់ចាម កំពុងត្រូវប៉ាន់នឹងតម្លៃខ្ពស់របស់ទុរេនដែលទើបចាប់ផ្តើមប្រមូលផលបណ្តើរៗ ។ ជាក់ស្តែងទុរេនបែកអន្លូង ស្ថិតនៅភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ដែលមានឈ្មោះល្បីថាមានរសជាតិឆ្ងាញ់ប្លែក ក៏ហុចផលបណ្តើរល្អ និងទាក់ទាញអ្នកជាវពីភ្នំពេញយ៉ាងខ្លាំងក្លា ។
អ្នកស្រី អឿន ធាវី វ័យ៣៣ឆ្នាំ នៅផ្សារបែកអន្លូង ប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២០ មេសា ២០១៩ថា គាត់បានចាប់ផ្តើមលក់ទុរេននៅមុខផ្ទះ ដែលរហូតមកដល់ពេលនេះជិត១០ឆ្នាំមកហើយ ទុរេនពូជម៉ាន់ថងដែលត្រូវបានប្រមូលទិញតាមចំការនានាក្នុងភូមិបែកអន្លូង ដោយបានចាប់ផ្តើមហុចផលនៅថ្ងៃចូលឆ្នាំកន្លងទៅថ្មីៗនេះ ទិញជាង១០០គីឡូក្រាម យកមកលក់ក្នុង១គីឡូក្រាមតំលៃ ២៨.០០០រៀលមានរសជាតិឆ្ងាញ់ព្រោះទើបដល់ដំបូង ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២០ ខែមេសា មានភ្ញៀវរស់នៅភ្នំពេញមកចូលរួមមង្គលការគេនៅក្នុងភូមបែកអន្លូង ក្រោយពីបានដឹងថាទុរេន របស់គាត់ឆ្ងាញ់ក៏នាំគ្នាស្កាត់មកទិញម្តងជិត៥០គីឡូក្រាម យកទៅចែកសាច់ញាតិពិសារ ដើម្បីឲ្យដឹងរស់ជាតិទុរេនបែកអន្លូង។
អ្នកស្រី ស៊ី សុខលាង អាយុ៥៩ឆ្នាំ ម្ចាស់សួនកំសាន្តនាគខ្មៅ ស្ថិតនៅភូមិបែកអន្លូង ប្រាប់ឲ្យដឹងដែរថាគាត់និងប្តីបាននាំគ្នាមកដាំកៅស៊ូនៅភូមិនេះនៅក្នុងអំឡុងឆ្នាំ១៩៩៥ ក្រោយមកទៀតបានឃើញទីតាំងល្អក៏បានបង្កើតសួនកំសាន្តនាគខ្មៅ ហើយក៏បានទិញពូជទុរេនយកមកពីប្រទេសថៃ ដាក់ដាំនៅតាមជំរាលទួលដី។ ក្នុងពេលដាំដំបូងៗ ប្រេងបានឡើងថ្លៃពេក ក៏ចង់កែច្នៃទប់ទឹកនៅផ្នែកខាងក្រោមឲ្យបានច្រើនពេលមានបុណ្យទានធំៗ មនុស្សជាច្រើននាំគ្នាមកលេងកាន់តែច្រើនឡើងៗ នោះក៏បានច្នៃដាក់ទារទឹកសម្រាប់ជិះកំសាន្តលេងសប្បាយ អ្នកខ្លះក្រោយពីបាយរួចក៏បាននាំគ្នាទិញទុរេនរបស់គាត់យកទៅពិសារ ដោយមានរសជាតិឆ្ងាញ់ប្រភេទពូជម៉ាន់ថង។
អ្នកស្រី ស៊ី សុខលាង ប្រាប់បន្តថា ពូជទុរេននេះឆ្ងាញ់ក៏ពិតមែនតែពិបាកថែទាំ ប្រសិន ណាបើមានដង្កូវដួងស៊ីដើមជុំវិញហើយនឹងត្រូវងាប់ដើម ទោះបើប្រឹងថែយ៉ាងណាក្តីមិនរស់យូរទេ នឹងត្រូវកាប់ចោលហើយចាប់ផ្តើមដាំថ្មីឡើងវិញ ។ រហូតមកដល់សព្វថ្ងៃនេះបានពង្រីកការដាំដុះកើនដល់៨ហិកតា ផលហុចដំបូងលក់បាន១គីឡូតំលៃ២៨.០០០រៀល បើសំបូរចុះត្រឹម១៨.០០០រៀលក្នុង១គីឡូគាត់កម្រលក់ឲ្យអ្នកនៅតំបន់ខាងក្រៅ ព្រោះអីរាល់ថ្ងៃអ្នកដំណើរមកលេងគេដឹងថា ទុរេនរបស់គាត់ឆ្ងាញ់នាំគ្នាទិញម្នាក់បន្តិចៗក្នុង១ថ្ងៃៗរាប់រយគីឡូ ។ នៅក្នុងឆ្នាំ២០១៩អាកាសធាតុបានហក់ឡើងក្តៅពេកសូម្បីតែផ្កាទុរេនពេលចេញមកត្រូវងាប់ ជ្រុះមកលើដីច្រើនហើយទិន្នផលវិញប្រៀបធៀបនឹងឆ្នាំ២០១៨មានការថយចុះប្រមាណ៦០ភាគរយឯណោះ ។
លោកស៊ឹម ថាវរៈ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត មានប្រសាសន៏ឲ្យដឹងថា កន្លងមកដោយមានការណែនាំពីលោកគួច ចំរើន អភិបាលខេត្ត កម្លាំងជំនាញមន្ទីររបស់លោកបានចុះបណ្តុះបណ្តាលដល់ម្ចាស់ចំការនៅបែកអន្លូង ស្រុកស្ទឹងត្រង់ជាហូរហែរ ដោយក្នុងនោះមានម្ចាស់ចំការខ្លះយល់ យកចំណេះដឹងទៅអនុវត្តន៏ទទួលបានលទ្ធផលល្អ និងខ្លះទៀតមិនទទួលបានជោគជ័យ ដោយសារតែការកំចាត់មេត្នោត ដែលកើតឡើងស៊ីដើមរទុរេនច្រើនពេក សម្រាប់នៅស្រុកស្ទឹងត្រង់ទាំងមូលទុរេនដាំសរុបប្រមាណ៣០០ទៅ៤០០ហិកតា។
ជាសំណូមពររាល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេសចុះបង្រៀន សូមម្ចាស់ចំការមេត្តាចូលរួមរៀនសូត្របំប៉នចំណេះដឹងបន្ថែម ដើម្បីឲ្យដើមទុរេន ដុះលូតលាស់ល្អនិងទទួលបានទិន្នផលច្រើន ។ ដោយឡែកលោកអភិបាលខេត្តក៏បានឲ្យបង្កើតសហគមន៍ទុរេនបែកអន្លូង ប្រយោជន៏រក្សានូវកេរ្ត៏ឈ្មោះបោះសម្លេង ដើម្បីកុំឲ្យគេយកទុរេនពីតំបន់ណាហើយថាទុរេនបែកអន្លូងលក់នៅលើទីផ្សារ ក្នុងខេត្តកំពង់ចាមខូចឈ្មោះទុរេនបែកអន្លូង៕
ក្រុងហុងកុង ៖ ប្រមុខក្រុងហុងកុង កាលពីថ្ងៃអង្គារទី១០ ខែធ្នូ បានទាត់ចោលការផ្តល់សម្បទានបន្ថែមទៀតដល់ក្រុមបាតុកររាប់សែននាក់ ដែលបានដើរក្បួនដោយសន្តិវិធីកាលពី...
ខេត្តកំពង់ចាម ៖ រមណីយដ្ឋានប្រាសាទនគរបាជ័យ ស្ថិតនៅក្នុងឃុំអំពិល ស្រុកកំពង់សៀម ជាប់នឹងផ្លូវជាតិលេខ៧ ហើយមានចម្ងាយប្រមាណ២គ.ម ខាងលិចក្រុងកំពង់ចាម។ ជារៀង...
ក្រុងវ៉ាស៊ីនតោន-អាមេរិក ៖ មនុស្ស៦នាក់ក្នុងនោះរួមមានប៉ូលិសម្នាក់ ជនស៊ីវិល៣នាក់ និងជនសង្ស័យជាខ្មាន់កាំភ្លើង២នាក់ ត្រូវបានបាត់បង់ជីវិតនៅក្នុងហេតុការណ៍...
រាជធានីភ្នំពេញ ៖ ក្នុងចំណោមកីឡាទាំងអស់ កីឡាប្រដាល់ផ្នែកនារីនៅតែមានសម្ពាធពីស្រទាប់មហាជន ដោយអ្នកប្រដាល់នារីមិនសូវបានទទួលការគាំទ្រនិងលើកទឹកចិត្តប៉ុន្មានទេ...
ប្រទេសអេត្យូពី ៖ ប្រឈមមុខនឹងការតវ៉ាប្រឆាំងក្នុងប្រទេស នាយករដ្ឋមន្ត្រីអេត្យូពីលោកABIY AHMEDកាលពីថ្ងៃទី១០ធ្នូបានទទួលក្នុងទីក្រុងអូស្លូ ពានរង្ចាន់ណូបែល...
រាជធានីភ្នំពេញ ៖ កម្លាំងល្បាតរបស់សមត្ថកិច្ចខណ្ឌ៧មករាបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ខណៈពួកគេចូលទៅទិញថ្នាំញៀនចំនួន២កញ្ចប់ដើម្បីយកទៅប្រើប្រាស់ ក៏...
ភិក្ខុដែលមានសតិសម្បជញ្ញៈមានលក្ខណៈយ៉ាងនេះ កាលដែលនឹងឈានទៅខាងមុខខាងក្រោយ ក៏មានស្មារតីដឹងខ្លួនថា ឥឡូវនេះអាត្មាអញកំពុងឈានទៅខាងមុខថយទៅខាងក្រោយ ។កាលនឹងឱន...
អាជីវករជាច្រើនក្នុងប្រទេសកម្ពុជាជាអ្នកគ្រប់គ្រងទោលរបស់អាជីវកម្មខ្លួន។ ប្រាកដណាស់ វាជារឿងគួរឲ្យកោតសរសើរ តែបញ្ហាមួយទាក់ទិននឹងការគ្រប់គ្រងប្រភេទនេះគឺ...
ខេត្តសៀមរាប ៖ មានចម្ងល់ជាយូរមកហើយទាក់ទងនឹងទម្រង់កាយវិការពិតរបស់ព្រះបាទជ័យវរ្ម័នទី៧ដោយអ្នកស្រាវជ្រាវខ្លះយល់ថា ព្រះអង្គមានកាយវិការសមាធិ ឯខ្លះទៀតថា...
ជាតិនីកូទីនជាធម្មជាតិមានលក្ខណៈញៀនដូចគ្នានឹងថ្នាញៀនហេរ៉ូអ៊ីនដែរ។ជាមួយនឹងការជក់បារីតែប៉ុន្មាននាទីទេ ខួរក្បាលនឹងបញ្ចេញសារធាតុគីមីជាច្រើនដែលធ្វើឲ្យ...
លោកមហាសេដ្ឋី អ៊ីឡុន ម៉ាស់ (Elon Musk) ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Telsa, SpaceX និង The Boring Company ជាអ្នកដឹកនាំដែលធ្លាប់គេងក្នុងរោងចក្ររបស់ខ្លួនដើម្បីធានាថាផលិតកម្មរថយន្ត...
ខេត្តបន្ទាយមានជ័យ ៖ «យុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាសាខាខេត្តត្រូវចូលរួមពង្រឹងការងារអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងគ្រឿងញៀន ព្រមទាំងក្មេងបោះបង់ការ...
ស្មាតហ្វូនកំពូលរបស់ក្រុមហ៊ុន Huawei បានឈានជើងមួយជំហ៊ានទៀតទៅលើការអភិវឌ្ឍសមត្ថភាពថតវីដេអូ និងរូបភាពកាន់តែអស្ចារ្យមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រ...
លោក ធីម ឃុក (Tim Cook) ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple ធ្លាប់បានចែករំលែកក្នុងពេលថ្មីៗនេះមកថា បញ្ហាជាច្រើនលើពិភពលោកនឹងត្រូវបានលុបបំបាត់ប្រសិនបើមនុស្សម្នាក់...
ទីបំផុត កម្ពុជាបានបំបែកឯតទគ្គកម្មប្រវត្តិសាស្ត្រយកឈ្នះប្រទេសហ្វីលីពីន ១ ទល់នឹង ១, ប្រទេសទីម័រខាងកើត ៥ ទល់នឹង ០ និងប្រទេសម៉ាឡេស៊ី ៣ ទល់នឹង ១ ហើយអាចឈានជើង...
ដើម្បីក្លាយជាមនុស្សដែលជោគជ័យនិងមានទ្រព្យសម្បត្តិស្តុកស្តម្ភ ពេលខ្លះគឺអ្នកមិនអាចពឹងផ្អែកតែលើខ្លួនឯងម្នាក់ទេ។ ផ្ទុយមកវិញ អ្នកត្រូវការក្រុមការងារមួយដែល...
បើតាមជើងលេខកំពូលហោរចិនសែបានអះអាងថា លោកអ្នកដែលកើតឆ្នាំទាំង៦ មមែ ម្សាញ់ ជូត វក ថោះ ឆ្លូវ មានខ្សែជីវិតភ្លឺត្រចះត្រចង់ដូចពន្លឺឆព្វណ្ណរង្សីទៅថ្ងៃអនាគតនឹងជា...
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានលើកឡើងថា មន្ទីរពេទ្យកាលម៉ែត ដែលជាមន្ទីរពេទ្យសាធារណៈបានទទួលការព្យាបាលជំងឺ៤ប្រភេទ ក្នុង៣ប្រភេទមិនអស់...
ខេត្តកំពង់ចាម ៖ ប៉ុន្មានថ្ងៃកន្លងមកនេះ តាមបណ្តាញសង្គមហ្វេសប៊ុក មានការ Live និងShare ចែករំលែកបន្តគ្នានូវព័ត៌មានមួយទាក់ទិននឹងការលះបង់របស់អ្នកគ្រូបង្រៀនម្នាក់ដែល...
រាជធានីភ្នំពេញ ៖ កម្លាំងអាជ្ញាធរចម្រុះខណ្ឌច្បារអំពៅ មាននគរបាល, កម្លាំងកងរាជអាវុធហត្ថ និងប្រជាការពារ ដឹកនាំដោយលោកណុប ផា អភិបាលរងខណ្ឌ បានចុះធ្វើការត្រួតពិនិត្យលើ...