ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់មនុស្ស​៧​នាក់​ ក្នុង​ការ​វាយប្រហារ​ក្រសួង​មួយ​

4 ឆ្នាំ មុន

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន៖ អ្នក​ទទួលខុសត្រូវ​ម្នាក់​និយាយ​ថា មនុស្ស​៧​នាក់​បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​២០​មេ​សា ក្នុង​ការ​វាយប្រហារ​របស់​កង​កុំម៉ង់ដូ​ប្រដាប់​អាវុធ​មួយ​ក្រុម ប្រឆាំង​ទីស្ដីការក្រសួង​គមនាគមន៍​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​ស្ថិត​នៅ​កណ្ដាល​ក្រុង​កា​ប៊ុល​។ ការ​វាយប្រហារ​នេះ​កើត​មាន បន្ទាប់​ពី​មាន​ភាព​ស្ងប់ស្ងាត់​ច្រើន​ខែ​ក្នុង​រដ្ឋធានី​អា​ហ្វ​ហ្គា​នី​ស្ថាន​។ វា​ចាប់​ផ្ដើម​តាម​រយៈ​ការ​បំផ្ទុះ​មួយ​មុន​វេលា​ថ្ងៃត្រង់ ត្រង់​ខ្លោង​ទ្ធា​រ​ចូល​អគារ​ដែល​ជាទី​តាំង​នៃ​ក្រសួង​នោះ ស្ថិត​ក្នុង​តំបន់​ពាណិជ្ជ្កម្ម​មួយ​នៃ​រដ្ឋធានី​។…

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន៖ អ្នក​ទទួលខុសត្រូវ​ម្នាក់​និយាយ​ថា មនុស្ស​៧​នាក់​បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​២០​មេ​សា ក្នុង​ការ​វាយប្រហារ​របស់​កង​កុំម៉ង់ដូ​ប្រដាប់​អាវុធ​មួយ​ក្រុម ប្រឆាំង​ទីស្ដីការក្រសួង​គមនាគមន៍​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​ស្ថិត​នៅ​កណ្ដាល​ក្រុង​កា​ប៊ុល​។

ការ​វាយប្រហារ​នេះ​កើត​មាន បន្ទាប់​ពី​មាន​ភាព​ស្ងប់ស្ងាត់​ច្រើន​ខែ​ក្នុង​រដ្ឋធានី​អា​ហ្វ​ហ្គា​នី​ស្ថាន​។ វា​ចាប់​ផ្ដើម​តាម​រយៈ​ការ​បំផ្ទុះ​មួយ​មុន​វេលា​ថ្ងៃត្រង់ ត្រង់​ខ្លោង​ទ្ធា​រ​ចូល​អគារ​ដែល​ជាទី​តាំង​នៃ​ក្រសួង​នោះ ស្ថិត​ក្នុង​តំបន់​ពាណិជ្ជ្កម្ម​មួយ​នៃ​រដ្ឋធានី​។ ក្រោយ​ការ​ផ្ទុះ​មានការ​បាញ់​តតាំង​គ្នា​។

អ្នក​ទទួលខុសត្រូវ​ម្នាក់​របស់​រដ្ឋាភិបាល​ប្រកាស​ថា ជន​ស៊ី​វិល​៤​នាក់​និង​ប៉ូលិស​៣​នាក់​បាន​ត្រូវ​ស្លាប់​ដោយ​គ្រាប់កាំភ្លើង​របស់​ពួក​អ្នក​វាយប្រហារ ហើយ​ជន​ស៊ី​វិល​៨​នាក់​រង​របួស​។ ការ​បាញ់​តតាំង​គ្នា​មាន​រយៈពេល​ច្រើន​ម៉ោង រវាង​ជនប្រដាប់អាវុធ​យ៉ាងតិច​៣​នាក់ និង​កងកម្លាំង​សន្តិសុខ​មុន​ពេល​បញ្ចប់​នា​វេលា​រសៀល​។

និយោជិត​ដល់​ទៅ​២៨០០​នាក់​របស់​ក្រសួង​គមនាគមន៍​និង​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ព្រមទាំង​ក្រសួង​ព័ត៌មាន​និង​វប្បធម៌ ត្រូវ​បាន​ជម្លៀស​ចេញ​។ ប្រតិបត្តិការ​វាយប្រហារ​ប្រភេទ​នោះ​តែង​ធ្វើ​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ