ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុស​៣ ស្រី​ម្នាក់​កំពុង​នាំ​ប្រព្រឹត្ត​ក្នុង​បន្ទប់​ជួល​… បែកធ្លាយ​ត្រឹម​ប្រជាពលរដ្ឋ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ យុវជន​មួយ​ក្រុម​បាន​នាំ​គ្នា​ប្រើប្រាស់​គ្រឿងញៀន​នៅ​ក្នុង​បន្ទប់​ជួល ត្រូវ​ប្រជាពលរដ្ឋ​រាយ​ការណ៍​ជូន​សមត្ថកិច្ច ។ ភ្លាម​ៗ​នោះ​កម្លាំង​ជំនាញ​ផ្នែក​គ្រឿងញៀន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ឃាត់ខ្លួន​បាន​៤​នាក់ ក្នុង​នោះ​ស្រី​ម្នាក់ និង​វត្ថុ​តាង​មួយ​ចំនួន​ទៀត កាលពី​ថ្ងៃ​ទី​១៨ ខែមេសា…

ខេត្តកណ្តាល ៖ យុវជន​មួយ​ក្រុម​បាន​នាំ​គ្នា​ប្រើប្រាស់​គ្រឿងញៀន​នៅ​ក្នុង​បន្ទប់​ជួល ត្រូវ​ប្រជាពលរដ្ឋ​រាយ​ការណ៍​ជូន​សមត្ថកិច្ច ។ ភ្លាម​ៗ​នោះ​កម្លាំង​ជំនាញ​ផ្នែក​គ្រឿងញៀន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ឃាត់ខ្លួន​បាន​៤​នាក់ ក្នុង​នោះ​ស្រី​ម្នាក់ និង​វត្ថុ​តាង​មួយ​ចំនួន​ទៀត កាលពី​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០១៩ ម៉ោង​១៧​និង​៣០​នាទី​ល្ងាច នៅ​ចំណុច​ក្នុង​បន្ទប់​ជួល ភូមិ​ចុង បង្គោល​ឃុំ​បែក​ចាន​ស្រុក​អង្គស្នួល ។

ជនសង្ស័យ​៤​នាក់​ខាងលើ ១-​ឈ្មោះ​ហេង ថា​និ​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​លក់​លៀស ស្នាក់​នៅ​ភូមិ​ចុង​បង្គោល​ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ២-​ឈ្មោះ​សុខា ឆេ​ង​លី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​លក់​លៀស ស្នាក់​នៅ​ភូមិ​ចុង​បង្គោល ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ៣-​ឈ្មោះ មាន វាសនា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​លិច​វត្ត​សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ មុខរបរ​អ៊ុត​តែម​ម៉ូតូ និង​៤-​ឈ្មោះ ឃ​ន ពេជ្រ ភេទ​ស្រី អាយុ​១៧​ឆ្នាំ មុខរបរ​បំរើ​ការ​ខា​រា​អូ​ខេ ស្នាក់​នៅ​ភូមិ​ចុង​បង្គោល ឃុំ​បែក​ចាន ស្រុក​អង្គ​ស្នួល ។ ចំណែក​វត្ថុ​តាង​ដកហូត​មាន ឧបករណ៍ ប្រើប្រាស់​ថ្នាំ​ញៀន ទូរស័ព្ទ​ដៃ​៥​គ្រឿង និង​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា ពណ៌​ខៀវ ស​ផ្លា​ក​លេខ​ភ្នំពេញ 1HF0591​។

បើ​តាម​នគរបាល​ស្រុក​អង្គស្នួល​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ​ខាងលើ កម្លាំង​ជំនាញ​ទទួល​ព័ត៌មាន​ពី​ពលរដ្ឋ​ថា​មានមុខ​សញ្ញា​កំពុង​ប្រើប្រាស់​ថ្នាំ​ញៀន​ក្នុង​បន្ទប់​ជួល នៅ​ភូមិ​ចុង​បង្គោល ឃុំ​បែក​ចាន​។ ភ្លាម​នោះ​កម្លាំង​ជំនាញ​ផ្នែក​គ្រឿងញៀន​សហការ​ជាមួយ​កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌ និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​បែក​ចាន ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ បានឃើញ​ជនសង្ស័យ​ទាំង​៤​នាក់​នៅ​កន្លែង​កើតហេតុ រួម​នឹង​វត្ថុ​តាង​ឧបករណ៍​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត​។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់​បាន​ឆ្លើយ​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​ប្រើប្រាស់​ថ្នាំ​ញៀន​ប្រាកដ​​មែនហើយ​ថ្នាំ​ញៀន​ដែល​ប្រើប្រាស់​បាន​ចូល​លុយ​គ្នា​ទិញ​ពី​មនុស្ស​ប្រុស​ម្នាក់​មិន​ស្គាល់ឈ្មោះ​នៅ​មុខ​ក្លោ​ង​ទ្វារ​ចូល​វត្ត​ស្ងួន​ពេជ្រ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់ និង​វត្ថុ​តាង​ត្រូវ​បាន បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ដើម្បី​សាកសួរ​បន្ត និង​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ