ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង​ម៉ា​រី​ន​ចិន​បង្ហាញ​កម្លាំង ​ហើយ​បន្ត​សាក​នាវា​ផ្ទុក​យន្តហោះ​ទី​២

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ កង​ម៉ា​រី​ន​ចិន​ត្រៀម​លាតត្រដាង​នា​ស​ប្ដា​ហ៍​ខាង​មុខ​នេះ បណ្ដា​នាវាចម្បាំង​ថ្មី​ៗ ក្នុង​នោះ​មាន​នាវាមុជទឹក​នុយក្លេអ៊ែរ​និង​នាវា​ពិឃាត​ជា​ច្រើន​គ្រឿង នា​ឱកាស​នៃ​ព្យុហៈយាត្រា​យោធា អបអរ​សា​ទ័​រ​ខួប​លើក​ទី​៧០​នៃ​ការ​បង្កើត​កងកម្លាំង​ម៉ា​រី​ន​ចិន​។ ម្យ៉ាងទៀត​ចិន​ក៏​នឹង​បន្ត​ការ​សាកល្បង​នាវា​ផ្ទុក​យន្តហោះ​ទី​២​របស់​ខ្នួ​ន​ដែរ​។ មេបញ្ជាការ​រង​កងកម្លាំង​នាវាចរណ៍​ចិន ឧត្ដមនាវី​QIU…

ប្រទេស​ចិន ៖ កង​ម៉ា​រី​ន​ចិន​ត្រៀម​លាតត្រដាង​នា​ស​ប្ដា​ហ៍​ខាង​មុខ​នេះ បណ្ដា​នាវាចម្បាំង​ថ្មី​ៗ ក្នុង​នោះ​មាន​នាវាមុជទឹក​នុយក្លេអ៊ែរ​និង​នាវា​ពិឃាត​ជា​ច្រើន​គ្រឿង នា​ឱកាស​នៃ​ព្យុហៈយាត្រា​យោធា អបអរ​សា​ទ័​រ​ខួប​លើក​ទី​៧០​នៃ​ការ​បង្កើត​កងកម្លាំង​ម៉ា​រី​ន​ចិន​។ ម្យ៉ាងទៀត​ចិន​ក៏​នឹង​បន្ត​ការ​សាកល្បង​នាវា​ផ្ទុក​យន្តហោះ​ទី​២​របស់​ខ្នួ​ន​ដែរ​។

មេបញ្ជាការ​រង​កងកម្លាំង​នាវាចរណ៍​ចិន ឧត្ដមនាវី​QIU YANPENG កាលពី​ថ្ងៃ​ទី​២០​មេ​សា ថ្លែង​ទៅ​កាន់​សារព័ត៌​មាននៅ​កំពង់​ផែ QINGDAO ភាគ​ខាងត្បូង​ក្រុង​ប៉េ​កាំ​ង​ថា នាវា​ផ្ទុក​យន្តហោះ​LIAONING ក៏​នឹង​ចូលរួម​ក្នុង​ព្យុហៈយាត្រា​កងទ័ពជើងទឹក​នេះ ដែល​គ្រោង​ធ្វើ​នា​ថ្ងៃ​ទី​២៣​មេ​សា​ខាង​មុខ​នេះ​ដែរ​។ ទិញ​ពី​អ៊ុយ​ក្រែ​ន​កាលពី​ឆ្នាំ​១៩៩៨ ហើយ​ធ្វើ​ឲ្យ​ទំនើប​នៅ​ចិន នាវា​ផ្ទុក​យន្តហោះ​LIAONING​នោះ ជានា​វា​ផ្ទុក​យន្តហោះ​ទី​មួយ​របស់​ចិន​។

ចំណែក​នាវា​ផ្ទុក​យន្តហោះ​ទី​២​ដែល​ចិន​កសាង​ដោយ​ខ្លួនឯង​ទាំងស្រុង ត្រូវ​បាន​ដាក់​ចេញពី​ការដ្ឋាន​នាវា​នៅ​DALIAN ព្រមទាំង​ដាក់​ចូល​សមុទ្រ​កាលពី​ដំណាច់​ខែមេសា​ឆ្នាំ​២០១៧​។ នាវា​នោះ​ចាប់ផ្ដើម​ធ្វើការ​សាកល្បង​ក្នុង​សមុទ្រ​ជិត​១​ឆ្នាំ​មក​ហើយ​។ នាវា​ផ្ទុក​យន្តហោះ​ទី​២​នោះ​ផលិត​ដោយ​ចិន​ខ្លួនឯង​១០០% ចាប់​កសាង​ពី​ឆ្នាំ​២០១៣​មក ហើយនឹង​អាច​ដាក់​ឲ្យ​ប្រើប្រាស់​មុន​ឆ្នាំ​២០២០​។ កង​ម៉ា​រី​ន​ចិន​ពុំ​បាន​បញ្ជាក់​ថា តើ​នាវា​នោះ​នឹង​ចូលរួម​ក្នុង​ពិធី​នា​ថ្ងៃ​ទី​២៣​មេ​សា ដែរ​ឬ​យ៉ាងណា​ឡើយ​។

ចាប់តាំងពី​យូរ​មក​ហើយ​ធ្វើ​តែ​ប្រតិបត្តិការ​នៅ​តាម​ឆ្នេរសមុទ្រ កង​ម៉ា​រី​ន​ចិន​ពេល​នេះ​បាន​ពង្រីក​ខ្លួន ក្លាយជា​កងកម្លាំង​ជើង​ទឹក​ដ៏​ខ្លាំង​មួយ ខណៈ​មាន​ភាព​តានតឹង​ខាង​ភូមិសាស្ត្រ​នយោបាយ នៅ​សមុទ្រ​ចិន​ខាងត្បូង​ជា​កន្លែង​ដែល​ចិន​ពង្រីក​សមត្ថភាព​ការពារ​របស់​ខ្លូ​ន​។

ក្រុង​ប៉េ​កាំ​ង​ដែល​តែង​អះអាង​ជា​និច្ច​ថា កម្លាំងយោធា​របស់​ខ្លួន​ត្រូវ​បាន​ពង្រឹង​ត្រឹមតែ​ក្នុង​គោលដៅ​ការពារ ហើយ​ពុំ​ឈ្លានពាន​នរណា​នោះ បាន​ប្រកាស​ទាមទារ​អធិបតេយ្យភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង​ស្ទើរ​ទាំងស្រុង ក្នុង​នោះ​រួម​ទាំង​តំបន់​បាតសមុទ្រ​យ៉ាង​ធំ​ទូលាយ ដែល​សម្បូណ៌​ដោយ​ធនធាន​ប្រេងកាត និង​ឧស្ម័ន ហើយ​តំបន់​នោះ​ក៏​ជា​ផ្លួ​វ​នាវាចរ​ណ៏​ពាណិជ្ជកម្ម​ដ៏​សំខាន់​បំផុត​មួយ​ផង​ដែរ​។

ឧត្ដមនាវី​QIU YANPENG​គូសបញ្ជាក់​ថា កង​ម៉ា​រី​ន​មួយ​ខ្លាំង​គឺ​សំខាន់​ណាស់ សម្រាប់​ប្រជាជាតិ​មួយ​។ ពី​ឆ្នាំ​១៨៤០​មក​១៩៤៩ ចិន​ទទួល​រង​ការ​លុកលុយ​ដល់​ទៅ​ជាង​៤៧០​លើក ដោយ​ពួក​មហាអំណាច​បរទេស ដែល​លើកទ័ព​មក​តាម​សមុទ្រ ហើយ​បង្ក​ការ​ឈឺចាប់​យ៉ាង​ធំធេង​និង​ស្នាម​របួស​យ៉ាង​ជ្រៅ​ដល់​ប្រជា​ជាតិចិន​។

ការ​ចំណាយ​ខាង​យោធា​របស់​ចិន​ត្រូវ​បាន​បង្កើន ៧,៥%​នា​ឆ្នាំ​នេះ​តែ​ក្នុង​សង្វា​ក់មួយ​ទាប​ជាង​កាលពី​ឆ្នាំទៅ​មិ​ញ​។ ប្រធានាធិបតី​ចិន​លោក​សី​ុ​ជី​ន​ពីង ដែល​មាន​ទិស​ដៅ​ធ្វើ​ឲ្យ​កងទ័ព​ចិន​កាន់តែ​ទំនើប អាច​ចូលរួម​ក្នុង​ពិធី​ព្យុហៈយាត្រា​របស់​កង​ម៉ា​រី​ន​ចិន​នោះ ទោះបី​អាជ្ញាធរ​ចិន​ពុំ​បាន​អះអាង​ពី​វត្តមាន​របស់​លោក​ក្ដី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ