ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនឃើញ​ក្រោក ប្រើ​ក្មេង​ទៅ​ដាស់ ទើប​ដឹង​ថា​….​ផ្អើល​ផ្លូវ​រថភ្លើង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​តែងតែ​ផឹកស្រា​ស្រវឹង​រាល់ថ្ងៃ ហើយ​ឲ្យ​តែ​បាន​ផឹកស្រា​ចូល​ពោះ​ហើយ គាត់​អត់​ដែល​នឹកនា​ហូប​បាយ​ទេ លុះ​ចុង​ក្រោយ​នេះ​ស្រាប់តែ​គាត់​គាំងបេះដូង​ដេក​ស្លាប់​នៅ​ម៉ូតូ​រ៉ឺ​ម៉ក​ខូច​១​គ្រឿង​ដែល​ម្ចាស់​ទុក​ចោល និង​ត្រូវ​អ្នក​ភូមិ​ប្រទះ​ឃើញ​រាយការណ៍​ជូន​នគរបាល​ចុះ​ទៅ​ពិនិត្យ​កោសល្យ​វិច័យ​ទាំង​ព្រឹក បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​២១ ខែមេសា…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​តែងតែ​ផឹកស្រា​ស្រវឹង​រាល់ថ្ងៃ ហើយ​ឲ្យ​តែ​បាន​ផឹកស្រា​ចូល​ពោះ​ហើយ គាត់​អត់​ដែល​នឹកនា​ហូប​បាយ​ទេ លុះ​ចុង​ក្រោយ​នេះ​ស្រាប់តែ​គាត់​គាំងបេះដូង​ដេក​ស្លាប់​នៅ​ម៉ូតូ​រ៉ឺ​ម៉ក​ខូច​១​គ្រឿង​ដែល​ម្ចាស់​ទុក​ចោល និង​ត្រូវ​អ្នក​ភូមិ​ប្រទះ​ឃើញ​រាយការណ៍​ជូន​នគរបាល​ចុះ​ទៅ​ពិនិត្យ​កោសល្យ​វិច័យ​ទាំង​ព្រឹក បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០១៩ នៅ​លើ​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​១​គ្រឿង តាម​បណ្ដោយ​ផ្លូវ​រថភ្លើង ក្រុម​ទី​៣ ស្ថិត​នៅ​ភូមិ​ប៉​ប្រ៉​កជើង សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

បុរស​ដែល​ស្លាប់​ខាងលើ​ឈ្មោះ ព្រាប ជា អាយុ​៣៩​ឆ្នាំ មុខរបរ​ដើរ​សុំទាន ហើយ​គាត់​គ្មាន​សាច់ញាតិ បងប្អូន​ទេ មិនដឹង​ថា មានផ្ទះ​សម្បែង​នៅ​ភូមិ​ស្រុក​ណា​ឡើយ ។ ដោយសារ​តែ​បែប​នេះ ទើប​អ្នក​ភូមិ​ចាត់​ទុក​គាត់​ជា​ជនអនាថា ហើយ​មុន​ពេល​ស្លាប់​គាត់​តែងតែ​ស្នាក់​នៅ​ក្បែរផ្លូវ​រថភ្លើង និង​សំ​យ៉ាប​ផ្ទះ​អ្នក​ភូមិ​ត្រង់​ចំណុច​ខាងលើ​។

តាម​អ្នក​ភូមិ​និយាយ​ឲ្យ​ដឹង​ថា បុរស​រង​គ្រោះ​តែងតែ​ដើរ​សុំទាន​គេ​រាល់ថ្ងៃ ហើយដោយ​សារ​តែ​មានការ​អាណិតអាសូរ​ដល់​គាត់ ទើប​អ្នក​ជិតខាង​បាន​ឲ្យ​បាយ​ទឹក​គាត់​ហូប ប៉ុន្តែ​ទោះបីជា​បែប​ណា គាត់​ហាក់​មិនសូវ​ហូប​បាយឡើយ គាត់​ហូប​តែ​ស្រា រហូត​ភ្លេច​បាយ​ភ្លេច​ទឹក​រាល់ថ្ងៃ​។

ដោយឡែក​កាលពី​យប់​ថ្ងៃ​ទី​២០ មេ​សា ក្រោយ​ពេល​ផឹកស្រា​ស្រវឹង​គាត់​បាន​ឡើង​ដេក​លើ​ម៉ូតូ​កង់​បី​ដែល​ខូច​ចត​ទុក​ជាប់​សំ​យ៉ាប​ផ្ទះ​មួយ​ដូច​រាល់ថ្ងៃ​ដែរ ខណៈនោះ​គ្មាន​នរណា​ចាប់អារម្មណ៍​ថា គាត់​មានរឿង​អ្វី​ឡើយ​។ លុះដល់​ព្រឹក​ថ្ងៃ​ទី​២១ ម៉ោង​៩​ព្រឹក មិនឃើញ​គាត់​ភ្ញាក់ ម្ចាស់​ម៉ូតូ​កង់​បី​ប្រើ​ឲ្យ​ក្មេង​ៗ​ទៅ​ដាស់​ឲ្យ​ក្រោក ដើម្បី​យក​ម៉ូតូ​កង់​បី​ទៅ​ជួសជុល ទើប​ដឹង​ថា គាត់​ស្លាប់​ក៏​មានការ​ភ្ញាក់ផ្អើល​។

បន្ទាប់​មក​ពួក​គាត់​បាន​រាយការណ៍​ជូន​នគរបាល​ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល និង​ធ្វើ​កោសល្យវិច័យ ហើយ​លទ្ធផល​បញ្ជាក់​ថា បុរស​នេះ​ស្លាប់​ដោយសារ​តែ​ផឹកស្រា​អត់​ហូប​បាយ និង​គាំងបេះដូង ហើយ​អាជ្ញាធរ​មូលដ្ឋាន រួម​ជាមួយ​ពួក​គាត់​បាន​នាំ​យក​សព​ទៅ​តម្កល់​ទុក​ធ្វើបុណ្យ​នៅ​វត្ត​ពោធិ៍​ចិន​តុង តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ