ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណី​ដ្ឋា​ន​មួយ​នេះ​ស្អាត​តែ​មិន​ទាន់​មាន​អ្នក​ស្គាល់​ច្រើន

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ទឹកធ្លាក់​ថ្ម​ក្រាល គឺជា​រមណីយដ្ឋាន​ដែល​ត្រូវ​បាន​សហគមន៍​រៀបចំ​ឡើង​មាន​រយៈពេល​ជាង ៤​ឆ្នាំ​ហើយ ប៉ុន្តែ​ហាក់​គ្មាន​មនុស្ស​បាន​ស្គាល់ និង​មាន​ភ្ញៀវ​ទៅ​លេង​តិចតួច​បំផុត ។ រមណីយដ្ឋាន​នេះ​ស្ថិត​ក្នុងភូមិ​កោះ​ខ្ទុំ ឃុំ​ជៀប…

ខេត្តកំពង់ឆ្នាំង ៖ ទឹកធ្លាក់​ថ្ម​ក្រាល គឺជា​រមណីយដ្ឋាន​ដែល​ត្រូវ​បាន​សហគមន៍​រៀបចំ​ឡើង​មាន​រយៈពេល​ជាង ៤​ឆ្នាំ​ហើយ ប៉ុន្តែ​ហាក់​គ្មាន​មនុស្ស​បាន​ស្គាល់ និង​មាន​ភ្ញៀវ​ទៅ​លេង​តិចតួច​បំផុត ។ រមណីយដ្ឋាន​នេះ​ស្ថិត​ក្នុងភូមិ​កោះ​ខ្ទុំ ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ។ មាន​ចម្ងាយ​៥៧​គីឡូម៉ែត្រ​ពី​ទីក្រុង​កំពង់ឆ្នាំង ។

លោក​ប្រាក់ គឹ​ម​សេង អនុប្រធាន​សហគមន៍​ទឹកធ្លាក់​ថ្ម​ក្រាល​បានអោយ​ដឹង​ថា ទឹកធ្លាក់​ថ្ម​ក្រាល គឺជា​តំបន់​ទឹកធ្លាក់​យ៉ាង​ស្រស់​ស្អាត និង​មាន​បរិស្ថាន​ល្អ ។ ដោយសារ​ហេតុនេះ​ហើយ​ទើប​អាជ្ញាធរ​មូលដ្ឋាន​បាន​បង្កើត សហគមន៍​រមណីយដ្ឋាន រមណី​ដ្ឋា​ន​ទឹកធ្លាក់​ថ្ម​ក្រាល នៅ​ឆ្នាំ​២០១៥ មក​ដល់​ពេល​នេះ​មាន​រយៈពេល​៤​ឆ្នាំ​ហើយ ។ ប៉ុន្តែ​ចាប់តាំងពី​កើត​សហគមន៍​ទឹកធ្លាក់​ថ្ម​ក្រាល​នេះ​មក គឺ​មិនសូវ​មាន​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត​ឡើយ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ ។ ប៉ុន្តែ​ជា​ភ័ព្វសំណាង​នៅ​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ គឺ​ថ្ងៃ​ទី ២ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី ១៥ ខែ មេ​សា មាន​ភ្ញៀវ​ទេសចរ​ទៅ​លេង​កម្សាន្ត ប្រមាណ​ជាង ៣​ពាន់​នាក់ ។

លោក​បាន​បញ្ជាក់​ថា​៖​ចំនួន​ភ្ញៀវ​ទេសចរ​ដែល​ទៅ​លេង​ទឹកធ្លាក់​ថ្ម​ក្រាល​មាន​ចំនួន​ច្រើន​លើសលប់​បែប​នេះ គឺ​ដោយសារ​តែ​មាន ព័ត៌មាន​ត្រឡប់ គឺ​មាន​ន័យ​ថា​៖ បន្ទាប់​ពី​មាន​អ្នក​មក​លេង​កម្សាន្ត​នៅ​រមណីយដ្ឋាន​ទឹកធ្លាក់​ថ្ម​ក្រាល​នេះ ពេល​ត្រឡប់​ទៅ​វិញ​ក៏​បាន​បង្ហោះ​រូបភាព ទឹកធ្លាក់ តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ហើយ​ក៏​ដឹង​ត​ៗ​គ្នា​ទើប បណ្ដាល​ឲ្យ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​២១០៩​នេះ មាន​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​យ៉ាងច្រើន​កុះករ​។ លោក បាន​រំលឹក​ថា សហគមន៍​ទឹកធ្លាក់​ថ្ម​ក្រាល​មាន​ចំនួន​៧៣​គ្រួសារ ហើយ​បាន​ត្រួសត្រាយ​ផ្លូវ​កាប់​ឆ្ការ ព្រៃ ដើម្បី​រៀប​បង្កើត​ជា​តំបន់​ទេសចរ ។ បន្ទាប់​មក​ក៏​មានការ​ចូលរួម​ពី​សប្បុរសជន​នានា​ចាក់​ដី​បំពេញ​ផ្លូវ និង​ខ្លះ​ទៀត​ជួយ​ធ្វើ​កន្លែង​អង្គុយ​លេង​ផង​ដែរ ។

ជា​ចុង​ក្រោយ​ក្នុង​នាម​លោក​ជា​អនុប្រធាន​សហគមន៍​ក៏​ដូច​ជា ជំនួស​មុខ​អាជ្ញាធរ​ដែនដី​សូម​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មក​លេង​តំបន់​ទឹកធ្លាក់​ថ្ម​ក្រាល​ដែល​ជា​រមណីយដ្ឋាន​ថ្មី​ទើបនឹង​រក​ឃើញ​នៅ​ក្នុងភូមិ​កោះ​ខ្ទុំ ឃុំ​ជៀប ស្រុក​ទឹកផុស ដើម្បី​ចូលរួម​គាំទ្រ​ដល់​សហគមន៍​ដើម្បី​ឲ្យ​ដំណើរការ​តំបន់​មួយ​នេះ​ក្លាយជា​តំបន់​ទេសចរណ៍​នៅ​ទី​នេះ​រីក​ចម្រើន​ឡើង​ជាង​នេះ និង​សូម​អោយ​មន្ត្រី​ពាក់ព័ន្ធ​ជួយ​ធ្វើ​ស្លាក​សញ្ញា​សម្គាល់ រមណី​ដ្ឋា​ន​នេះ​អោយ​បាន​ច្បាស់លាស់ សម្រាប់​ជួយ​សម្រួល​ភ្ញៀវ​ដែល​ចង​មក​កម្សាន្ត​នៅ​រមណី​ដ្ឋា​ន​នេះ ។

សូម​បញ្ជាក់​ថា ភ្ញៀវ​ទេសចរ​ដែល​ចង់ទៅ​លេង​កម្សាន្ត​នៅ​រមណី​ដ្ឋា​ន​ទឹកធ្លាក់​ថ្ម​ក្រាល​ត្រូវធ្វើ​ដំណើរ​ចេញពី​ទីរួមខេត្ត​កំពង់ឆ្នាំង​តាម​ផ្លូវជាតិ​លេខ​៥៣ ទៅ​ដល់​ផ្សារ​ស្រុក​ទឹកផុស​ត្រូវ​បន្តដំណើរ​ឆ្លងកាត់​ផ្លូវ​រថភ្លើង​រហូត​ដល់​ជិត​វត្ត​ក្នុង​ខ្លុង​ពពក ដែល​មាន​ចម្ងាយ​ជាង​៣០​គីឡូម៉ែត្រ រូ​ច​បត់​ស្តាំ​តាម​ផ្លូវ​ក្រាល​កៅស៊ូ និង​គ្រោះ​ក្រហម​ជាង​២០​គី​ឡួ​ម៉ែត្រ​ទើប​ដល់​រមណី​ដ្ឋា​ន​ដ៏​ស្រស់​ស្អាត​មួយ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ