ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មោច​ស្រុក​មិន​បើកដៃ ខ្មោច​ព្រៃ​ក៏​មិន​ហ៊ាន ក្រុម​ឈ្មួញ​យួន​ធ្វើ​ឱ្យ​ផ្អើល​មហាជន​ពេញ​ទាំង​ខេត្ត

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ឈើ​ជិត​៦០០​កំណាត់​ត្រូវ​បាន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បង្ក្រាប​បាន​កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០១៩ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​មហាជន​ពេញ​ខេត្ត​ត្បិត​កំណាត់ឈើ​ទាំងនេះ​ត្រូវ​ក្រុម​ថៅកែ​យួន​សហការ​ជាមួយ​ជនជាតិ​ខ្មែរ ប្រមូល​ទិញ​យ៉ាង​អនាធិបតេយ្យ​ពេញ​ព្រៃ​ក្នុងស្រុក​កោះ​ញែក ។ ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មាន​ទី​១-​ឈ្មោះ គឹ​ម…

ខេត្តមណ្ឌលគិរី ៖ ឈើ​ជិត​៦០០​កំណាត់​ត្រូវ​បាន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បង្ក្រាប​បាន​កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០១៩ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​មហាជន​ពេញ​ខេត្ត​ត្បិត​កំណាត់ឈើ​ទាំងនេះ​ត្រូវ​ក្រុម​ថៅកែ​យួន​សហការ​ជាមួយ​ជនជាតិ​ខ្មែរ ប្រមូល​ទិញ​យ៉ាង​អនាធិបតេយ្យ​ពេញ​ព្រៃ​ក្នុងស្រុក​កោះ​ញែក ។

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មាន​ទី​១-​ឈ្មោះ គឹ​ម តុង​ហេង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​, ទី​២-​ឈ្មោះ វៀង ង៉ុ​ក​ចូ​វ ភេទ​ប្រុស អាយុ​៦០​ឆ្នាំ និង​ទី​៣-​ឈ្មោះ ថា​ត់ យូ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ។ ដោយឡែក​ឈើ​ចំនួន​ជាង​៦០០​កំណាត់​ដែល​រឹបអូស​កំពុង​ស្ថិត​ក្រោម​ចំណាត់ការ​របស់​មន្ទីរ​បរិស្ថាន ។

សេចក្តី​រាយ​ការ​ណ៏​ឲ្យ​ដឹង​ថា ករណី​មាន​ឈ្មួញ​យួន​ចូល​ទឹកដី​ខ្មែរ​ទិញ​ឈើ​គរ​ដូច​ភ្នំ​នេះ​ត្រូវ​បាន​គេ​លើក​ឡើង​ថា នេះ​បណ្តាល​មក​ពី​អាជ្ញាធរ​ស្រុក​កោះ​ញែក​ធ្វេសប្រហែស​បណ្តោយ​ឲ្យ​ជនជាតិ​វៀតណាម​ចូល​ទៅ​ទឹកដី​កម្ពុជា​ឈរ​ទិញ​ឈើ​រាប់រយ​ដើម ហើយ​ទើបនឹង​ចាប់ខ្លួន​ក្រុម​ឈ្មួញ​ក្រោយ​ពេល​អភិបាលខេត្ត​ពង្រឹង​ដាក់​បទបញ្ជា​វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ។

សេចក្តី​រាយ​ការ​ជំហាន​ដំបូង​បាន​ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែមេសា ភូមិ​ក្តោ​យ ឃុំរ​យ៉ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី សមត្ថកិច្ច​ជំនាញ​មាន​មេព្រៃ​បរិស្ថាន និង​នគរបាល​បាន​ចាប់​ជនជាតិ​វៀតណាម​ចំនួន​២​នាក់ និង​ខ្មែរ​ម្នាក់ ពេល​ក្រុម​នេះ​កំពុង​ធ្វើ​សកម្មភាព​ទិញ​ឈើ​ក្នុង​ព្រៃ​ដែន​ជម្រក​ការពារ​សត្វព្រៃ​ភ្នំ​ព្រេច​-​លំ​ផាត់ ។

ក្រុម​ឈ្មួញ​ទាំងនេះ ជា​អ្នក​ឈរ​ទិញ​ឈើ​ដែល​ប្រជា​ពល​ពលរដ្ឋ​កាប់​ចេញពី​តំបន់​ព្រៃ​កា​ពារ​នានា​ក្នុងស្រុក​កោះ​ញែក និង​ទុក​លក់​ឲ្យ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ដែល​នៅ​ក្បែរ​នោះ​ដើម្បី​បន្លំ​ជាមួយ​​ឈើ​ស្របច្បាប់​តាម​របៀប​កន្ទេល​ធំ​បន្លំ​ដេក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ