ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​ពិសា​អាហារ​សុខ​ៗ​ស្រាប់តែ​មាន​ផ្សែងហុយ​ទ្រលោម ផ្អើល​ភ្ញៀវ​រត់​ប្រសាច (មានវីដេអូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ខណៈ​ពេល​កំពុង​តែ​ពិសា​អាហារ​ក្នុង​ភោជនីយដ្ឋាន​សាម​បា​អុី​លី​តសុខៗ​ ស្រាប់តែ​ភ្ញៀវ​បាន​រត់​ប្រសាច​ចេញ​មក​ក្រៅ បន្ទាប់​ពី​ឃើញ​មាន​ផ្សែង​បាន​ហុយ​ទ្រលោម​ចេញពី​បំពង់ផ្សែង​យ៉ាង​ខ្មួលខ្មាញ់​ទៅ​លើ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​អាជ្ញាធរ និង​រថយន្ត​ពន្លត់អគ្គីភ័យ​មួយ​គ្រឿង​ចុះ​មក​ជួយ​អន្តរាគមន៍ ដោយ​ស្មាន​តែ​កើត​មាន​អគ្គី​ភ័យ​នោះ​។ ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​១​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ…

រាជធានី​ភ្នំពេញ​៖ ខណៈ​ពេល​កំពុង​តែ​ពិសា​អាហារ​ក្នុង​ភោជនីយដ្ឋាន​សាម​បា​អុី​លី​តសុខៗ​ ស្រាប់តែ​ភ្ញៀវ​បាន​រត់​ប្រសាច​ចេញ​មក​ក្រៅ បន្ទាប់​ពី​ឃើញ​មាន​ផ្សែង​បាន​ហុយ​ទ្រលោម​ចេញពី​បំពង់ផ្សែង​យ៉ាង​ខ្មួលខ្មាញ់​ទៅ​លើ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​អាជ្ញាធរ និង​រថយន្ត​ពន្លត់អគ្គីភ័យ​មួយ​គ្រឿង​ចុះ​មក​ជួយ​អន្តរាគមន៍ ដោយ​ស្មាន​តែ​កើត​មាន​អគ្គី​ភ័យ​នោះ​។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​១​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ ២០១៩ នៅ​ចំណុច​ភោជនីយដ្ឋាន សាម​បា​អុី​លី​ត ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៣១៥ ក្នុង​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក​។

ក្នុង​ហេតុការណ៍​ខាងលើ​នេះ​ដែរ ម្ហូបអាហារ​មួយ​ចំនួន​ត្រូវ​បាន​បំផ្លាញ ដោយសារ​តែ​បុគ្គលិក បាន​យក​បំពង់​ពន្លត់អគ្គីភ័យ​ទៅ​បាញ់ បណ្តាល​អោយ​ហុយ​ពេញ​ហាង ខណៈ​ស្មាន​តែ​កើត​មាន​កើត​អគ្គី​ភ័យ​នោះ​។

តាម​ប្រភព​ពី​បុគ្គលិក​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ខណៈ​ពេល​ដែល​ភ្ងៀ​វ​កំពុង​តែ ពិសា​អាហារ ស្រាប់តែ​មាន​ផ្សែងហុយ​ចេញពី​បំពង់ផ្សែង​ខុស​ពី​ធម្មតា ដោយសា​តែ​មាន​បញ្ហា ម៉ាស៊ីនបូមខ្យល់ ពេល​នោះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​បុគ្គលិក​បាន​នាំ​គ្នា​យក​បំពង់​ពន្លត់អគ្គីភ័យ​ទៅ​បាញ់​ពន្លត់​អស់​ចំនួន​៧​បំពង់ ជា​ហេតុ​ធ្វើ​អោយ​ផ្សែង​បំពង់​ពន្លត់អគ្គីភ័យ ហុយ​កាន់តែ​ខ្លាំង​ទៅ​លើ ធ្វើ​ឱ្យ​ភ្ញៀវ​ដែល​កំពុង​ពិសា​អាហារ​បាន​នាំ​គ្នា​រត់​ប្រសាច​ចេញ​មក​ក្រៅ ។

ភ្លាម​ៗ​នោះ​ដែរ ក៏បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អាជ្ញាធរ និង​សមត្ថកិច្ច​ខណ្ឌទួលគោក បាន​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​មួយ​គ្រឿង​ចុះ​ទៅ​ជួយ​អន្តរាគមន៍ ។ ទោះបីជា​យ៉ាងណា ភ្លើង​ពុំ​បាន​ឆាបឆេះ​នោះ​ទេ គឺ​គ្រាន់តែ​បំពង់ផ្សែង​ដែល​អាំង​សាច់​នោះ​ហុយ​តែ​ប៉ុណ្ណោះ និង​បណ្តាល​មក​ពី​មាន​បញ្ហា​ម៉ូ​ទ័​រ​បូម​ផ្សែង​បន្តិចបន្តួច​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ