ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យប់​ហើយ​មិន​រក​កន្លែងដេក​មក​ជុំ​គ្នា សង្ស័យ​ឃាត់​សួរ​ទើប​ដឹង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​១១​នាក់ យប់​ហើយ​មិន​គិត​នាំ​គ្នា​រក​កន្លែងដេក​ទេ បែរជា​មក​ជួបជុំ​គ្នា ហើយ​ត្រូវ​សមត្ថកិច្ច​ឃើញ​សង្ស័យ​ក៏​ឃាត់​យក​ទៅ​ធ្វើការ​សាកសួរ និង​ត្រួតពិនិត្យ​ទឹកនោម​រក​សារធាតុ​ញៀន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ កាលពី​ម៉ោង​២៣​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២០ មេ​សា…

រាជធានី​ភ្នំពេញ ៖ យុវជន​១១​នាក់ យប់​ហើយ​មិន​គិត​នាំ​គ្នា​រក​កន្លែងដេក​ទេ បែរជា​មក​ជួបជុំ​គ្នា ហើយ​ត្រូវ​សមត្ថកិច្ច​ឃើញ​សង្ស័យ​ក៏​ឃាត់​យក​ទៅ​ធ្វើការ​សាកសួរ និង​ត្រួតពិនិត្យ​ទឹកនោម​រក​សារធាតុ​ញៀន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ កាលពី​ម៉ោង​២៣​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២០ មេ​សា ២០១៩ នៅ​ផ្លូវ​២០០៤​កែង​ផ្លូវ​៣៧១ ភូមិ​ត្រពាំង​ឈូក សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ​។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ កម្លាំង​ល្បាត​ប៉ុស្តិ៍​អូរ​បែក​ក្អម​សហការ​ជាមួយ​កម្លាំង​អត្ត​រាគ​មន៍​ខណ្ឌ ធ្វើការ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ដល់​ចំណុច​ខាងលើ ឃើញ​យុវជន​ទាំង​១១​នាក់​កំពុង​ប្រមូលផ្តុំ​គ្នា​ដោយ​មាន​ម៉ូតូ​ចំនួន​៥​គ្រឿង​ផង ដោយ​មានការ​សង្ស័យ​កម្លាំង​ល្បាត​យើង​ក៏ ធ្វើការ​ត្រួតពិនិត្យ​លើ​ដងខ្លួន រួច​កម្លាំង​យើង​នាំ​ខ្លួន​យុវជន​ទាំង​១១​នាក់​យក​មក​ធ្វើការ​សាកសួរ និង​ត្រួតពិនិត្យ​ទឹកនោម​រក​សារធាតុ​ញៀន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​។

​ក្រោយ​ពី​ត្រួតពិនិត្យ​ទឹកនោម​រក​សារធាតុ​ញៀន​ឃើញ​ថា ក្នុង​ចំណោម​១១​នាក់​ខាងលើ គឺ​មាន​៣​​នាក់​​ក្នុង​ទឹកនោម​មាន​ផ្ទុក​សារធាតុ​ញៀន ក៏​ឃាត់ខ្លួន​តែ​ម្តង ដោយឡែក​៨​នាក់​ទៀត​ក៏​អនុញ្ញាតិ​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ